=> ស្នេហាជាស្រមោលរបស់យើង…..!
ទំព័រដែលមានមនុស្សតែងតែចង់បានគឺ សេ្នហាដ៏កក់ក្តៅដោយមានភាពផ្អែមល្ហែមផងដែរ។ មនុស្សភាគច្រើនមិនចង់អោយខ្លួនឯងនៅឯកាជាមួយពាក្យថា គ្មានសេ្នហាក្នុងជីវិតនោះទេ ព្រោះវាជាភាពរីករាយម្យ៉ាងដែលមិនអាចប្រៀបផ្ទឹមបាននោះទេ សំរាប់មនុស្សម្នាក់ៗ។ ភាគច្រើនក្ដីស្រលាញ់របស់មនុស្សម្នាក់គឺច្រើនជាងមហាសមុទ្រ តែក៏តិចជាងដំណក់ ទឹកភ្លៀងមួយគ្រាប់ផងដែរ ដោយសារពេលអ្នកទាំងអស់នោះមិនទាន់បានជួបស្នេហាពិត។ ធម្មតាទេ! ដែលមនុស្សទូទៅចង់បានក្តីស្រលាញ់ពិតពីមនុស្សដែលខ្លួនស្រលាញ់ ក៏ប៉ុន្តែ ពួកគេមិនសូវបានត្រៀមចិត្តសំរាប់ទទួលពេលមួយដែលពួកគេមិនដែលប្រាថ្នាក្នុងជីវិតគូរ សេ្នហារបស់ពួកគេនោះទេ ទើបទីបំផុតទំងន់ នៃស្នេហារបស់ពួកគេត្រូវស្រាលជាងដំណក់ ទឹកភ្លៀងមួយដំណក់ទៅវិញ ។
តាមសំដីរបស់មនុស្សមួយចំនួនបាននិយាយថា ក្តីស្រលាញ់កើតពីពេលវេលា ពាក្យសំដី កាយវិការ ព្រោះវាជាធ្នាក់សំរាប់ទាញមនុស្សពីរនាក់អោយបានស្គាល់គ្នា ហើយក៏ផ្តើមក្ដី ស្រលាញ់ ។ មានមួយចំនែកទៀតបានអោយដឹងថា មកពីសម្រស់ និងប្រាក់កាស ដែលងាយ ទាយមនុស្សពីរនាក់អោយស្រលាញ់គ្នាទៅវិញទៅមក។ អ្វីទៅជាស្នេហា? ចម្លើយមានរហូត ទៅដល់រាប់រយលាន ដោយទៅតាមចំនួនមនុស្ស ដែលរស់នៅលើសាកលលោកទាំងមូល តែម្ដង ព្រោះមនុស្សម្នាក់បានផ្តល់ចម្លើយមួយដោយមានលក្ខណៈខុសគ្នាទាំងអស់ រួមមាន សេ្នហាជាស្ករគ្រាប, ជាទេវតា, ជាបីសាច, ជាក្តីស្រមៃ, ជាស្រមោល, ជាគ្រឿងបន្លាស់, ជាទឹកភ្នែក, ជាតន្រ្តី និងជាវត្ថុដែលមិនអាចខ្វះបាន ។ល។
ពិតទេ ! ដែលថាមានមនុស្សដែលមិនដែលលឺពីបញ្ហាស្នេហាដែលនៅជុំវិញពួកគេនោះ តែហេតុអ្វីក៏អ្នកដែលដឹងពីវិបាត់ស្នេហាហើយនៅតែចង់សាកល្បងទៀត មានទេអ្នកដែលមិន ចង់ស្គាល់ស្នេហា? ពេលនេះមានបញ្ហាស្នេហាជាច្រើនដែលយុវវ័យទូទៅកំពុងជូបប្រទះ
ដោយសារការចង់ដឹងលឺរបស់ពួកគេ ។ មានមិត្តខ្ញុំជាច្រើននាក់បានខូចចិត្តជាមួយក្ដីស្រលាញ់ដែលគិតថាជាសុភមង្គលក្នុងជីវិត តែផ្ទុយទៅវិញជាកាំបិតដែលតាមចាក់បេះដូងរបស់ពួកគេជារៀងរាល់ពេលដែលឃើញ ឬនឹកដល់អនុស្សាវរីយ៍របស់គេទៅវិញ។ ក្តីស្រលាញ់កើតពីរឿងហេតុជាច្រើនដូចជា ការនិយាយតាមទូរស័ព្ទ, ឈ្លោះគ្នា, តាមការលើកដាក់របស់មិត្តភក្ដ័, ជួបគ្នាចៃដន្យ, ដើរលេងជាមួយគ្នា និងជាពិសេសការរៀនជាមួយគ្នា។ល។

ពេលចាប់ផ្ដើមភាគច្រើនតែងតែគិតថាខ្លួនឯងជាមនុស្សដែលសំណាងបំផុតនៅក្នុងលោក ដោយសារភាពស្និទ្ធស្នាល, ការយកចិត្តទុកដាក់, សំដីផ្អែម ពិរោះ, ភាពចង់ដឹងចង់លឺរបស់មនុស្សរាល់គ្នានោះហើយទើបធ្វើឲ្យខ្លួនឯងត្រូវរងស្រមោលអាក្រក់ ពេញមួយជីវិត។ មានមតិខ្លះនិយាយថា មនុស្សគ្រាប់រូបត្រូវតែមានសេ្នហា តែខ្លះទៀតនិយាយ ថា កុំអីកុំចង់ស្គាល់អីព្រោះពេលស្គាល់ហើយនិងត្រូវរងទឹកភ្នែកមួយជីវិតមិនខាន “តើវាត្រូវ ដោះស្រាយយ៉ាងណាទើបបានត្រូវ១០០%ទៅ?” ងាយទេព្រោះពេលមនុស្សបានយល់ដឹង ពីចំនុចស្នេហាហើយ ពួកគេនឹងអាចដោះស្រាយពីសំនួរនេះហើយ ពេលនេះបើមិត្តអ្នកអាន មិនទាន់មានស្នេហាទេនោះអ្នកមិនអាចនិយាយថា ស្នេហាជាទង្វីដែលខុសនោះទេ ហើយមិន អាចនិយាយថាត្រូវនោះទេ។ ពេលទំនេររបស់មនុស្សគឺជាអាវុឌដ៏សាហាវ ព្រោះបើមនុស្ស ម្នាក់នោះយកពេលវេលាទៅធ្វើអី្វដែលមិនល្អច្រើននោះជីវិតរបស់គេត្រូវតែជួបនឹងរឿងមិនគួរ
គប្បីជាមិនខាន ហើយផ្ទុយទៅវិញបើយកពេលទៅគិតតែពីរឿងស្នេហានោះជីវិតនិងខ្លាយជា ស្រមោលមួយដែលចាប់មិនបាន គ្មានក្លិន, គ្មានពណ៌, គ្មានរូប, និងគ្មានការពិតជាមិនខាន ជីវិតមនុស្សគ្រប់រូប ទោះជាមិនស្អាត មិនមាន មិនចេះ យ៉ាងណាក៏នូវតែជួបនិងពាក្យថា ស្រលាញ់ដែរ ដូចនេះមនុស្សគួតែស្គាល់ពីកាតាព្វកិច្ចខ្លួនឲ្យបានច្បាស់លាស់ កុំបំពានខ្លួនឯង អ្នកដែលខ្លួនស្រលាញ់ អ្នកដទៃ និងអ្នកដែលស្រលាញ់ខ្លួនឯង នៅពេលដឹងច្បាស់ថា អ្នកទាំង នោះកំពុងតែស្រលាញ់យើង ។ ភាគច្រើនមនុស្សតែងយល់ខុសពីទង្វើរបស់អ្នកដែលខ្លូន ស្រលាញ់និងអ្នកដែលស្រលាញ់ខ្លួនវិញ ព្យាយាមឲ្យបានច្រើនជាមួយនិងការបោះបង់នូវ ភាពអាត្មានិយមរបស់យើង កុំធ្វើដើម្បីមនុស្សម្នាក់តែត្រូវបំផ្លាញខ្លួនឯង និងអ្នកដែលនៅ ជុំវិញខ្លូនឯងឲ្យសោះ ព្រោះពេលដែលយើងធ្វើបែបនេះ ជីវិតយើងក៏មិនអាចមានសេចក្ដី សុខរហូតដែរ ។ សេចក្តីសុខរបស់មនុស្សមានជារៀងរហូតអាស្រ័យថា តើមនុស្សនោះមាន
ភាពជាមនុស្សដែររឺទេ ក៏ដូចគ្នាជាមួយនិងរឿងរាវស្នេហាដែរស្រលាញ់ជាពាក្យ តែបើនិយាយ ថាស្រលាញ់ហើយគួរគប្បីពិចារណាផងថា តើពេលដែលយើងនិយាយថា ស្រលាញ់ហើយ នោះ យើងត្រូវទទួលរាប់រងអ្វីខ្លះ? តែបើមិនទាន់ពិចារណាឲ្យបានលំអិតទេគួតែកុំចងស្គាល់ក្តី ស្រលាញ់អី ព្រោះច្បាស់ជាធ្វើឲ្យមនុស្សជាច្រើនត្រូវរងទុក្ខវេទនា និងឈឺចាប់រកអ្វីមកបប្រៀប ពុំបាននោះទេក្នុងលោកនេះ។ រឺឯការពិចារណានោះវិញគឺ ត្រូវតែសំដៅដូចជាៈ
១. ខ្លួនយើងពិតជាត្រូវការ ឬស្រលាញ់គេពិតមែន? (ព្យាយាមស្វែងរកចម្លើយដែលជាក់លាក់មិនមែនលួងខ្លួនឯងនោះទេ)
២. ហេតុអ្វីយើងត្រូវតែស្រលាញ់គេ? (រកចម្លើយពិតដែលចេញពីអារម្មណ៍ខ្លួនឯង)
៣. គ្រួសារយើងនិងគេអាចទទួលយកយើងទាំងពីតាមវិធីណា? (រកវិធីសាស្ត្រដើម្បីឲ្យក្តីស្រលាញ់របស់អ្នកដល់គោលដៅ)
៤. តើខ្លួនឯងសមនិងទទួលបានក្តីស្រលាញ់ពីគេដែរ ឬទេ? (គិតពីខ្លូនឯងជាមនុស្សបែបណា)
៥. ពេលដែលដឹងថាគេក៏ស្រលាញ់យើង (យើងត្រូវធ្វើអី្វខ្លះដែលអាចឲ្យគេទទួលយើងបានជារៀងរហូត)
៦. មានអ្វីខ្លះទើបសាកសមជាមនុស្សល្អសំរាប់អ្នកដែលខ្លួនស្រលាញ់? (ខ្វល់ពីពេលវេលា និងកាតាព្វកិច្ចដែលត្រូវបំពេញ)
៧. កុំព្យាយាមភ្លក់រស់ជាតិស្នេហាតាមការចង់ និងនឹកឃើញ (មនុស្សជាសភាវមានគំនិត ចេះគិតពិចារណា ចេះស្អប់ ចេះខឹង ចេះឈឺ និងអាចធ្វើអ្វីគ្រាប់យ៉ាងដែលខ្លួនចង់ធ្វើ)។
ទើបខ្លួនឯងគប្បីជាមនុស្ស មិនមែនជាសត្វខ្លួនជាមនុស្សនោះទេ “ស្នេហាជាវត្ថុដ៏សំខាន់ សំរាប់មនុស្សគ្រាប់រូប តែកុំប្រើក្ដីសេ្នហាអោយទៅជាអាវុធសំរាប់ធ្វើបាបមនុស្សគ្រាប់រូប ទៅវិញ” ។ មនុស្សមានក្ដីស្រលាញ់ខុសគ្នា ទង្វើខុសគ្នា រឿងជាក់ស្ដែងខុសគ្នា លេសដោះសារខុសគ្នា រឿងឈឺចាប់ខុសគ្នា ការជឿជាក់ខុសគ្នា សកម្មភាពខុសគ្នា និងជាពិសេសចិត្ដស្មោះខុសគ្នាទើបធ្វើឲ្យពិបាកបែងចែកស្នេហាពិត ជាមួយនិងស្នេហាសាល្បង ក៏ប៉ុន្តែធាតុពិតស្នេហាជាស្រមោលរបស់មនុស្ស ព្រោះទោះពិតឬសាល្បងក៏ដោយ ក៏រូបរាងទាំងអស់នោះនិងតាមរូបអ្នកជារៀងរហូត ដូចជាស្រមោលអញ្ចឹងដែរ ។

Reviewed by Sabay KH
on
October 18, 2017
Rating:

No comments: