ចំណុចគួរពិចារណាមុនរៀបការ


ទម្រាំឈាន​ដល់​​ពេលវេលា​ដឹកដៃ​គ្នា​ចូល​រោង​ជ័យ ​​គូ​ស្នេហ៍​មួយ​គូ​ត្រូវ​ឆ្លង​កាត់ដំណាក់​កាល ជា​ច្រើន​ដូចជា ​​ការ​ស្គាល់​គ្នា​​ ការ​ចែចង់ ​ការ​ចំណាយ​ពេល​វេលា​ស្វែង​យល់​ចិត្ត​គ្នា​សិក្សា​ពី​គ្នា​ទៅ​វិញ​ទៅ​មក ​និង​ស្វែង​រក​ការ​គាំទ្រ​ពី​ចាស់​ទុំ​ទាំង​សងខាង​ជា​ដើម។ ​ការ​ស្រឡាញ់​មួយ​ភ្លើង​អាច​ធ្វើ​ឲ្យ​អ្នក​គិត​ខ្លី​ដោយ​មិន​​បាន​ពិចារណា ​ដែល​ចុងក្រោយ​បាន​ត្រឹម​ដើរ​ចេញ​ពី​គ្នា​ដោយ​ទឹក​ភ្នែក​ប៉ុណ្ណោះ។ ​​ហេតុ​ដូច្នេះ​​ មុន​នឹង​សម្រេច​ចិត្ត​រៀបការ​មានចំណុច បី​ដែល​​​អ្នក​ត្រូវ​​ពិចារណា​ឲ្យ​បាន​ល្អិតល្អន់​ជាមុន​សិន។
ទី ១៖ ត្រូវ​សួរ​ខ្លួន​ឯង​ថា ​តើ​មនុស្ស​ម្នាក់​ដែល​អ្នក​ចង់​ចាប់​ដៃ​​សាង​អនាគត​ ​ជា​មនុស្ស​ដែល​អាច​ផ្ដល់​ក្ដី​សុខ​ឲ្យ​អ្នក​ក្នុង​ដំណើរ​ដ៏​វែង​ឆ្ងាយ​បាន​ដែរ​ឬ​ទេ ឬ​នេះ​គ្រាន់​តែ​ជា​អាពាហ៍ពិពាហ៍​ដែល​អ្នក​ចង់​​ឃើញ​​ប៉ុណ្ណោះ? ​​បើ​គ្រាន់​តែ​ជា​អាពាហ៍ពិពាហ៍​ដែល​ផ្ដើម​ពី​ការ​ចង់បាន​របស់​អ្នក​នោះ​ ចូរ​គិត​សារ​ជា​ថ្មី។ ​ស្នេហា​ដែល​អាច​រស់រាន​មាន​ជីវិត​វែងឆ្ងាយ​បាន​ លុះត្រា​​​ណា​មាន​​​​គម្រោង​មួយ​ ​ច្បាស់​លាស់។ ​តើ​​អ្វី​ដែល​អ្នក​ទាំង​ពីរ​ត្រូវ​ការ​ក្នុង​ជីវិត? ​តើ​ត្រូវ​ចំណាយ​ពេល​ប៉ុណ្ណា​ដើម្បី​ឲ្យ​គម្រោង​នោះ​សម្រេច​បាន?
ទី ២៖ ត្រូវ​សិក្សា​ពី​គ្នា​បាន​ច្បាស់​ពី​ចំណុច​អវិជ្ជមាន​រវាង​គ្នា​ និង​គ្នា? ​តើ​ចំណុច​អវិជ្ជមាន​ទាំង​អស់​នោះ ​អ្នក​អាច​ទទួល​យក​ពី​គ្នា​ទៅវិញ​ទៅ​មក​បាន​ដែរ​ឬ​ទេ? ​តើ​អ្នក​មានវិធី​សម្រុះសម្រួល​គ្នា​​​ចំពោះ​​ចំណុច​អវិជ្ជមាន​ទាំង​នោះ​ដ៏​ ប្រសើរ​ដែរ​ឬ​ទេ? ​​បើ​​គ្មាន​ទេ​នោះ ​ធានា​ថា​ថ្ងៃ​ណាមួយ​អ្នក​ទាំង​ពីរ​នឹង​ដើរ​ដល់​ផ្លូវ​បែក​មិន​ខាន។
ទី ៣៖ ចំណុច​ចុង​ក្រោយ ដែល​ត្រូវ​​​គិត​ដល់​​​ទៀត​នោះ​គឺ ​នៅ​ពេល​មាន​បញ្ហា​ តើ​គេ​ជា​មនុស្ស​ម្នាក់​ដែល​អ្នក​អាច​ងាក​រក​ដែរ​ឬ​ទេ? ​តើ​អ្នក​​មាន​អារម្មណ៍​រីករាយទេ​ នៅ​ពេល​ដែល​នៅ​ក្បែរ​ខ្លួន​​គេ? ​ប្រសិន​បើ​​ពេល​មាន​បញ្ហា ​គេ​មិន​ដែល​ស្ដាប់​​​បញ្ហា​របស់​អ្នក​​ និង​ធ្វើ​ឲ្យ​អ្នក​ពិបាក​ចិត្ត​​ជាង​មុន​ ​ហើយ​អ្នក​ដែល​អ្នក​អាច​ពឹង​ពាក់​បាន​គឺជា​មិត្តភ័ក្ដិ ​ឬ​ឪពុកម្ដាយ​ទៅ​វិញ​នោះ ​​ស្នេហា​របស់​អ្នក​ទាំង​ពីរ​ប្រហែល​ជា​ត្រូវ​លើក​ទង់ជ័យ​ស​​ហើយ​ទើប​ប្រសើរ ​។
ទាំង​នេះ ​គ្រាន់​​​តែ​​ជា​​​​ចំណុច​​​បី​​​ប៉ុណ្ណោះ​ ដែល​អ្នក​ត្រូវ​គិត​ដល់​មុន​រៀបការ​​ ខណៈ​បញ្ហា​ថវិកា​ ​​អាយុ ​​ការ​អប់រំ និង​កត្ដា​រួម​ផ្សំ​ផ្សេង​ទៀត ​ជា​រឿង​ដែល​មិន​អាច​មើល​រំលង។ ​សូម​​កុំ​ធ្វើ​អ្វី​តាម​ចំណង់ព្រោះ​​ចំណង់​ងាយ​​នឹង​រលាយ​ក្នុង​ពេល​ដ៏​ ខ្លី​​!
ចំណុចគួរពិចារណាមុនរៀបការ ចំណុចគួរពិចារណាមុនរៀបការ Reviewed by Sabay KH on November 08, 2017 Rating: 5

No comments:

Powered by Blogger.