ស្នេហា៤ប្រភេទ

–ស្នេហាជាមួយនឹងអារម្មណ៍ខ្លាំងក្លាៈ
មនុស្សមួយចំនួនមានចិត្តត្រេកត្រអាលជាមួយនឹង ប្រភេទស្នេហាដែលមានភាព ពេញចិត្តពេញថ្លើមច្រើននិងស្និទ្ធស្នាល រួមជាមួយអារម្មណ៍រំជើបរំជួលខ្លាំងក្លា។ នេះត្រូវបានគេមើលឃើញថា ជាមនោសញ្ចេតនា ដែលមានការរួមផ្សំ នៃផ្លូវភេទ និងអារម្មណ៍ រំជើបរំជួលពេញទំហឹង ។ បណ្តាមនុស្សដែលធ្លាប់ឆ្លងកាត់ស្នេហានេះ គឺចង់បានភាពជិតស្និទ្ធ ផ្នែករាងកាយ និងស្មារតីជាមួយដៃគូ និងមានទំនោរធ្វើឲ្យស្នេហាកាន់តែអស្ចារ្យ ។ ភាពពេញដោយ រ៉ូម៉ែនទិក ពេញចិត្តពេញថ្លើម បង្កឲ្យមាន អារម្មណ៍ជ្រួលជ្រើមក្នុង ពេលចាប់ផ្តើមនោះ ជាចំណុចពិសេសរបស់មនុស្សដែលចូលចិត្តមានស្នេហាប្រភេទ។
–ស្នេហាដែលកើតឡើងបន្តិចម្តងៗ
ប្រភេទមនោសញ្ចេតនា ដែលកើតមានឡើងជាជំហានៗ បែបនេះ នឹងធ្វើឲ្យអ្នកបានដឹង ពីភាគីម្ខាងទៀតថា តើស័ក្តិសមនឹងខ្លួន ឬទេមុននឹងឈានដល់អារម្មណ៍ខ្លាំងក្លា ។ មនុស្សដែលមានស្នេហា ប្រភេទនេះ តែងចង់បានភាពស្មោះត្រង់និង រីកចម្រើនបែប “តក់ៗពេញបំពង់” នៅតាមពេលវេលា។ ជាក់ស្តែងស្នេហាប្រភេទនេះ តែងកើតចេញពី បណ្តាមិត្តភក្តិជិតស្និទ្ធ ។
–ស្នេហាឧត្តម
មូលដ្ឋានស្នេហាប្រភេទនេះ គឺការអធ្យាស្រ័យ ស្រលាញ់រាប់អាន។ ពួកគេតែងចង់បាន ថែទាំមនុស្ស ដែលខ្លួនស្រលាញ់ ដូចជាថែរក្សាកូនក្មេង ឬឪពុករបស់ពួកគេ ដូចច្នេះដែរ។ ស្នេហាប្រភេទនេះ គឺពោរពេញទៅដោយភាពអស់ពីចិត្តពីថ្លើម ហ្មត់ចត់ ការស្រលាញ់និងមេត្តាធម៌ ព្រមទាំងឧត្តមគតិផងដែរ ។
–ស្នេហាបែបហេតុផល
នៅក្នុងក្តីស្នេហាប្រភេទហេតុផលនេះ គឺគ្មានភាពខ្ពង់ខ្ពស់នោះទេ ជំនួសវិញគឺមានតែការ ក្រើនរំឮក ពិចារណាថា តើគួរធ្វើតាមសំណូមពរភាគី ម្ខាងទៀត ឬអត់ ?
យោងតាមការសន្យា និងការដឹងច្បាស់ពីបណ្តាតម្រូវការទាំងនោះ គឺនិងមានជីវិតយូរជាងស្នេហា ប្រភេទរ៉ូម៉ែនទិក ឬក៏អាចរហូតដល់ស្លាប់រៀងខ្លួនទៀតផង ។
ស្នេហាបែបហេតុផលតែងតែស្មោះត្រង់ និងជាក់លាក់។ បណ្តាមនុស្ស ដែលមានស្នេហា ប្រភេទនេះតែងមើលមនុស្ស ដែលខ្លួនស្រលាញ់ ក្នុងផ្លូវល្អជានិច្ច។ ពួកគេមិនចេះភ័យខ្លាចពីការប្រែប្រួល ព្រោះយល់ថា នេះគឺជាឱកាស និងឧបសគ្គរឹតតែ ជួយឲ្យពួកគេបានស្និទ្ធស្នាល និងយល់ចិត្តគ្នាជាមុន ៕
ស្នេហា៤ប្រភេទ
Reviewed by Sabay KH
on
October 18, 2017
Rating:
Reviewed by Sabay KH
on
October 18, 2017
Rating:

No comments: