បញ្ចប់អ្នកដែលនៅស្រឡាញ់

១. ធ្វើការសម្រេចចិត្តថាបែកគ្នា និងផ្លាស់ប្តូរគំនិត៖ ការនិយាយគ្នាមិនច្បាស់លាស់បានត្រឹមតែបង្ករឱ្យមានការឈឺចាប់កាន់តែ ខ្លាំងចំពោះភាគីទាំងសងខាង ដូច្នេះហើអ្នកត្រូវប្រាកដថាអ្នកនឹងប្តេជ្ញាទៅនឹងការបែកគ្នាមុននឹង អ្នកចាប់ផ្តើម។
២. ចូរនិយាយជាមួយនឹងដៃគូរបស់អ្នកនិងពន្យល់ពីមូលហេតុដែលអ្នកមិនអាច នៅជាមួយ គ្នាបានទៀត។ ការនិយាយគ្នាដោយស្មោះត្រង់គឺជាចំណុចសំខាន់។ ការកុហកពីមូលហេតុរបស់អ្នក បើទោះបីវាអាចជួយឱ្យភាគីម្ខាងទៀតមានអារម្មណ៍ល្អប្រសើរក៏ដោយ បានត្រឹមតែធ្វើឱ្យបញ្ហាងាយនឹងយល់ច្រលំតែប៉ុណ្ណោះ។
៣. បែងចែករបស់ដែលជាកម្មសិទ្ធរួម៖ ប្រសិនបើអ្នករស់នៅជាមួយគ្នា ភាគីម្ខាងត្រូវតែរើ ចេញ ដូច្នេះហើយអ្នកត្រូវធ្វើបញ្ជីមួយថាតើភាគីនីមួយៗនឹងរក្សារបស់ អ្វីខ្លះ។ ដោះស្រាយបញ្ហាមួយនេះឱ្យដាច់ស្រលះដើម្បីជៀសវាងការឈឺចាប់ដោយការវិល ត្រលប់មកយករបស់ដែលនៅសល់។
៤. រង់ចាំមុននឹងទៅជួបគ្នាដើម្បីផ្តល់ពេលវេលាខ្លះឱ្យរសាយការឈឺចាប់៖ យល់ព្រមនឹងផ្តល់ពេលវេលាឱ្យគ្នាមួយសប្តាហ៍ឬមួយខែ បន្ទាប់មកវាយតម្លៃសារជាថ្មីថាតើវាគឺជាគំនិតល្អឬទេក្នុង ការជួបគ្នាជាថ្មីក្នុងនាមជាមិត្ត។
៥. អត់ឱនឱ្យគ្នាទៅវិញទៅមក៖ ប្រសិនបើអ្នកនៅតែស្រឡាញ់គ្នា ជំហានមួយនេះគឺជារឿងងាយស្រួល។ មិនត្រូវរក្សាទុកនូវអារម្មណ៍ឈឺចាប់នោះទេ ប៉ុន្តែត្រូវចងចាំនូវពេលវេលាល្អៗដែលអ្នកមានជាមួយគ្នា ហើយសារភាពថាវាដល់ពេលហើយដែលត្រូវចាប់ផ្តើមជាថ្មី។
ការណែនាំនិងពាក្យទូន្មាន៖
ដំណើរការនៃការបែកគ្នាអាចជារឿងមួយដ៏ឈឺចាប់យ៉ាងខ្លាំង ជាពិសេសប្រសិនបើអ្នកនៅតែស្រឡាញ់គេ ដូច្នេះអ្នកគួរមានមនុស្សដែលយកចិត្តទុកនិងគាំទ្រអ្នកនៅកំដរ។ វាគឺរឿងធម្មតាដែលអ្នកទួញសោកដោយសារការបែកគ្នា ប៉ុន្តែអ្នកមិនត្រូវធ្វើខុសដោយការរស់នៅក្នុងភាពសោកសៅរហូតនោះទេ ។ ចូរចំណាយពេលជាមួយក្រុមគ្រួសារនិងមិត្តភក្តិ ដែលពួកគេនឹងជួយអ្នកឆ្លងកាត់ពេលលំបាក។
ព្យាយាមធ្វើជាមិត្តភក្តិបន្ទាប់ពីបែកគ្នា បើទោះបីជាជាទូទៅវាមិនអាចនោះទេ។
បញ្ចប់អ្នកដែលនៅស្រឡាញ់
Reviewed by Sabay KH
on
October 18, 2017
Rating:
Reviewed by Sabay KH
on
October 18, 2017
Rating:

No comments: