ស្នេហាពិតគឺជាអ្វី?


មនុស្សគ្រប់គ្នា តែងប្រាថ្នាចង់បាននូវស្នេហាពិត ប៉ុន្តែជាក់ស្តែងពួកគេពុំបានពិចារណា ឲ្យបានស៊ីជំរៅថា តើស្នេហាពិតគឺជាអ្វី ? ហើយហេតុអ្វីក៏វាធ្វើឲ្យមនុស្សខ្វាក់ភ្នែក?
ស្នេហាពិត គឺជាស្នេហាដែលគ្មានលក្ខខ័ណ្ណ ហើយបើកាលណាគ្មានលក្ខខ័ណ្ណ នោះប្រាកដជាធ្វើឲ្យអ្នកនោះលែងមើលឃើញសខ្មៅ ខុសត្រូវអ្វីទៀត បើនិយាយ ឲ្យចំគឺខ្វាក់ភ្នែកតែម្តង ។ ពាក្យស្នេហាមួយម៉ាត់ មានអត្ថន័យស៊ីជំរៅជាងបាតសមុទ្រ អាតឺទ្បង់តិក ខ្ពស់ជាងកំពូលភ្នំអែវីរ៉ែស ហើយក៏ពិបាកនឹងវាស់ស្ទង់ជាទីបំផុត ។ អ្នកប្រាកដជាបានឃើញជាក់ស្តែងពីពត៌មាន និយាយពីការសំលាប់ខ្លួនគ្រប់រូបភាព ដែលបណ្តាលមកពីស្នេហាខ្វះការវិនិច្ឆ័យ ដែលទាំងអស់នេះសុទ្ធតែបណ្តាលមកពី ស្នេហាខ្វាក់ភ្នែក ។ ពួកគេហ៊ានលះបង់ជីវិតរបស់ខ្លួនមិនគិតពីអ្វីទាំងអស់ សូម្បីតែ អ្នកមានគុណ ព្រោះពួកគេយល់ថាលើលោកនេះគ្មាននរណាស្រលាញ់ និងយកចិត្ត ទុកដាក់ចំពោះគេទៀតទ្បើយ រស់នៅទៀតក៏គ្មានន័យអ្វីដែរ។ ម្យ៉ាងទៀត ស្នេហាពិត ធ្វើឲ្យមនុស្សមានភាពលំអៀង ពោលគឺលំអៀងព្រោះស្រលាញ់ ហើយវាជាគ្រោះថ្នាក់ មួយយ៉ាងធ្ងន់ធ្ងរចំពោះសង្គមជាតិ ព្រោះវាជាមូលហេតុចំបងនៃអំពើពុករលួយ ការ រំលោភបំពានជិះជាន់ និងការប្រកាន់ប័ក្សពួក។ បើជនណាមានស្នេហាពិត រឺចំពោះ នរណាម្នាក់ អ្នកនោះនឹងព្យាយាមបំពេញតំរូវការ និងការទាមទាររបស់អ្នកនោះ គ្រប់បែបយ៉ាង ហើយបើមាននរណានិយាយអ្វីប៉ះពាល់ដល់គេបន្តិច រឺធ្វើបាបផ្សេងៗ អ្នកច្បាស់ជាយកខ្លួនទៅឃាំង ការពារគេដោយមិនរវល់នឹងភាពបាត់បង់របស់ខ្លួន រឺ ពាក្យតិះទៀនរបស់អ្នកដទៃទ្បើយ ។ ការស្រលាញ់រហូតង៉ុបងល់មិនងាយនឹងព្យាបាល ឲ្យក្លាយមកសភាពដូចដើមវិញបានទ្បើយ ដូចអ្នកដឹងហើយថាស្នេហាពិតមិនងាយនឹង បង្កើត មិនងាយនឹងបំបែក និងមិនងាយនឹងបំភ្លេច “Love is not easy to make, is not easy to break and is not easy to forget “។
ទោះបីជាស្នេហាពិត មានឥទ្ធិពលខ្លាំងលើសលុបបញ្ជារ និងបង្វិលខួរក្បាលមនុស្ស យ៉ាងណាក៏ដោយ តែក្នុងនាមយើងជាមនុស្សដែលកើតមកមានខួរក្បាលពិសេស លើសពីជីវិតផ្សេងៗលើផែនដី អ្នកត្រូវតែឈរលើមូលដ្ឋានគ្រឹះនៃឧត្តមគតិ ភាពថ្លៃថ្នូរ និងអំពើត្រឹមត្រូវក្នុងការវិនិច្ឆ័យចំពោះស្នេហាដែលអ្នកត្រូវជួបគ្រប់រូបភាព ដើម្បី សេចក្តីសុខរួមរបស់សង្គមជាតិ។

ស្នេហាពិត

មនុស្សយើងតែងតែចង់ជួបស្នេហាពិតសំរាប់ជិវិតរបស់គេប៉ុន្តែពួកគេមិនទាន់យល់ថា តើអ្វីទៅជាស្នេហាពិតប្រាកដ? មនុស្សមួយចំនួនតែងតែគិតថាស្នេហាពិតគឺជាស្នេហាដែល មនុស្សពីរនាក់ស្រលាញ់គ្នាយ៉ាងស្មោះអស់ពីបេះដួងប៉ុន្តែ នៅពេលដែលពួកគេរៀបការនិងរស់ នៅជាមួយជាស្វាមីភរិយាពួកគេតែងតែឈ្លោះប្រកែកគ្នានិងនិយាយថាគេមិន ល្អយ៉ាងនេះម្នាក់ ធ្វើអ្វីដែលខ្ញុំមិនចូលចិត្តរឺគេប្រែប្រួលខុសពីមុនមិនមែនមនុស្សដែលខ្ញុំស្រលាញ់ពីមុន។ ប៉ុន្តែយើងដែល សួរខ្លួនឯងរឺទេថាតើយើងស្រលាញ់គេត្រង់ចំនុចណា? ហើយយើងស្គាល់គ្នាច្បាស់លាស់យ៉ាងណាខ្លះ មុននឹងសំរេចចិត្តប្រើជិវិតរួមគ្នា?បើសិនជាអ្នកស្រលាញ់គេទៅ​លើរួបសម្បត្តិ ទ្រព្យសម្បត្តិ ភាពសិទ្ធស្នាល ការអាណិត អំពើល្អ្អ ភាពស្មោះត្រង់ និងគេស្រលាញ់គេជាមនុស្សរួសរាយ ពូកែសំដី តើអ្វីទាំងអស់នេះនឹងប្រែប្រួលរឺទេ?ជាពិសេសតើចំនុច អវិជ្ផមានរបស់គេ និងអ្នកអ្វីខ្លះ? ដែលអ្នកទាំងពីរមិនចូលចិត្ត និងមិនដឹង ស្នេហាពិតគឺជាការដែល​មនុស្សពីរនាក់ដឹង​ពីចំនុច​​អវិជ្ផមាន​​របស់​ គ្នានិងទទួល​យក ​អ្វីដែលអាក្រក់របស់គេ បាននិងជួយដាស់តឿនកុំអោយ គេប្រព្រឹត្តវាតទៅទៀត និងព្យាយាមមិនធ្វើចំនុចណាដែលម្នាក់ទៀតមិនចូលចិត្ត។ មាន តែការអត់ធ្មត់និងអធ្យាស្រ័យ និងប្រើសេចក្កីស្រលាញ់ធ្វើជាកន្ត្រៃកាត់ចំនងបញ្ហាទាំងទ្បាយ។ ស្នេហាពិតគឺស្ថិតនៅលើ ដៃរបស់អ្នកទាំងពីរថាតើពិតជាចង់ កាន់​គ្នា​រហូត​ដល់​ស្លាប់? រឺចង់កាន់តែដំបួងនិងចោលទៅកាន់របស់ថ្មីពេលមានការពិបាកនិង ជំលោះបន្តិចបន្តួច។ សំរាប់ខ្ញុំការស្វែងរកស្នេហាពិត ពិតជាពិបាកខ្លាំងណាស់ប៉ុន្តែបើថ្ងៃណា ដែលខ្ញុំជួបវាហើយ ខ្ញុំពិតជាមិនបំផ្លាញដោយដៃរបស់ខ្ញុំទេ។
ស្នេហាពិតគឺជាអ្វី? ស្នេហាពិតគឺជាអ្វី? Reviewed by Sabay KH on October 18, 2017 Rating: 5

No comments:

Powered by Blogger.