=> ស្រលាញ់គេម្នាក់ឯងឈឺចាប់ណាស់
ការស្រលាញ់នរណាម្នាក់ យើងមិនអាចជ្រើសរើសបានអោយត្រូវតាមការចង់បានរបស់យើង ថា ចង់ជួបមនុស្សដែលស្រលាញ់យើងស្មោះត្រង់អស់មួយជីរិតនិងយើងក៏ ស្រលាញ់គេវិញ ដែរ។ ប៉ុន្តែពេលខ្លះយើងបែរជាជួបស្នេហាដែលចំលែកដូចជាស្រលាញ់គេ តែម្ខាងនិងមនុស្ស ដែលយើងស្អប់បំផុតបែរជាស្រលាញ់យើងបំផុតទៅវិញវាជារឿងមួយ ដែលពិបាកក្នុងការ សំរេចចិត្តថាតើគួរធ្វើយ៉ាងណា? ការដែលយើងលួចស្រលាញ់នរណាម្នាក់ ដែលគេមិន ស្រលាញ់យើងវិញវាជាការធ្វើអោយខ្លួនឯងឈឺចាប់ជាទីបំផុត ប៉ុន្តែយើងមិនហាមចិត្តខ្លួនឯង អោយឈប់ស្រលាញ់គេបាន។
សេចក្កីស្រលាញ់ដែលវាបានកើតឡើងហើយវាមិនងាយនឹងបំភ្លេចបានភ្លាមៗនោះទេ ទោះបី
ជាយើងដឹងថាវាជាភ្លើងដុតខ្លួនរបស់យើងជារៀងរាល់ថ្ងៃអោយមានតែភាពឈឺចាប់ស្រក់ទឺក
ភ្នែកក៏យើងអាចធ្វើបានត្រឹមតែលួចមើលនិងការពារគេពីចំងាយ។ខូចចិត្តតែម្នាក់ឯង
ពេលឃើញគេនៅជាមួយសង្សាររបស់គេនឹងសង្ឃឹមបានត្រឹមជាអ្នកថែរក្សាពេលគេមានទុក្ខ
លំបាករឺជួយដោះស្រាយបញ្ហាអោយគេជាមួយសង្សារគេ។ចង់ប្រាប់ទៅគេថាយើងស្រលាញ់
គេប៉ុន្តែខ្លាចគេបដិសេធនិងខ្លាចបាត់បង់ភាពជាមិត្តរហូតអាចធ្វើអោយគេស្អប់យើង។
ដូចនេះសុខចិត្តលាក់ទុក្ខតែម្នាក់ឯងដើម្បីមានឪកាសបន្តិច្តបន្តួចនៅក្បែរគេទោះគេគិតយើង
ត្រឹមជាមិត្តជាពិសេសជួយអរសប្បាយជាមួយគេពេលគេមានសេចក្កីសុខជាមួយ
សង្សាររបស់គេទាំងក្នុងបេះដូងស្ទើរតែបែកធ្លយ្លាចេញមកនិងឈឺសំលេងបេះដូងកំពុងតែយំ
ពេលគេឈ្លោះជាមួយសង្សារយើងបានត្រឹមមកធ្វើជាអ្នកជំនួសដើម្បីអោយគេបំភ្លេច
ទុក្ខព្រួយហើយពេលគេត្រលប់មកវិញយើងបានត្រឹមតែពាក្យថាអរគុណណាស់ដែលបាន
ជួយមើលថែសង្សារខ្ញុំ យើងត្រូវប្រគល់មនុស្សដែលយើងស្រលាញ់ទៅអោយគេវិញទាំងឈឺ
ចាប់។ សំរាប់នាងខ្ញុំការលួចស្រលាញ់នរណាម្នាក់វាមិនមែនជាកំហុសរបស់យើងនោះទេ
ប៉ុន្តែកុំអោយយកការស្រលាញ់របស់យើងមកធ្វើអោយមនុស្សដែលយើងស្រលាញ់ឈឺចាប់
ដោយសារតែយើងទៅធ្វើគ្រប់បែបយ៉ាងដើម្បីអោយគេក្លាយមកជារបស់យើងទាំងទៅ
បំបែកបំបាក់គេពីអ្នកដទៃនិងយកអ្វីៗគ្រប់យ៉ាងដើម្បីប្តូរយកសេចក្កីស្រលាញ់ពីគេវិញ។
ការដែលយើងស្រលាញ់នរណាម្នាក់មិនសំខាន់ថាយើងបានរស់នៅជាមួយគេរឺក៏អត់
ទេប៉ុន្តែសំខាន់ត្រង់ថាគេមានសេចក្កីសុខជាមួយមនុស្សដែលគេស្រលាញ់និងមានសេចក្កី
សុខពេលរស់នៅជាមួយួយើងរឺអត់ទេ។

Reviewed by Sabay KH
on
October 18, 2017
Rating:

No comments: