ដំណើរជីវិតគ្រួសារថ្មី


ការទទួល​បាន​ជ័យ​ជំនះ​ក្នុង​ដំណើរ​ ជីវិត​គ្រួសារ​ថ្មី ពុំមែន​សុទ្ធ​តែទទួល​បាន​មក​ដោយ​ឯងៗ​នោះ​ទេ ។ ជ័យ​ជំនះ អាច​កើត​ឡើង​ដោយ​សារ​គូស្វមី​ភរិយា បាន​ព្យាយាម​ជួយ​គ្នង​កសាង​ឡើង​មក ដោយ​ចាត់​ទុក​ថា​ជា​តួនាទី និង​ការ​ទទួល​ខុស​ត្រូវ​រួម​គ្នា ។ តើ​គូស្វាមិ​ភរិយា​គួរ​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ឲ្យ​ទទួល​បាន​ជ័យ​ជំនះ​ក្នុង​ គ្រួសារ​របស់​គេ​? សូម​មើល​ចំនុច​មួយ​ចំនួន​ខាង​ក្រោមៈ
  • គូស្វាមីភរិយា រស់​នៅ​រួម​គ្នា​ក្នុង​លក្ខណៈ​ជា​មិត្ត មាន​ទំនាក់​ទំនង​ល្អ​នឹង​គ្នា និយាយ​ជជែក​គ្នា​លេង ឬ​យល់​នូ​ការ​ទទួល​អារម្មណ៍ និង​យល់​ដឹង​ពី​សេចក្ដី​ត្រូវការ​រវាង​គ្នា​នឹង​គ្នា​ទៅវិញ​ទៅ​មក ព្រម​ទាំង​ចេះ​យល់​ចិត្ត​ថ្លើម​គ្នា មាន​ការព្រួយ​បារម្ភ​នឹង​សុខទុក្ខ​រវាង​គ្នា​នឹង​គ្នា សិក្សា​ពី​ចិត្ត​គំនិត​រវាង​គ្នា ហើយ​បំពេញ​សេចក្ដី​ត្រូវ​ការ របស់​ភាគី​ម្ខាង​ទៀត ។
  • គូស្វាមី​ភរិយា​ត្រូវ​ស្មោះត្រង់​នឹង​គ្នា មាន​ទំនុក​ចិត្ត​លើ​គ្នា ចេះ​ពិភាក្សា​ប្ដូរ​យោបល់​គញនា មិន​មាន​អាថ៌កំបាំង​នឹង​គ្នា ផ្ដល់​កិត្តិយស​ដល់​គ្នា​ទៅវិញ​ទៅ​មក និង​មិន​និយាយ​ប្រមាថ​មើលងាយ​គ្នា និយាយ​ស្ដី​ដោយ​ពាក្យ​ពេចន៍​ពិរោះ ។ បើ​មាន​ម្នាក់​ធ្វើ​អ្វី​ខុស​ឆ្គង ម្នាក់​ទៀត​ត្រូវ​ជួ​យ​ដាស់​តឿន​គ្នា ហើយ​ត្រៀម​ជា​ស្រេច​ ដើម្បី​ដោះស្រាយ​កែលំអរ ។
  • គូស្វាមី​ភរិយា ត្រូវ​ជួយ​គ្នា​ប្រកប​មុខ​របរ ដើម្បី​លើក​ស្ទួយ​សេដ្ឋកិច្ច​គ្រួសារ ហើយ​ចេះ​សន្សំ​សំចៃ មិន​ខ្ជះខ្ជាយ ធ្វើ​យ៉ាង​ណា​ឲ្យ​គ្រួសារ​មាន​សេចក្ដី​សុខ មាន​ការស្រុះស្រួល​គ្នា និង​បែងចែក​តួនាទី​គ្នា ហើយ​ម្នាក់​ៗ​តាំង​ចិត្ត​ធ្វើ​តាម​តួនាទី​របស់​ខ្លួន​មិនឲ្យ​ខុស​ឆ្គង ។
  • គូស្វាមី​ភរិយា​ត្រូវ​ចេះ​ជួយ​គ្នា​ចិញ្ចឹម​មើល​ថែ​ទាំង អបរំព្រៀន​ប្រដៅ និង​ធ្វើ​ជា​គំរូ​ដ៏​ល្អ ដល់​បុត្រ​ធីតា ។
គូស្វាមី​ភរិយា គួរ​ចេះ​ស្ដាប់​ហេតុផល មាន​ការ​អត់​ធ្មត់ មិន​ឆេវឆាវ ហើយ​មិន​ប្រកាន់​ទោស​អូស​ដំណើរ នៅ​ពេល​ដែ​មាន​កំហុស​ឆ្គង​កើត​ឡើង​ម្ដងម្កាល។
ដំណើរជីវិតគ្រួសារថ្មី ដំណើរជីវិតគ្រួសារថ្មី Reviewed by Sabay KH on October 18, 2017 Rating: 5

No comments:

Powered by Blogger.