សុភមង្គលគឺនៅក្នុងចាន

មនុស្សលោកតែងប្រាថ្នាសុភមង្គលគ្រប់ៗគ្នា តែភាគច្រើនមិនដឹងថាសុភមង្គលជាអ្វី? អ្នកគង់ គិតថា វាជាការសំរេចបានជោគជ័យនៃគោលបំណងណាមួយរបស់គេ ដូចជាការបានរៀនចប់ បានសញ្ញាប័ត្រមានការងារធ្វើ ឫក៏ថា បានឡើងឋានៈខ្ពស់ណាមួយដែលនឹងនាំគេអោយបាន មានកិត្តយសមានប្រាក់កាក់ច្រើន ក្លាយជាអ្នកមាន មានបុណ្យសក្ដិ មានវិឡា ឡាន ហើយ កសាងគ្រួសារមួយដ៏ភ្លឺថ្លា! នេះគឺជាសុភមង្គលមួយ, គឺជាសុភមង្គល ដែលប្រមូលរួមក្នុង គ្រួសារ។
ប៉ុន្តែការផ្ដោតអារម្មណ៏យ៉ាងពិសេសចំពោះសុភមង្គលនេះ គឺអាពាហ៏ពិពាហ៏ មានន័យបង្កប់ ថា សេចក្ដីស្នេហា ដែលបង្កប់ន័យតទៅទៀតថា សុភមង្គលដែលមិនអាចអត់ផ្លូវភេទដែល បង្ហាញអោយដឹងថា “សុភមង្គលគឺនៅក្នុង គ្រែ”តែនេះមិនមានន័យ ដោយដាច់ខាតតែអំពី សេចក្ដីស្នេហាប៉ុណ្ណោះទេ,សូម្បីពេលអស់កំលាំងហើយ ដល់ពេលគេង ក៏សប្បាយចិត្តនឹង គេងដែរ ព្រោះនឹងបានសេចក្ដីស្រណុកស្រួលក្នុងពេលគេងសំរាកកាយចិត្ត ដើម្បីទទួល ថាមពលថ្មីទៀតពីដំណេក។។បន្ទាប់់ពីមានសុភមង្គលនៅក្នុងគ្រែហើយគេស្វែងរក ”សុភមង្គលក្នុងចាន” ថែមមួយទៀត!ពេលចាប់់ដៃគ្នាកសាងគ្រួសារហើយ ប្ដីប្រពន្ធ ស្វះស្វែងប្រឹងរកបា្រក់សន្សំទ្រព្យដើម្បីអនាគតគ្រួសារ ដើម្បីកូនក្នុងបំណងរស់នៅ អោយមានសុភមង្គល ដែលមានយ៉ាងពិសេសគឺនៅក្នុងចាន គឺថា ពេលដើរលេងកំសាន្ត ចូលហាងបាយញុំាអាហារឆ្ងាញ់ៗទើបមានអារម្មណ៏ស្រស់ថ្លាហៅថាមាន “សុភមង្គល” ដែលគេរកឃើញនៅក្នុងចាន។ មើលទៅ,សុភមង្គលក្រោយពីផ្ដោតទៅលើផ្លូវភេទហើយ
ផ្ដោតទៅលើ ចានទៀត៖” រួមដំណេកសប្បាយ បាយឆ្ងាញ់់”ដែលជាផលប្រមូលបាន មកពីសកម្មភាពគ្រប់់យ៉ាងរបស់់ប្ដីប្រពន្ធក្នុងជីវិតរាល់ថ្ងៃ ព្រោះមនុស្សលោករស់ ដើម្បីស៊ី មិនមែនស៊ីដើម្បីរស់ឡើយ ដូចដែលលោកទស្សនវិទូសូក្រាតដែលបាននិយាយថា៖ មនុស្សរាល់គ្នារស់ដើម្បីស៊ី ឯគាត់វិញស៊ីដើម្បីរស់។ដូច្នេះប្រហែលជាចឹងហើយ មិនងាយ
មាននរណាស៊ីដើម្បីរស់នោះទេ សូម្បីអ្នកក្រ ឫអ្នកសុំទានក៏រស់ដើម្បីស៊ីដែរ ទោះថា ក្នុង គ្រាក្រីក្រនេះគេស៊ីដើម្បីរស់់ តែមិនមែនដោយសុទ្ធចិត្តនោះឡើយ។ គឺថាគេស៊ី ដើម្បីរស់ ដោយបណ្ដោះអាសន្នតែប៉ុណ្ណោះ។ ពេលណាគេមាន គេនឹងរស់់ដើម្បីស៊ីដូចគេឯងដែរ។ មនុស្សដែលស៊ីដើម្បីរស់គឺមនុស្សដែលមិនសប្បាយនឹងការហូបចុកគឺគេមិនរស់ដើម្បីស៊ី
ដូចមនុស្សទាំងឡាយដែលចូលចិត្តចូលភោជនីយដ្ឋាន ឫ ចូលហាងទិញម្ហូបឆ្ងាញ់ៗមក ហូបសឹងរាល់់ថ្ងៃនោះឡើយ។ហេតុនេះហើយបានជាភោជនីយដ្ឋានរីកដុះដាលដូចផ្សិត
ក្នុងទីក្រុង ក៏ដូចជានៅទីរម្មណីយដ្ឋាន ដែលទិដ្ឋភាពនេះបង្ហាញអោយឃើញថា ”មនុស្ស លោកយើងសប្បាយនឹងការដើរលេង និងស៊ីផឹក”។ ម្ដងរួចហើយខ្ញុំបាននិយាយថា ៖
ស្នេហាគឺសុភមង្គល។ ម្ដងនេះខ្ញុំថា៖ ចានគឺសុភមង្គល ប៉ុន្តែ សុភមង្គល, ចំពោះសូក្រាត់, មិនមែនជារឿងអំពីអំណាច ឫ លុយ ឬសម្ភារៈ, វាគឺជារឿងអំពីសេចក្ដីយុត្តិធម៌។
មនុស្សគ្មានសេចក្ដីយុត្តិធម៌ក្នុងខ្លួន មិនអាចមានសុភមង្គលបានឡើយ។

Reviewed by Sabay KH
on
October 18, 2017
Rating:
Reviewed by Sabay KH
on
October 18, 2017
Rating:

No comments: