=> ផលវិបាកនៃវិបត្តិស្នេហា
នេះ ជារឿងរ៉ាវពិតនៃស្នេហាមួយរវាងមិត្តភក្តិរបស់ខ្ញុំ ជាមួយមិត្តស្រីរបស់គាត់ដែលមានទំនាស់ហើយបានឈានដល់ការបែកបាក់ ថែមទៀតផង គាត់បានសរសេរវាអត្ថបទបង្ហាញនៅលើទំព័រ Facebook ដើម្បីជាបទពិសោធន៍សម្រាប់មិត្តយុវវ័យសូមអានដូចតទៅ៖
លើលោកយើងនេះមិនមានអ្នកណាម្នាក់គេចផុតទេពី ការពិបាកចិត្ត ទាំងផ្លូវកាយនឹងផ្លូវចិត្ត តែបញ្ហាទាំងនោះគឺយើងអាចដោះស្រាយបាន អ្វីក៏ដោយតោងតែមានដំណោះស្រាយ ។ វិបត្តិផ្លូវចិត្តប៉ះពាល់យ៉ាង ខ្លាំងដល់រាងកាយ របស់យើង ដូចជាមានវិបត្តិស្នេហា ពិបាកចិត្តមិនញ៉ាំបាយ ឫដេកមិនលក់ជាដើម ដែលជាហេតុឱ្យរាងកាយយើងខ្សោយ ច្នេះទេ កាលណាដែលវិបត្តិស្នេហានេះកើតឡើងហើយ យើងត្រូវតែដោះស្រាយ តើបញ្ហាចំបងនោះជាអ្វីដែល បណ្តាយឱ្យអ្នកទាំងពីរបែកគ្នា ? បើសិនជាការដោះស្រាយ នោះមិនចុះសម្រុងគ្នាទេ ឫមួយក៏មិនមានចំណុចរួមដែលធ្វើឱ្យអ្នកទាំងពីរ ត្រូវគ្នាទេ ដំណោះស្រាយទីពីរ គឺមានតែសម្រេចចិត្តដកសេចក្តីស្រឡាញ់ពីនាង សួរថាតើការដកសេចក្តីស្រឡាញ់នោះយូរប៉ុណ្ណាដែរ? នេះវាអាស្រ័យនឹងការស្រឡាញ់ ដែលអ្នកមានចំពោះនាង អាចយូរឫឆាប់អាស្រ័យលើ រូបអ្នកផ្ទាល់ បើសិនជាមូលហេតុដែលញ៉ាំងឱ្យ អ្នកទាំងពីបែកគ្នា ដោយសមហេតុផល បានន័យថា រវាងអ្នកទាំងពីរមានចិត្ត មិនសូវចុះសម្រុងគ្នា ឫមួយតែងតែមានគំនិតផ្សេងគ្នា ដូច្នេះបើអ្នកបន្តរស់នៅជាមួយគ្នា ក៏គង់តែមានបញ្ហា កើតឡើងថ្ងៃក្រោយ ឫបែកបាក់ដដែលទេ ។ បញ្ហាផ្លូវចិត្តនេះកើតឡើងគ្រប់មនុស្សទូទៅ ក្មេង ចាស់ មាន ក្រ គឺគ្រប់ស្រទាប់វណ្ណៈ ។
មានអ្នកខ្លះ ព្រោះតែបែកបាក់ស្នហា រហូតដល់ទៅលោតទឹកនៅស្ពានជ្រោយចង្វារ ថ្មីនេះក៏នៅតែកើតមានឡើង តាមទិន្នន័យក្នុងមួយឆ្នាំ មានរហូតដល់ ៣០ ទៅ ៤០ នាក់ ។ អ្នកខ្លះសំណាងក៏ត្រូវគេស្រង់ទាន់ពេលវេលា អ្នកទាំងនោះគឺទៅស្លាប់ ដើម្បីបញ្ឈឺចិត្ត អ្នកខ្លួនស្រឡាញ់ដែលនៅរស់ សួរថា តើធ្វើនេះបានប្រយោជន៍អ្វី ក្រៅអំពីខ្លួនឯងស្លាប់បាត់ទៅហើយនោះ ដូច្នេះមិនត្រូវស្រឡាញ់អ្នកដទៃជាងខ្លួនឯងនោះទេ ។
ជាបទពិសោធន៍របស់ខ្ញុំ ពេលដែលមានវិបត្តិផ្លូវចិត្តនេះមានឡើង ខ្ញុំមិនដឹងដោះស្រាយ របៀបណាទេ ជួនកាលយើង មិនមានឱកាសក្នុងការបកស្រាយ ដូចជាតេទៅមិនទទួល ឫផ្ញើសារមិនតបជាដើម មូលហេតុ ដែលកើតឡើងហើយ នៅមិនមានដំណោះស្រាយ ធ្វើឱ្យចិត្តខ្ញុំ នៅមិនស្ងប់ រហូតមិនញ៉ាំបាយ ឫក៏ដេកមិនលក់ ព្រោះតែអារម្មណ៍បាត់បង់មនុស្ស ស្រឡាញ់ តែអ្វីដែលខ្ញុំធ្វើនេះ មិនបានធ្វើឱ្យនាង អាណិតឫក៏ត្រលប់មកស្រឡាញ់ខ្ញុំទេ ព្រោះនេះមិនមែនជាដំស្រាយដ៏ត្រឹមត្រូវនៅឡើយ ។ មានមិត្តភ័ក្តិខ្ញុំមួយចំនួន បបួលខ្ញុំទៅ ផឹក ដើម្បីបាត់អំពីទុក្ខនេះ តែខ្ញុំប្រកែកមិនទៅនោះទេ ព្រោះក្រោយពីផឹក ហើយគឺទុក្ខនោះមិនបានរំសាយទេ ទុក្ខនៅតែមាន ដោយសារមិនមានដំណោះស្រាយ ។ រឿងខ្ញុំបានដោះស្រាយជាមួយនាងរួចរាល់ហើយ តែយ៉ាងណាយើងទាំងពីរ មិនមានដំណោះស្រាយ រួមដើម្បីបន្ត ជីវិតស្នហានេះបានទេ គឺនាងមិនអាចទទួលបាននូវអ្វីដែលខ្ញុំបានធ្វើទៅលើរូបនាង ហើយនាងប្រាប់ខ្ញុ្ំថា គឺនាងទទួលយកខ្ញុំអត់បាន ។
ដំណាក់កាលបន្ទាប់ គឺខ្ញុំមានតែដកចិត្តស្រឡាញ់ពីនាងចេញ ដើម្បីកុំឲ្យមានទុក្ខ ឫវិបត្តិផ្លូវចិត្តនេះកាន់តែយូរទៅ អាចបណ្តាលឱ្យបាត់បង់ស្មារតី ឫបណ្តាលឱ្យ វិកលចរិកក៏ថាបានបើមិនព្យាបាលទាន់ពេលនោះទេ ។ សួរថាតើខ្ញុំប្រើរយ:ពេលប៉ុណ្ណា ដើម្បីភ្លេចនាង សេចក្តីស្រឡាញ់ខ្ញុំមានជាងមួយឆ្នាំហើយ ដូចនេះប្រហែលជាខ្ញុំត្រូវចំណាយពេលយូរ ដើម្បីបំភ្លេចមនុស្សខ្ញុំស្រឡាញ់ ។ ខ្ញុំនៅតែស្រឡាញ់នាង តែមិនមានវាសនា ៕
=> ផលវិបាកនៃវិបត្តិស្នេហា
Reviewed by Sabay KH
on
October 18, 2017
Rating:

No comments: