វិធីបំភ្លេចអតីតមិត្តប្រុស


អ្នកត្រូវតែប្រឈម នឹងការពិត គ្មាននរណាម្នាក់នឹកចង់ ឆ្លងកាត់នូវការ បែកបាក់គ្នានេះទេ។ ការផ្តាច់ទំនាក់ទំនង ស្នេហា គឺតែងតែមាន សភាព គ្រោតគ្រាត បើទោះជាអ្នកនៅតែរក្សា ទំនាក់ទំនងក្នុងនាមជា មិត្តក៏ដោយ។ ប៉ុន្តែការភ្លេចមិត្តប្រុសម្នាក់ គឺជាផ្នែកមួយដ៏លំបាក សម្រាប់ស្ត្រី ភាគច្រើន។ ទាំងនេះ គឺជាវិធីមួយចំនួន ដែលអ្នកអាចធ្វើបាន ដើម្បីជួយខ្លួនអ្នក ក្នុងការបំភ្លេចរូបគេ ក្រោយពីអ្នកទាំងពីរបានបែកបាក់គ្នា ។
១. ស្វែងរកពីមូលហេតុពិតប្រាកដ
ប្រាកដណាស់ វាគឺជាការចាំបាច់មួយ។ អ្នកត្រូវគិតពីអ្វី ដែលមិនល្អ បានកើតមានចំពោះអ្នក ដែលវា អាចជាហេតុផលមួយ ឬ ច្រើនដែល សមស្រប បំផុត ដែលអាចធ្វើឲ្យអ្នកសម្រេចចិត្ត ជ្រើសរើសយក ផ្លូវនេះ។ បន្ទាប់មក អ្នកត្រូវគិតថា អ្នកទាំងពីរគឺ ប្រហែលជាមិនសាកសម ក្នុងការបន្តជីវិតរស់នៅជាមួយគ្នាទៀតនោះទេ ហើយអ្នក ក៏មិនចង់ឲ្យវាបន្តនូវស្ថានភាពបែបនេះ អស់មួយជីវិតរបស់អ្នកដែរ។ ដូច្នេះ វាគ្មានជម្រើសណា ដែលត្រូវ បង្ខំឲ្យខ្លួនអ្នកបន្តនៅក្នុងទំនាក់ ទំនង ប្រេះឆាបែបនេះទៀតនោះទេ។ ការយល់ឃើញបែបនេះ នឹងអាចឲ្យវាមានភាពងាយស្រូល សម្រាប់អ្នកក្នុងការទទូលយកនូវការពិត។
២. មិនត្រូវគិតថា “ ប្រសិនបើ… 
កាលបើអ្នកបានសម្រចចិត្តថា ចែកផ្លូវគ្នាហើយ នោះអ្នកមិនត្រូវគិតពីវាវិញ ម្តងទៀតនោះទេ។ នៅពេលណា ដែលវាត្រូវបានធ្វើរួចទៅហើយ វាមិន អាចបកក្រោយវិញទេ។ ដូច្នេះអ្នកគួរតែ បញ្ឈប់ នូវការគិតតែពី រឿងរ៉ាវល្អៗ ដែលបានកើតឡើងចំពោះអ្នក ក្នុងអំឡុងពេលដែលមាន ទំនាក់ទំនង ល្អនោះ ។ ហើយអ្នកក៏មិនត្រូវបញ្ចុះបញ្ចូលខ្លួនឯងទៀតដែរថាពេលវេលាអាក្រក់ៗ ទាំងនោះ គឺពិតជាមិនអាក្រក់ ដល់ ថ្នាក់នោះពេកទេ ។
៣. បង្កើតនូវគម្លាតរវាងអ្នក និង គេ
បើទោះជាអ្នក នៅយល់ព្រមនឹងរក្សាទំនាក់ទំនងមិត្តភាពជាមួយនឹង អតីតមិត្តប្រុសរបស់អ្នក ក៏អ្នកមិន ត្រូវធ្វើការទាក់ទងទៅកាន់គាត់ភ្លាមៗ បន្ទាប់ ពីមានការចែកផ្លូវគ្នានេះដែរ។ វាមានន័យថា អ្នកមិនត្រូវ ទូរស័ព្ទទៅរកគាត់ និង ជួបគ្នាទៀតនោះទេ។ ព្យាយាមបន្តអនាគត ទៅមុខទៀតដោយ គ្មានគេ ជំនួស ឲ្យការស្តាយក្រោយនូវអ្វីដែលអ្នកបានធ្វើ ពីមុនមក។
៤. រៀនប្រឈមនឹងការពិត
វាមិនជាបញ្ហាអ្វីធ្ងន់ធ្ងរទេ ដែលអ្នកត្រូវមានអារម្មណ៍ថាទុក្ខសោកជាខ្លាំង បន្ទាប់ពីមានការបែក បាក់គ្នានេះ។ ប៉ុន្តែអ្នកត្រូវគិតផងដែរថា ខ្លួនអ្នកគឺជា មនុស្សល្អ ដែលហ៊ានទទួលយកកំហុសពីរបី ហើយវាមិនមែនតែអ្នកម្នាក់ឯងនោះទេ ដែលធ្វើវានោះ ។ ដូច្នេះអ្នកត្រូវរៀនប្រឈមនឹងវា បន្តិចម្តងៗ ។
៥.គ្រប់គ្រងនូវការគិតក្នុងផ្លូវអវិជ្ជមានរបស់អ្នក
អ្នកប្រហែលជាអាចស្អប់អតីតមិត្តប្រុសអ្នកជាខ្លាំង ឬ ថែមទាំងខ្លួនអ្នកទៀតផងក្នុងរយៈពេល ណា មួយ បន្ទាប់ពីមានការបែកបាក់នេះ។ ប៉ុន្តែអ្នក ត្រូវព្យាយាមគិត ក្នុងផ្លូវវិជ្ជមាន និងមិនត្រូវ ធ្វើនូវអ្វី ដែលអ្នកមិនគួរធ្វើនោះទេ។ អ្នកអាចគ្រប់គ្រងនូវអារម្មណ៍ទាំងនេះ បានដោយការធ្វើអ្វី មួយក្នុងផ្លូវវិជ្ជមាន។
៦. ដើរកំសាន្ត និង ពិភាក្សាបញ្ហាជាមួយនឹងមិត្តជិតស្និទ្ធរបស់អ្នក
អ្នកទាំងឡាយណា ដែលស្រលាញ់អ្នក នោះពួកគេនឹងតែងតែនៅជុំវិញខ្លួនអ្នក ក្នុងនោះមិត្ត ជិតស្និទ្ធ ក៏ត្រូវបានចាត់ទុក ក្នុងក្រុមនេះផងដែរ។ ដោយ សារថា ពួកគេនឹងជួយអ្នកក្នុងការ ប្រមូលផ្តុំអារម្មណ៍ និង ដោះស្រាយនូវបញ្ហានេះ ជាមួយនឹងអ្នក ដោយការផ្តល់យោបល់ និង លើកទឹកចិត្តគាំទ្រអ្នក។
៧. សរសេរកំណត់ហេតុឲ្យបានញឹកញាប់ តាមដែលអ្នកអាចធ្វើបាន
ការសរសេរ អាចជួយសម្រាលនូវការឈឺចាប់អ្នក បានជាច្រើន។ អ្នកអាចយកសៀវភៅ និងប៊ិច មកសរសេរ ចេញនូវអ្វី ដែលមាននៅក្នុង ចិត្តអ្នក ឬ សរសេរជាកំណាព្យ ឬ សរសេររក្សាទុកជា កំណត់ ហេតុមួយ។ អ្នកអាចសរសេរនូវរាល់អ្វីៗ ដែលកើតមានក្នុងអារម្មណ៍អ្នក ហើយអ្នកអាច នឹងមានការ ភ្ញាក់ផ្អើល ដែលថានៅពេលខ្លះ អ្នកហាក់នឹងសរសេរនូវអ្វីៗ ដែលអ្នកមិនបានដឹង ខ្លួនទាល់តែសោះ។ វិធីនេះ គឺអាចធ្វើឲ្យអ្នកមាន ទំនាក់ទំនង យ៉ាងជិតស្និទ្ធនឹងខ្លួនឯង។
៨. បោះចោលនូវអ្វីៗ ដែលអាចរំលឹករឿងចាស់ៗរបស់អ្នកបាន
ធ្វើការសម្អាតបន្ទប់របស់អ្នក និង បង្កើតកន្លែងមួយចំនួនសម្រាប់ខ្លួនអ្នក។ បោះចោលនូវអ្វីៗ ដែលជា របស់គាត់ មានដូចជាសំបុត្រសេ្នហា, វត្ថុអនុស្សាវរីយ៍ និង វត្ថុផ្សេងៗទៀតដែលអាច នាំឲ្យអ្នកនឹក ឃើញពីគាត់។ វិធីនេះ នឹងជួយឲ្យវាមានភាពងាយស្រូលសម្រាប់អ្នកក្នុងការ បំភ្លេចគាត់ ប្រសិនបើអ្នក មិនបានឃើញនូវពួកវាបាន ដោយចៃដន្យ។
៩. ស្វែងរកសុភមង្គលនៅកន្លែងផ្សេងទៀត
ដោយគ្រាន់តែអ្នកបែកគ្នា នោះមិនមែនបានន័យថា ពិភពលោកនេះត្រូវបានបញ្ចប់នោះទេ។ វាមាន នូវវិធីផ្សេងៗជាច្រើនទៀត ដើម្បីស្វែងរក សុភមង្គល ដូចជាការចំណាយពេលនៅខាង ក្រៅផ្ទះ ធ្វើនូវ សកម្មភាពរីករាយក្នុងសង្គម ឬ ចំណាយពេលជាមួយនឹងក្រុមគ្រួសារជាដើម។
១០. ធ្វើខ្លួនឲ្យសកម្ម
ការថែទាំរូបរាងកាយឲ្យបានសមសួន នឹងមានសុខភាពល្អ នឹងអាចជួយរក្សាផ្លូវចិត្តរបស់អ្នក ឲ្យចាកឆ្ងាយពីរឿងអ្វីផ្សេងៗទៀត តាមដែលអ្នក កំពុងតែ ផ្តោតអារម្មណ៍លើខ្លួនឯងបានកាន់ តែច្រើន ជាងមុន។ ដូច្នេះ អ្នកអាចចេញក្រៅដើម្បីកំសាន្ត ឬ ចូលជាសមាជិកក្លឹបកីឡាតាមដែល វិធី ទាំងនេះ នឹង ជួយអ្នក ឲ្យឈប់គិតពីគាតា់បានជារឿយៗនោះ ៕
វិធីបំភ្លេចអតីតមិត្តប្រុស វិធីបំភ្លេចអតីតមិត្តប្រុស Reviewed by Sabay KH on October 18, 2017 Rating: 5

No comments:

Powered by Blogger.