=> ការជ្រើសរើសមិត្ត១០០ឆ្នាំ
មុននឹងសំរេចចិត្តចាប់ផើ្តមបង្កបងើ្កតគ្រួសារថ្មីមិត្តយុវជន យុវតី ត្រូវតែមានទស្សនៈបែបណាមួយអោយបានច្បាស់លាស់ចំពោះមិត្ត ១០០ឆ្នាំរបស់មិត្ត ។
តើមិត្តសំរេចជ្រើសរើសមិត្ត ១០០ឆ្នាំរបស់មិត្តនៅក្នុងស្រទាប់ណាមួយរបស់សង្គម?
តើមិត្តបា្រថ្នាចងសម្ពន្ធ័មេត្រី ១០០ឆ្នាំជាមួយមនុស្សដែលមានបុគ្គលិកលក្ខណៈបែបណា ?

ចំលើយត្រឹមត្រូវហើយសំខាន់បំផុតនោះគឺការជ្រើសរើសមិត្ត១០០ឆ្នាំ ដែលមានអារម្មណ៏និងទិសដៅដូចគ្នាហាក់ដូចជាចេញមកពីពុម្ពតែមួយគ្នា។ មិត្តយុវជនយុវតីមិនត្រូវប្រញាប់ប្រញាល់ប្រថុយប្រថានក្នុងបញ្ហាសែ្វងរកមិត្ត១០០ឆ្នាំហើយនិយាយបែបសោះអងើ្គយដូចនេះឡើយ៖
«ប្រពន្ធខ្ញុំដូចមេ្ដចក៏បានដែរអោយតែមានមុខមាត់មើលបាន និងមានរូបរាងសមទៅបានហើយ»។ រីក៏« នាងខ្ញុំសេ្នហាតែបុរសណាដែលមានរូបឆោមស្អាតរឹកសុភាពមិនសូវនិយាយស្ដី… » ។
បញ្ហាសែ្វងរកមិត្ត១០០ឆ្នាំមិនមែនជាចំនោទងាយដោះស្រាយទេ។ ក្នុងការជ្រើសរើសមិត្ត ១០០ឆ្នាំ មិត្តត្រូវពិនិត្យមើលគុណធម៌គុណសម្បត្តិការសិក្សាចំនេះដឹងបញ្ហា និងចិត្តគំនិតជាមុនសិន ។
បច្ចុប្បន្នការជ្រើសរើសបុរស រឺនារីមានលក្ខណៈស្របនឹងគោលបំនង កសាង សុភមង្គលគ្រួសារតទៅអនាគតជាការលំបាកត្បិតអីសម័យនេះយុវជនយុវនារី ច្រើនតែបោះជំហានទៅតាមពន្លឺវិវត្តនៃសំភារៈ។ គេចូលចិត្តបណ្តែតអារម្មណ៏ទៅកាន់តែ «សំបកក្រៅ» មិនគោរពដល់គុណធម៌នៅ «ខាងក្នុង»ឡើយ។ ទស្សនាវដ្ដី សៀវភៅ កាសែត និង ខែ្សភាពយន្ត ច្រើនតែនាំអរិយធម៌បរទេសមកបំផិ្លចបំផ្លាញសតិអារម្មណ៏ពិតបា្រកដរបស់ខែ្មរយើង។ យុវជនយុវតីទើបតែអាយុ ១៣ រឺ ១៤ឆ្នាំច្រើនតុបតែងខ្លួនតាមបែបកូរ៉េ រឺធ្វើខ្លួនតាមតារាភាពយន្តដែលស្របទៅតាមអារម្មណ៏បែបនោះ។
ដើម្បីជាវិភាគទានខ្លះដល់មិត្តយុវជនយុវនារីក្នុងការជ្រើសរើសមិត្ត ១០០ឆ្នាំ យើងសូមជូនជាមតិក្នុងគោលការណ៏ខ្លះដូចតទៅ។
យុវជនគួរជ្រើសរើសនារីដែលមានលក្ខណៈសម្បត្តិនិងគុណសម្បតិ្តដូចខាងក្រោម៖
– មានសតិសម្បជញ្ញៈឆាប់យល់ហេតុការណ៏រាក់ជ្រៅ។
– មានគុណធម៌មិនប្រកាន់រឹកពាចេះស្រលាញ់ញាតិមិត្ត។
– មានចរិយាថៃ្លថ្លូរដឹងខ្ពស់ដឹងទាបមិនលេងបៀប៉ោមិនចូលចិត្តរករឿងហេតុនឹងអ្នកដទៃ។
– ឧស្សាហ៏ព្យាយាមក្នុងការងារចេះជំនះឧបសគ្គ។
– មានបំនិនប្រសប់មានចំនេះវិជ្ជាខាងមុខរបរអ្វីមួយយ៉ាងស្ទាតជំនាញ។
– មានរូបសម្បត្តិសមល្មមមិនបាច់ល្អស្អាតជាងគេពេកទេ។
ចំពោះយុវនារីមិនគួរសំលឹងមើលតែ «សំបកក្រៅ» របស់យុវជនទេ ។
យុវនារីត្រូវជ្រើសរើសយុវជនដែល៖
– មានមុខរបរបា្រកដប្រជា
– មានទិសដៅច្បាស់លាស់មានគំនិតវែងឆ្ងាយចេះតស៊ូចំពោះឧបសគ្គគ្រប់បែបយ៉ាង
– មានចរិយាសុភាពរាបសាមិនប្រកាន់រឹកពា
– មានការបា្រស្រ័យទាក់ទងរាក់ទាក់នឹងញាតិមិត្តចេះស្រលាញ់គ្រួសារមានមនុស្សធម៌ក្នុងខ្លួន
– មានរូបសម្បតិ្តដូចគេដូចឯងមិនអាក្រក់ពេកមិនសា្អតពេក។

Reviewed by Sabay KH
on
October 18, 2017
Rating:

No comments: