=> អនុស្សាវរីយ៍ជាមួយកំណាន់ចិត្ត

តាមធម្មតា​សម្រាប់​ជីវិត​មនុស្ស​គ្រប់​មិន​មែន​សំខាន់​ទៅ​លើ​វ័យ​ចាស់ យុវវ័យ ឬ​វ័យ​ក្មេង​ខ្ចី​នោះ​ទេ រមែង​តែង​មាន​សេចក្ដី​ស្រលាញ់ ឬសេចក្ដី​ស្នេហា​​របស់​ខ្លួន​ផ្ដិត​ជាប់​ក្នុង​អារម្មណ៍​ជា​និច្ច​។ ការ​ដែល​មាន​ស្នេហា​គឺ​ជា​អារម្មណ៍​មួយ​របស់​​មនុស្ស​ដែល​ទទួល​បាន​នូវ​​ទិដ្ឋភាព​ស្រស់​ត្រកាល​ក្នុង​ចិត្ត​។ មនុស្ស​មាន​ស្នេហា​​នោះ​តែង​មាន​គំនិត​ថា​ពិភព​លោក​នេះ​មាន​តែ​​ខ្លួន​យើង​ និង​មនុស្ស​ដែល​យើង​ស្រលាញ់​ប៉ុណ្ណោះ​ដែល​យល់​ពី​គ្នា​ទៅ​វិញ​ទៅ​មក​។
ដូច​គ្នា​នេះ​ដែរ​សម្រាប់​អារម្មណ៍​របស់​បុរស​ម្នាក់​នេះ​បាន​ដិតដាម​នូវ ​អនុស្សាវរីយ៍​ដែល​មិន​អាច​បំភ្លេច​បាន​ទាល់​តែ​សោះ​។ ថ្វី​តែ​សេចក្ដី​ស្នេហា​ដែល​កើត​ឡើង​ពី​ការ​សម្រេច​ចិត្ត​រៀងៗ​ខ្លួន​មិន​ មែន​ជា​ការ​ណែនាំ​ពី​ចាស់​ទុំ ប៉ុន្តែ​គ្រប់​ទាំង​ទង្វើ​ដែល​​មនុស្ស​​២នាក់​បាន​ចរចា​តាម​ចរន្ត​ចិត្ត​ក៏​ បាន​កើត​ចេញ​ពី​​ភាព​ស្និត​ស្នាល រហូត​ដល់​មាន​ចាស់​ៗ អាច​យល់​ពី​អារម្មណ៍​របស់​បុគ្គល​ទាំង​២​នាក់ ហើយ​ពួក​គាត់ (​ចាស់ទុំ​សង្ខាង​) ពុំ​ដែល​បាន​ប្រកែក​រើស​អើង​នោះ​ទេ មាន​តែ​ជួយ​ជា​គំនិត​អប់​រំ ណែនាំ និង​ធ្វើ​ជា​អ្នក​ជួយ​តម្រង់​ទិស​ដៅ​អនាគត​ថែម​ទៀត​ផង​។​
ការ​ស្រលាញ់​មនុស្ស​ម្នាក់​គ្មាន​អ្នក​ណា​អាច​រៀប​រាប់​ថា វា​មាន​អារម្មណ៍​បែប​ណា​នោះ​ទេ តែ​យើង​អាច​និយាយ​បាន​ថាមាន​តែ​​មនុស្ស​២​នាក់​ដែល​កំពុង​ស្រលាញ់​គ្នា​ទៅ​ វិញ​ទៅ​មក​តែ​ប៉ុណ្ណោះ​ដែល​អាច​យល់​នូវ​ជម្រៅ​សេចក្ដី​ស្រលាញ់​នេះ​បាន​។ គ្រប់​កាលៈទេសៈ​ដែល​យើង​បាន​ស្គាល់​គ្នា​ មិន​មែន​សុទ្ធ​តែ​ជា​រឿង​សប្បាយ​ទាំង​ស្រុង​នោះ​ឡើយ​ ពេល​ខ្លះ​វា​អាចមាន​ជា​បញ្ហា អាច​មាន​ជា​រឿង​ស្មុគ​ស្មាញ​ដែល​ពិបាក​នឹង​យល់​ តែ​បើ​យើង​បាន​យល់​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក និង​ជំនះ​រាល់​ឧបសគ្គ​នោះ​ គ្រប់​ទាំង​បញ្ហា​មិន​អាច​នៅ​តាម​យាយី​សេចក្ដី​ស្នេហា​បាន​ឡើយ​។
តើ​លោក​អ្នក​ដែល​កំពុង​អាន​អត្ថបទ​នេះ​យល់​អំពី​ជម្រៅ​សេចក្ដី​ស្រលាញ់​បាន​ទេ​? ប្រហែល​ជា​មិន​អាច​យល់​អស់​ទេ តែ​បុរស​ម្នាក់​នេះ​សូម​បង្ហាញ​ប្រាប់​វិញ​ថា បេះ​ដូង​របស់​បុរស​ម្នាក់​នេះ​កំពុង​តែ​អង្រួន​ព្រោះ​អនុស្សាវរីយ៍​ដែល​ធ្លាប់​បាន​សាង​ស្នេហា​ជាមួយ​គ្នា កាន់​ដៃ​គ្នា ស្និត​ស្នាល​ជាមួយ​គ្នា ជួប​ជុំ​បង​ប្អូន បង្កើត​ជា​ទិដ្ឋភាព​​ស្រស់​បំព្រង​ជា​ច្រើន​ដែល​ពុំអាច​បំភ្លេច​បាន​។
ថ្មី​ត្បិត​តែ​​ខ្ញុំ​នឹង​គេ​កំពុង​រស់​នៅ​ជើង​មេឃ​ម្ខាង​​ម្នាក់ ប៉ុន្តែ​អារម្មណ៍​របស់​យើង​រត់​រក​គ្នា​ពុំដែល​ខាន ជាង​នេះ​ទៅ​ទៀត យើង​បាន​សាង​អនុស្សាវរីយ៍​ជា​ច្រើន​ជា​មួយ​គ្នា នេះ​ហើយ​ជា​មូលហេតុ​ដែល​កកើត​ជា​អារម្មណ៍​ប្លែក​មួយ​សម្រាប់​ជីវិត​របស់​ខ្ញុំ​។ ពាក្យ​ចុង​ក្រោយ​ដែល​ខ្ញុំ​អាច​ពោល​បាន​នោះ​​គឺ «​បង​ស្រលាញ់​អូន ហើយ​មិន​ខ្វល់​សំដី​របស់​អ្នក​ដទៃ​» ទោះ​ជា​មិត្ត​ភក្តិ ឬ​បុគ្គល​ណា​ពោល​ពាក្យ​បែប​ណា​ក៏​បង​នៅ​តែ​មានះ​អោយ​ខាន​តែ​បាន​»។
ខ្ញុំ​សប្បាយ​នឹង​អនុស្សាវរីយ៍​ទាំង​ប៉ុន្មាន​ដែល​ខ្ញុំ​បាន​សាង​ឡើង​ជា​ខ្លាំង​។ ហើយ​សេចក្ដី​​សង្ឃឹម​ដ៏​ធំ​ធេង​របស់​ខ្ញុំ​គឺ ចំណង​អាពាហ៍ពិពាហ៍​សម្រាប់​ជីវិត​ស្នេហា ឬអាច​និយាយ​បាន​ថា វិញ្ញាបនបត្រ​​ស្នេហ៍​។ ឈាន​ដល់​ដំណាក់​កាល​នេះ​ហើយ វា​មិន​មែន​សំខាន់​ទៅ​លើ​សំដី​របស់​អ្នក​ដទៃ​នោះ​ទេ វា​សំខាន់​ទៅ​លើ​​វិចារណញ្ញាណ​របស់​យើង​ទាំង​២ រួម​ផ្សំ​និង​ការ​សម្រេច​ចិត្ត​តែ ប៉ុណ្ណោះ​។
=> អនុស្សាវរីយ៍ជាមួយកំណាន់ចិត្ត => អនុស្សាវរីយ៍ជាមួយកំណាន់ចិត្ត Reviewed by Sabay KH on October 18, 2017 Rating: 5

No comments:

Powered by Blogger.