=> ស្នេហ៏បងរហូតដល់ស្លាប់
រឿងរាងស្នេហ៏ាមួយដ៏សែនកំសត់មួយបានកើតឡើងដោយចេញពីនារីម្នាក់បានលួចស្រលាញ់បុរសម្នាក់ ដែលនាងបានលួចមើលបុរសនោះអស់រយះពេលជាង ៣ឆ្នាំហើយ។
មានថ្ងៃមួយ នាងមានអារម្មណ៏ថានឹកបុរសម្នាក់នោះ នាងក៏សរសេរលេងលើសៀវភៅមួយពីអារម្មណ៏នាង នឹកគេនោះ ប៉ុន្តែនាងមិនបានសរសេរឈ្មោះបុរសនោះទេ។ ចៃដន្យនាងបានទុកសៀវភៅនោះ លើតុនៅក្នុងថ្នាក់ ហើយនាងក៏ចេញក្រៅថ្នាក់ទៅរកទិញអីញុំ។ មានមិត្តម្នាក់ទៀតដែលអង្គុយ រៀនជាមួយ នាងក៏យកមកមើលលេង ហើយក៏យកមកអោយមិត្តមួយទៀតមើលដែរ ពូកគេ ឆ្ងល់ថាតើបុរសនោះជានណា។ ហើយពួកគេសួរមិត្តដ៏ទៃទៀត ថាដឹងបុរសនោះជា នណារ ឬ ក៏អត់។ ពេលនោះមិត្តក្នុងថ្នាក់របស់នាង បានដឹងទាំងអស់ ហើយពួកគេបាន និយាយបង្អាប់ នាងរហូត។ ទោះជាយ៉ាងណានាងមិនប្រាប់ថា បុរសនោះជានណាទេ ប៉ុនែ្តទង្វើរបស់នាងបាន ប្រាប់ពួកគេទាំងអស់គ្នាទៅវិញ។ ពេលនោះពួកគេបានដឹងថា បុរសនោះរៀនជាមួយនាងដែរ ។ បុរសនោះមិន ដឹងថានាងបានលួចស្រលាញ់ គេតាំងពីពេលណាទេ។ បុរសនោះធ្វើ សកម្មភាពធម្មតា ដូចជាមិនរឿងអីអញ្ចឹង ហើយគេបានបន្តរឿងនេះរហូតដល់ពួកគេបន្តចូល រៀនមហាវិទ្យាល័យ បានពាក់កណ្តាលឆ្នាំទី១។ បុរសនោះបានសំរេចចិត្តប្រាប់នារី ថាគេ ស្រលាញ់នាងដែរ។ នារីម្នាក់នោះសប្បាយចិត្តជាខ្លាំងពេលបុរសនោះបានសារភាពប្រាប់ នាងអញ្ចឹង។ ប៉ុន្តែរឿងរបស់ពួកគេ បានត្រឹមមួយរយះពេលខ្លីតែប៉ុណ្ណោះ ព្រោះបុរសនោះ មានគម្រោងចេញទៅស្រុកក្រៅ ហើយគេមិនចង់អោយនារីម្នាក់នោះនៅចាំគេទេ។ គេធ្វើ បែបនេះដើម្បីអោយនារីម្នាក់នោះកាត់ចិត្តពីរូបគេ ហើយចង់អោយ នាងរកបុរសម្នាក់ទៀត មើលថែរជំនួសគេ។ ទោះបុរសនិយាយយ៉ាងនេះក៏ដោយ នារីបានប្រាប់បុរសនោះវិញថា “ ទោះបងទៅណា នៅណាក៏ដោយ ចិត្តអូននៅតែមានបងជានិច្ច ហើយចាំបងរហូតដល់អូន ស្លាប់ ” ពេលបុរសនោះបាន លឺសំដីនារីនិយាយយ៉ាងនេះហើយ មានអារម្មណ៏ពោះកញ្ជោល ជាខ្លាំង ដោយមិននិកស្មានថាមាននារីស្មោះនិងខ្លួនដល់ម្លឹងសោះ។ បរុសនោះបាននិយាយ ទៅកាន់នារីវិញថា “បងសប្បាយចិត្តណាស់ពេលលឺអូននិយាយដូចឆ្នេះ” បុរសបាននិយាយ បន្តទៀតថា “ អូនត្រូវចាំបងមកវិញណា ” ។ មិត្តរបស់ពួកគេទាំងអស់ធ្វើជាសាក្សី និងចាំ មើលថាបុរសនោះត្រលប់មកវិញតាមពាក្យសន្យារបស់គេ ឬអត់។ មួយថ្ងៃចេះតែកន្លងផុតទៅ អស់រយះពេលជាង 2ឆ្នាំ បុរសនោះបានធ្វើខុសពាក្យសន្យារបស់ខ្លួន ដោយមិនត្រលប់មកវិញ ទេ ថែមទាំងមានស្រីថ្មីនៅទីនោះទៀត ។ នៅពេលដែលនារីនោះបានដឹងនូវរឿងគ្រប់យ៉ាងពី បុរសនោះហើយ នាងមានការឈឺចាប់យ៉ាងខ្លាំង ដោយបុរសនោះបានប្រាប់នាងថា “ បងសុំ ទោសដែលបងមិនបានគោរពតាមពាក្យសន្យាអូនកាត់ចិត្តពីបងទៅ ” ។ នារីនោះបាន និយាយទៅកាន់បុរសនោះវិញថា “អូនអរគុណបងគ្រប់យ៉ាងចំពោះអ្វីដែលបងបានអោយ អូនកន្លងមក អូននិងចងចាំវាទុកនៅក្នុងចិត្ត ហើយអូនចង់ប្រាប់បងវិញថា “សេក្តីស្រលាញ់ របស់អូនចំពោះបងមិនប្រែប្រួលជារៀងរហូត ទោះបងឈប់ស្រលាញ់ក៏ដោយ” ។ រឿងនេះ បានបញ្ចប់ដោយការខិតខំរងចាំយ៉ាងគ្មានន័យពីនារីស្មោះស្នេហ៏ម្នាក់។ រឿងនេះបានបញ្ចប់ ហើយតើអ្នកអានមានអារម្មណ៍បែបណា?
=> ស្នេហ៏បងរហូតដល់ស្លាប់
Reviewed by Sabay KH
on
October 18, 2017
Rating:

No comments: