=> សេចក្កីស្រលាញ់មានតំលៃណាស់

សេចក្កីស្រលាញ់របស់មនុស្សគឺជ្រាលជ្រៅខ្លាំងជាងសត្វដទៃទៀតប៉ុន្តែសេចក្កីស្រលាញ់មួយ
នេះពេលខ្លះវាពិតជាល្ងង់ខ្លៅបំផុតសំរាប់មនុស្សដែលស្រលាញ់គេតែម្នាក់ឯងរឺគ្រាន់តែជា
ឧបករណ៍សំរាប់គេដើម្បីរកផលប្រយោជន៍ផ្ទាល់ខ្លួននិងគ្រាន់តែជាការសងសឹករបស់មនុស្ស
មួយចំនួនដែលគិតថាស្នេហាគ្រាន់តែជាល្បែងកំសាន្តមានស្នេហាដើម្បីបំបាត់ភាពអផ្សុក។
ស្នេហាមួយបែបទៀតគឺចំលែកបំផុតសំរាប់ធម្មជាតិតែវាកើតចេញពីសេចក្កីស្រលាញ់
យ៉ាងពិតប្រាកដរវាងមនុស្សពីរនាក់ដែលមានភេទដួចគ្នាវាពិតជាមិនខុសទេបើពួកគេ
ស្រលាញ់គ្នាព្រោះមិនមែនជាកំហុសរបស់អ្នកណាម្នាក់ទេប៉ុន្តែវាជាច្បាប់ធម្មជាតិ។
វាកើតឡើងពីមិត្តភាពការយល់ចិត្តគ្នាដោយសារនិស្ស័យពីកំណើតរបស់គេទាំងពីរនាក់រឺការ
ខ្វះខាតសេចក្កីស្រលាញ់ពីឪពុកម្តាយរបស់គេម្នាក់ៗ។ពួកគេពិតជាត្រូវការភាពកក់ក្កៅពី
លោកទាំងពីរណាស់ទើបជាហេតុផលនៃសេចក្កីស្នេហ៍ចំលែកនេះឡើងនិងហេតុផលដែល
ពិសេសមួយទៀតគឺភាពស្និទ្ធស្នាលរវាងពួកគេទាំងពីររហូតក្លាយទៅជាស្នេហាទាំងមិនដឹង
ខ្លួនក្រោយមកទើបអ្វីៗវាហួសពេលទៅហើយពួកគេស្រលាញ់គ្នាមិនអាចបំបែកបានទេ
និងរកគ្រប់វិធីដើម្បីអោយបានរស់នៅជាមួយគ្នាទោះជាឪពុកម្តាយរឺសង្គមស្អប់ខ្ពើមយ៉ាងណា
ក៏ពួកគេនៅតែជំនះអោយបានទោះជាត្រូវសំលាប់ខ្លួនក៏ដោយដើម្បីស្នេហាចំលែកមួយនេះ។
ស្នេហាមួយគង់វង្សគឺជាស្នេហាដែលកើតឡើងពីសេចក្កីស្រលាញ់យ៉ាង
ស្មោះអស់ពីបេះដូងមិនមែនជាការអាណិត ភាពស្និទ្ធស្នាល អំពើល្អរបស់គេ។
ថ្ងៃណាមួយវានឹងរលាយអស់ទៅតាមពេលវេលាប៉ុន្តែសេចក្កីស្រលាញ់ពិតប្រាកដពិតជាមិន
ងាយបាត់បង់ទៅទេ។ជាចុងក្រោយខ្ញុំចង់អោយយើងគិតមុននឹងសំរេចចិត្តមានស្នេហ៍ដើម្បី
អោយវាមានទាំងសុភមង្គលទាំងថ្ងៃនេះនឹងទៅអនាគត។

=> សេចក្កីស្រលាញ់មានតំលៃណាស់ => សេចក្កីស្រលាញ់មានតំលៃណាស់ Reviewed by Sabay KH on October 18, 2017 Rating: 5

No comments:

Powered by Blogger.