=> សំនួរសួររកដៃគូរួមជីវិត

តើ​អ្នក​ដឹង​ទេ​ថា​មនុស្ស​ដែល​អ្នក​ស្រលាញ់​សម​ជា​ដៃគូ​ជីវិត​របស់​ អ្នក​ហើយ​ឬ​នៅ? មុន​ពេល​ឆ្លើយ​នឹង​សំនួរ​នេះ​ត្រូវ​ស្វែង​យល់​ពី​ពាក្យ​ថា​ដៃ​គូ​ជីវិត​សិន។ ដៃ​គូ​ជីវិត​មាន​ន័យ​ថា​ជា​មនុស្ស​ដែល​អាច​រួម​សុខ​រួម​ទុក្ខ​និង​​ចែក​ រំលែក​ឲ្យ​គ្នា​បាន​ទាំង​អារម្មណ៍​ផ្លូវចិត្ត​ ផ្លូវ​កាយ​ ផ្លូវ​ភេទ​ និង​ផ្លូវ​សេដ្ឋកិច្ច។ ជា​ពិសេស​គួរ​តែ​ជា​មនុស្ស​ដែល​មាន​ភាព​ទាក់ទាញ​បំផុត​សម្រាប់​អ្នក។ ខាង​ក្រោម​នេះ​ជា​សំនួរ​អាថ៌កំបាំង​៤សំនួរ​​ដើម្បី​ធ្វើ​តេស្ត​ថា​តើ​គាត់​ សម​ជា​ដៃ​គូ​ជីវិត​ឬ​អត់៖
ដំបូង៖ សួរ​ខ្លួន​ឯង​” តើ​ខ្ញុំ​ពិត​ជា​ស្រលាញ់​គាត់​អស់​ពី​ចិត្ត​និង​ជ្រាលជ្រៅ​ខ្លាំង​ទេ”? តើ​អ្នក​នៅ​តែ​ស្មោះ​ជាមួយ​គាត់​ទេ បើ​មាន​បុរស​ដទៃ​ជា​អ្នក​មាន​ខ្លាំង​ សង្ហារ​អស់​ទាស់ និង​មាន​ចំណេះ​ដឹង​ខ្ពង់ខ្ពស់​ព្រម​ទាំង​អាច​បំពេញ​ចិត្ត​អ្នក​គ្រប់​យ៉ាង​ នោះ?
បើ​អ្នក​ឆ្លើយ​ដោយ​ស្មោះ​ត្រង់​ចំពោះ​សំនួរ​​ខាង​លើ​ថា “ចាស៎ នោះ​អ្នក​អាច​ឆ្លង​ផុត​តេស្ត​ទី​១ហើយ។
ទីពី៖សួរ​ខ្លួន​ឯង​”តើ​គាត់​មាន​ធ្វើ​ឲ្យ​អ្នក​សប្បាយ​ចិត្ត​បំផុត​ទេ”? គ្រប់​ពេល​ដែល​នៅ​ក្បែរ​គ្នា​ និយាយ
ជា​មួយ​គ្នា​ អ្នក​មិន​ដែរ​មាន​អារម្មណ៍​ធុញ​ទ្រាន់​ទេ​មែន​ទេ? ផ្ទុយ​ទៅ​វិញ​តើ​គាត់​មាន​អារម្មណ៍​ដូច​អ្នក​ទេ?  បើ​ចម្លើយ​នៅ​​តែ​ឆ្លើយ​ថា “ចាស៎ នោះ​សូម​អបអរសាទរ​ម្ដង​ទៀត​ព្រោះ​អ្នក​បាន​ឆ្លង​កាត់​ដំណាក់​កាល​២ហើយ។
ទី៣៖ ត្រូវ​សួរ​ទៀត​ថា” រាល់​ពេល​ខ្ញុំ​មាន​បញ្ហា​គាត់​នៅ​ក្បែរ​ខ្ញុំ និង​ជួយ​ដោះ​ស្រាយ​បញ្ហា​ដោយ​យក​ចិត្ត​ទុក​ដាក់​ទេ”? បើ​ឆ្លើយ​ថា “ចាស៎ នេះ​ជា​សញ្ញា​វិជ្ជមាន​មួយ​ទៀត​ហើយ។
ទី៤៖ សួរ​ខ្លួន​ឯង​ទៀត​ថា ” តើ​គាត់​ជា​មនុស្ស​ដែល​អាច​ចែក​រំលែក​អារម្មណ៍​គ្នា​ទៅ​វិញ​ទៅ​មក​បាន​ទេ? នៅ​ពេល​មាន​បញ្ហា​ តើ​ខ្ញុំ​អាច​និយាយ​ជាមួយ​គាត់​ដោយ​ស្មោះ​ត្រង់​និង​ដោយ​បើក​ចំហ​ គ្មាន​ការ​ភ័យ​ខ្លាច​បាន​ទេ?”
បើ​អ្នក​នៅ​តែ​ឆ្លើយ​ថា “ចាស៎ដោយ​គ្មាន​ពាក្យ​ថា “ប៉ុន្តែ” នោះ​បាន​ន័យ​ថា​អ្នក​អាច​រក​ដៃ​គូ​ជីវិត​ឃើញ​ហើយ។
មិត្ត​យុវវ័យ​​ចំណាយ​ពេល​ត្រឹម​តែ​៥នាទី​ សាក​ល្បង​យក​៤សំនួរ​នេះ​ទៅ​សួរ​ខ្លួន​ឯង​មើល តើ​អ្នក​មាន​ដៃ​គូ​រួម​ជីវិត​ហើយ​ឬ​នៅ?
=> សំនួរសួររកដៃគូរួមជីវិត => សំនួរសួររកដៃគូរួមជីវិត Reviewed by Sabay KH on October 18, 2017 Rating: 5

No comments:

Powered by Blogger.