=> កុំស្រលាញ់នារីម្នាក់ដើម្បីបំភ្លេចនារីមុន
តើវាជារឿងអយុត្តិធម៌និងជាទង្វើខ្វះការទទួលខុសត្រូវ មួយដែរទេដែលអ្នកព្យាយាមដកចិត្ត ពីនារីដែលអ្នកស្រលាញ់ដោយសាកល្បងស្នេហានារីថ្មីម្នាក់ដោយគ្រាន់តែដើម្បីសង្ឃឹមបំភ្លេច
អ្នកចាស់ចោល។ ពិតណាស់អ្នកគួរតែជាបុរសទទួលខុសត្រូវខ្ពស់ដោយគ្រាន់តែធ្វើតាមចំណុច
ទាំងប៉ុន្មានខាងក្រោមនេះ៖
១ កុំសាកល្បងនិយាយថាស្រលាញ់នារីណាម្នាក់នៅពេលដែលអ្នកនៅតែចំណាយពេលរាល់
យប់អង្គុយសំកុកនឹកដល់អ្នកមុន!
២ ទ្រឹស្ដី រនាបបាក់យករនាបជួសវា អាចត្រឹមត្រូវល្គឹកណាអ្នកពិតជាចាត់ទុកអ្នកមុនថាជា
រនាបបាក់មែនតែ បើក្នុងចិត្តអ្នក នារីមុននោះនាងនៅតែជាទេពធីតាអ្នកមិនអាចយករនាបក្រោយ
មកជំនួសបានទេវាលើកលែងតែអ្នកធ្វើអោយអ្នកក្រោយក្លាយជាទេពធីតាក្នុងចិត្តអ្នក ដែរបើពុំដូចនោះទេអ្នកនឹងត្រូវនិយាយពាក្យសុំទោសទៅកាន់នាងនៅទីបំផុតហើយមនុស្សដែលរស់
នៅជាមួយការឈឺចាប់នឹងកើនឡើងម្នាក់ទៀត។!
៣ គួរកុំកសាងស្នេហាថ្មីនៅពេលដែលស្នេហាចាស់នៅមានស្រមោលក្នុងចិត្តអ្នកនៅឡើយ
ឧទាហរណ៍អ្នកនៅតែរង់ចាំទូរស័ព្ទអ្នកមុននៅតែលួចចូលមើល facebook របស់គេនៅតែចងចាំ
សម្ដីរបស់គេ។ល។
៤ ប្រសិនបើ អ្នករកឃើញនារីក្រោយដែលមានចរិតនិងបុគ្គលិកលក្ខណៈល្អដែលទំនងអាចផ្គូរផ្គង
នឹងអ្នកមុនបាន គួរប្រើពេលវេលាពិចារណា សង្កេតមើលនាងអោយបានគ្រប់ជ្រុងជ្រោយរហូត
ដល់អ្នកគិតថាស្រមោលអ្នកចាស់ លែងមានន័យសម្រាប់អ្នកទៀតសឹមចាប់ផ្ដើមសេពគប់នាងក្នុង
នាមជាមិត្តស្រីថ្មី។
៥ សួរខ្លួនឯងថាប្រសិនបើនារីមុនវិលមករកអ្នកវិញអ្នកនឹងទទួលនាងវិញរឺទេសឹមសម្រេចចិត្ត
និយាយថា ”I love you” ទៅកាន់នារីម្នាក់ទៀត។
៦ ប្រាប់នា រីថ្មីត្រង់ៗថាអ្នកកំពុងស្ថិតនៅលើផ្លូវមិនទាន់ច្បាស់លាស់ ទេកុំអោយនាងសង្ឃឹមលើអ្នក
ជ្រុលពេករហូតដល់អ្នក ប្រគល់លទ្ធផលអស់សង្ឃឹមអោយនាង។
៧ ចូរចាំថាក្នុងដំណាក់កាលកាត់ចិត្ត បំភ្លេចគឺកាន់តែនឹកនឹងឈឺចាប់ទ្វេរដងដូច្នេះក្នុងដំណាក់កាលនេះ
ការសាក ល្បងស្នេហាថ្មីជួនកាលដោយសង្ឃឹមអាចជួយអោយបំភ្លេចនាង ប្រហែលជាបានផលតិចជាង
ការបណ្តោយអោយពេលវេលាកន្លងហួសទៅសិន។
៨ កុំដាក់ចិត្តលើអ្នកក្រោយដោយសារ៖នាងមានចរិតស្រដៀងអ្នកមុន មានមុខស្រដៀងគ្នា មានក្លិនទឹកអប់
ដូចគ្នារឺមានឈ្មោះ ដូចគ្នាព្រោះនោះពុំមែនជាស្នេហាទេ។ វានៅតែជាស្រមោលស្នេហាចាស់ដែលវានឹង
រលាយនៅពេលណាមួយ ហើយអ្នកនឹងពិបាកក្នុងការប្រាប់នារីក្រោយថា ”បងសុំទោស ! រវាងយើង
បងទើបតែដឹងថាវាមិនមែនជាស្នេហាទេ!”។
សំណាងល្អណ៎ាសុភាពបុរស ! អុះ! កុំទៅផឹកកាត់សាញណ៎ា!មិនមែនជាមធ្យោបាយល្អទេក្រៅតែ
ពីអស់លុយនឹងនាំអោយដុះពោះអស់ស្រីស្រលាញ់!

Reviewed by Sabay KH
on
October 18, 2017
Rating:

No comments: