=> ធ្វើអោយគ្រួសារមានសុភមង្គល

ការរស់​នៅ​ក្នុង​សង្គម​គ្រួសារ​តែង​មាន​បញ្ហា​ជា​ច្រើន​ដែល​កើត​មាន​ឡើង​ទាំង​មិន​ដឹង​ខ្លួន ដោយ​ពេល​ខ្លះ​ទៀត​បញ្ហា​ទាំង​នោះ​យើង​មិន​អាច​បន្ទោស ឬរក​មូលហេតុ​ច្បាស់​លាស់​នោះ​ទេ ព្រោះ​ម្នាក់​ៗ​តែង​មាន​គំនិត​ផ្សេងៗ​គ្នា ដោយ​លើក​ហេតុ​ផល​ផ្សេង​ៗ តែ​ក្នុង​អត្ថបទ​នេះ​នឹង​ពន្យល់​បន្ថែម​អំពី​ការ​បង្កើន​ទំនាក់​ទំនង​ក្នុង​គ្រួសារ​អោយ​បាន​ប្រសើរ​ជាង​មុន​។
ការ​អត់​ឱន​ទោស
បើ​អ្នក​មិន​​អត់​ឱន​អោយ​អ្នក​ដទៃ នោះ​មិន​ខុស​ពី​អ្នក​មិន​ព្រម​អភ័យ​ទោស​ដល់​ខ្លួន​​​ឯង​ដែរ​ ព្រោះ​មនុស្ស​តែង​មាន​កំហុស​។ ទោះជា​មនុស្ស​ស្រី​ស្រលាញ់​គ្នា​ប៉ុណ្ណា​ក៏​ដោយ ជម្លោះ​តែង​កើត​មាន​ចៀស​មិន​ផុត តែជម្រើស​ប្រសើ​រ​បំផុត​គឺ ត្រូវ​ចេះ​អត់​ឱន​អោយ​មនុស្ស​ដែល​ខ្លួន​ស្រលាញ់​។ កំហឹង​និង​ការ​គុំ​គួន មិន​មែនជា​បច្ច័យ​ល្អ​សម្រាប់​អ្នក​នោះ​ទេ​។ ការ​អត់​ឱន និង​ធ្វើ​អោយ​អ្នក​សប្បាយ​ចិត្ត។​
ធ្វើ​ជា​អ្នក​សម្រប​សម្រួល
ដើរ​តួរ​ជា​អ្នក​សម្រប​សម្រួល​រវាង​មហិច្ឆតា​របស់​អ្នក​ និង​អ្វី​ដែល​ដៃគូរ​របស់អ្នក​មិន​អាច​បំពេញ​​បាន​។ ជា​ធម្មតាមនុស្ស​ម្នាក់​មិន​អាច​បំពេញ​​ចិត្ត​មនុស្ស​ដទៃ​ទៀត​បាន​ទាំង​ស្រុង​​ទេ ដូច​នេះ​ត្រូវ​រៀន​ទទួល​នូវ​អ្វី​ដែល​ជា​ចំណុច​អវិជ្ជមាន​របស់​ដៃ​គូរ​ខ្លួន ​។ អាពាហ៍ពិពាហ៍ គឺ​ជា​ការ​ផ្ដល់​អោយ និង​ការ​ទទួល​យក​ពី​គ្នា​ទៅ​វិញ​ទៅ​មក​ ដោយ​គ្មាន​ការ​ស្ទាក់​ស្ទើរ។ ពេល​ខ្លះ​អ្នក​អាច​សួរ​ខ្លួន​ឯង​មើល ថា​តើ​អ្នក​ពេញ​ចិត្ត​និង​អត្តចារិក​របស់​អ្នក​នៅ​ជុំ​វិញ​ខ្លួន​បាន ១០០% ដែរ​ឬទេ? ចម្លើយ​គឺ​គ្មាន​ទេ នេះ​ហើយ​ជា​ហេតផល​ដែល​អ្នក​ត្រូវ​ចេះ​រៀន​ទទួលយក​អ្វី​ដែល​កើត​មាន​ជុំ​វិញ​ខ្លួន​អ្នក​។
ក្ដី​ស្រលាញ់
សុភមង្គល​ត្រូវ​បាន​កំណត់​ដោយ​ក្ដី​ស្រលាញ់ អាពាហ៍ពិពាហ៍​ណា​ដែល​ផ្គុំ​ឡើង​ដោយ​គ្មាន​ក្ដី​ស្រលាញ់​​និង​ការ​ពេញ​ចិត្ត នោះ​រមែង​​ជួប​បញ្ហា និង​ខ្វះ​​ភាព​កក់​ក្ដៅ​។ ដូច្នេះ​សូម​កុំ​រៀប​ការ​ដើម្បី​លុយ​ឱ្យ​សោះ ជា​ការ​ពិត​លុយ​អាច​ធ្វើ​អ្វី​បាន​ច្រើន តែ​បើ​មាន​លុយ​ហើយ​រស់​នៅ​ជាមួយ​មនុស្ស​ដែល​យើង​គ្មាន​អារម្មណ៍ តើ​មាន​ន័យ​អ្វី​?
ការ​ជឿ​ជាក់
ត្រូវ​ទម្លាប់​ជឿជាក់​លើ​គ្នា ជាជាង​ការ​ប្រើ​ពាក្យ​ស្បថ​សច្ចា។ ការ​​ជឿជាក់​គ្នា​នៅ​ក្នុង​គ្រួសារ នឹងនាំ​មក​នូវ​ភាព​រីករាយ​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក ខុស​ស្រឡះ​ពី​ការ​ប្រចណ្ឌ​ និង​ការ​សង្ស័យ​ដែល​នាំ​មក​​​តែបញ្ហា និង​ទុក្ខ​សោក​។ ស្របគ្នា​នេះ​ដែរ មាន​ទ្រឹស្ដី​មួយ​ថា បុរស​ត្រូវ​ការ​ភាព​ជឿជាក់ និង​ការ​ផ្ដល់​តម្លៃ ឯ​ស្រីត្រូវ​ការ​យល់​ចិត្ត​និង​ការ​ថ្នាក់​ថ្នម​។
បង្កើត​ភា​ព​រីករាយ
កុំ​រង​ចាំ​ភាព​រីករាយ​រត់​មក​រក​យើង តែ​យើង​ត្រូវ​ចេះ​រក​វា​ដោយ​ខ្លួន​ឯង មាន​ន័យ​ថា​ត្រូវ​ចេះ​ឆ្លៀត​ពេល​វេលា​លំហែ​កាយ ឬធ្វើ​អ្វី​ដែល​ខ្លួន​ពេញ​ចិត្ត​​ទាំង​អស់​គ្នា​។ ស្នាម​ញញឹម​រួម​គ្នា​ជា​អនុស្សាវរីយ៍​ដែល​មិន​អាច​បំភ្លេច​បាន​។ ដូច​នេះ​គួរ​ធ្វើ​អ្វី​​មួយ​ដែល​ប្លែក និង​មិន​អាច​បំភ្លេច​បាន​ ហើយ​ផ្ដល់​ភាព​រីករាយ​សម្រាប់​ជីវិត យ៉ាង​ហោច​ណាស់ ១​ដង​ក្នុង​ ១​សប្ដាហ៍​៕
=> ធ្វើអោយគ្រួសារមានសុភមង្គល => ធ្វើអោយគ្រួសារមានសុភមង្គល Reviewed by Sabay KH on October 18, 2017 Rating: 5

No comments:

Powered by Blogger.