បញ្ចប់កិច្ចសន្យាស្នេហ៍

កុំនិយាយថាចែកផ្លូវគ្នាភ្លាមបន្ទាប់ពីមានជម្លោះ
បញ្ហាបន្តិចបន្តួចមើលទៅដូចជារឿងធំអញ្ចឹងនៅគ្រាដំបូង តែវានឹងថយឥទ្ធិពលដោយសារពេលវេលា។ ដូច្នេះបន្ទាប់ពីមានជម្លោះជាមួយគាត់ ត្រូវរង់ចាំឲ្យគាត់រំសាយកំហឹងសិន ទើបនិយាយពាក្យថាចែកផ្លូវ។

កុំស្ដីបន្ទោស
កុំនិយាយថាអ្នកចែកផ្លូវដោយសារតែគាត់មិនបានធ្វើអ្វីមួយដើម្បី បំពេញចិត្តអ្នក ឬ ធ្វើអ្វីដែលអ្នកមិនចូលចិត្ត។ ពេលដែលសម្រេចចិត្តថាត្រូវបញ្ចប់ កុំស្ដីបន្ទោសគាត់ឲ្យសោះ គ្រាន់តែប្រាប់គាត់ដោយសុភាពរាបសារថា”ខ្ញុំមិនគិតថាទំនាក់ទំនង មួយនេះអាចបន្តទៀតបានទេ យើងទាក់ទងគ្នាគឺដើម្បីសប្បាយចិត្តតែផ្ទុយទៅវិញបែរជាធ្វើឲ្យ យើងពិបាកចិត្តទាំងសងខាង ដូច្នេះយើងបញ្ចប់ត្រឹមនេះទៅ”។

កុំចែកផ្លូវជាមួយគាត់តាមអ៊ីមែលឬទូរស័ព្ទ
ប្រាប់គាត់ថាចែកផ្លូវតាមរយៈទូរស័ព្ទឬអ៊ីមែលស្ដាប់ទៅដូចជា ធម្មតា តែតាមការពិតវាមានន័យថាអ្នកមិនផ្ដល់តម្លៃឲ្យគាត់ និងមិនផ្ដល់តម្លៃឲ្យពេលវេលាជាយូរដែលនៅជាមួយគ្នានោះទេ។ និយាយជាមួយគាត់ឲ្យច្បាស់នៅទល់មុខគ្នានិងពោរពេញដោយការគោរព។

កុំប្រតិកម្ម
ទោះបីជាគាត់ខឹងក្រោធយ៉ាងណា អ្នកត្រូវរក្សាលំនឹង។ បើអ្នកបញ្ចេញកំហឹងដែរ នោះអ្នកនឹងមិនអាចចែកផ្លូវជាមួយគាត់បានដោយត្រឹមត្រូវនោះទេ។ ត្រូវទទួលស្គាល់បញ្ហាហើយរក្សាភាពស្ងៀមស្ងាត់។

រកកន្លែងអំណោយផល
កុំនាំគាត់ទៅកន្លែងដែលមានមនុស្សច្រើន ហើយនិយាយពាក្យថាចែកផ្លូវ។ គួរតែរកកន្លែងណាដែលនិយាយបានស្រួលដោយគ្មានការរំខាន ព្រោះនេះជាឱកាសដែលអ្នកត្រូវបង្ហាញពី
អារម្មណ៍។

កុំបន្លាយពេល
បើឈានជើងដល់កន្លែងណាត់ជួបហើយ វាប្រសើរណាស់ដែលអ្នកត្រូវផ្ដាច់ចំណងនេះឲ្យបានឆាប់ ព្រោះទុក្ខសោករួមជាមួយការខឹងសម្បា អាចធ្វើឲ្យអ្នកស្រក់ទឹកភ្នែកបានដោយងាយ ដូច្នេះនេះអាចជាបញ្ហារាំងស្ទះដល់ការចែកផ្លូវរបស់អ្នក។

ត្រៀមទទួលកំហឹងរបស់គាត់
បុរសខ្លះមិនអាចទទួលការបដិសេធបានទេ គាត់អាចនឹងប្រតិកម្មចំពោះអ្នក។ អ្នកត្រូវរៀបចំខ្លួនជាស្រេចដើម្បីទទួលពាក្យគ្រោតគ្រាតពីគាត់។ ត្រូវរក្សាភាពស្ងៀមស្ងាត់ជាអតិបរមា ហើយឲ្យគាត់បញ្ចេញឲ្យអស់នូវអ្វីដែលមាននៅក្នុងចិត្ត។

ចាំថាអ្នកត្រូវគោរពមនុស្សដែលអ្នកបានចំណាយពេលជាមួយយូរមក ហើយ។ ការចែកផ្លូវមិនមែនមានន័យថា អ្នកឈប់គោរព ហើយត្រូវនិយាយដើមគាត់នោះទេ។ គាត់គួរតែជាមនុស្សទីមួយដែលដឹងពីការចែកផ្លូវនេះ។ បើអ្នកនិយាយល្អពីនរណាម្នាក់រឿងល្អនឹងត្រឡប់មករកអ្នកវិញ។
បញ្ចប់កិច្ចសន្យាស្នេហ៍
Reviewed by Sabay KH
on
October 18, 2017
Rating:
Reviewed by Sabay KH
on
October 18, 2017
Rating:

No comments: