=> គេស្រឡាញ់ខ្ញុំពិតទេ?

មាន​គេ​សុំ​ស្នេហ៍​ពី​នារី​ម្នាក់​ ​នាង​កំពុង​តែ​ពិបាក​ចិត្ត មិន​ដឹង​ជា​ត្រូវ​សម្រេច​ចិត្ត​យ៉ាង​ណា ក្នុង​ចិត្ត​នាង​សង្កា​​ថា គេ​ស្នេហ៍​នាង​ពិត​ ឬ​គ្រាន់​តែ​ជា​ស្នេហ៍​យល់សប្ដិ​។ នាង​និយាយ​ច្បាស់​ហើយ​ថា ប្រសិន​បើ​គេ​ស្រលាញ់​នាង​ពិត​នាង​មិន​បដិសេធ​ទេ ដូច្នេះ​នាង​មាន​សំនួរ​ពីរ​ចង់​សួរ​ទៅ​កាន់​មិត្ត​យុវវ័យ៖
១- តើ​អ្វី​ទៅ​ជា​ស្នេហា?២-​ តើ​ធ្វើ​យ៉ាង​ណា​ទើប​ដឹង​ថា​ គេ​ស្នេហ៍​ខ្ញុំ​ពិត​ ឬ​លេង​សើច?
ស្នេហា​ៗៗៗៗៗៗ! ពីរ​សំនួរ​ខាង​លើ​នេះ​គឺ​ជា​សំនួរ​ដែល​សួរ​អោយ​ខ្ញុំ​អៀន​ ហើយ​ក៏​ពិបាក​ឆ្លើយ​ដែរ។ ខ្ញុំ​យល់​ថា​ ស្នេហា​គឺ​ក្ដី​ស្រលាញ់​កើត​ចេញ​ពី​បេះ​ដូង​របស់​​មនុស្ស​ពីរ​នាក់។ ស្នេហា​គឺ​រឿង​បេះ​ដូង។ ស្នេហា​គឺ​ការ​លះបង់។ តែ​ខ្ញុំ​ក៏​លឺ​គេ​និយាយ​ដែរ​ថា ស្នេហា​គឺ​ជា​ការឈឺចាប់​ផង​ដែរ។ ខ្ញុំ​ឆ្លើយ​បាន​តែ​សំនួរ​ទី​មួយ​នេះ​ទេ សំនួរ​ទី​ពីរ​ទុក​អោយ​ យើងចុះ។
បើ​យុវវ័យ​ប្រគល់​សំនួរ​ទី​ពីរ​អោយ​ យើងទៅ​ហើយ​អ៊ីចឹង​​យើងសូម​ចែក​រំលែក​ជា​យោបល់​ចំពោះ​សំនួរ​ទី​ពីរ​នេះ​ដូច​ខាង​ក្រោម៖
១-​ពិនិត្យ​មើល​ពន្លឺ​កែវ​ភ្នែក​របស់​គេ
យុវវ័យ​ធ្លាប់​ឃើញ​ពន្លឺ​នៃ​កែវ​ភ្នែក​របស់​នរណា​ម្នាក់​ភ្លឺ​នៅ​ពេល​ដែល​គេ ​ឃើញ​អ្នក​ដែល​គេ​ស្រលាញ់​ទេ? មនុស្ស​យើង​នៅ​ពេល​បាន​​ឃើញ​មនុស្ស​ ឬ​វត្ថុ​ដែល​ខ្លួន​ស្រលាញ់​រំពេច​នោះ​កែវ​ភ្នែក​របស់​គេ​នឹង​ចាំង​ពន្លឺ​ ឡើង។
២-​​​​​​​​​​​​​​​​​​​​​គេ​មាន​ណែ​នាំ​នាង​អោយ​អ្នក​ដែល​នៅ​ជិត​គេ​បំផុត​ទេ?
ប្រសិន​បើ​នាង​មាន​ទំនាក់​ទំនង​ជា​មួយ​គេ​មួយ​រយៈ​ហើយ គេ​ប្រាកដ​ជា​ចង់​អោយ​អ្នក​ជួប​ជា​មួយ​មនុស្ស​សំខាន់​នៅ​ក្នុង​ជីវិត​របស់​ គេ​រួម​មាន៖ ប៉ា​ម៉ាក់ សាច់​ញាតិ ឬ​មិត្ត​ដែល​ស្និទ្ធ​ស្នាល​បំផុត​របស់​គេ។ មិន​ថា មាន​រឿង​អ្វី​ដែល​គួរ​អោយ​ខ្មាស​អៀន​យ៉ាង​ណា​សម្រាប់​គេ​ទេ គេ​នឹង​ចង់​ចែក​រំលែក​អោយ​នាង​ដឹង​ពី​រឿង​នេះ។
៣-គេ​លះ​បង់​ដើម្បី​នាង
ប្រសិន​​បើ​មាន​ជម្រើស​ពីរ​សម្រាប់​គេ​ទី​មួយ គេ​ត្រូវ​មើល​កម្មវិធី​ទូរទស្សន៍​ដែល​គេ​ចូល​ចិត្ត​បំផុត ជួប​មិត្ត​ដែល​ជិតស្និទ្ធ​បំផុត ឬ​ទៅ​មើល​ការប្រកួត​កីឡា​ដែល​គេ​ចូល​ចិត្ត​បំផុត ហើយ​ជម្រើស​ទី​ពីរ​គឺ​ត្រូវ​ធ្វើ​អ្វី​ម្យ៉ាង​ដើម្បី​នាង​សប្បាយ​ចិត្ត​នោះ​ សកម្មភាព​ក្នុង​ជម្រើស​ទី​មួយ​ទាំង​អស់​លែង​សំខាន់​ចំពោះ​គេ​ទៀត​ហើយ។
៤-គេ​ចែក​រំលែក​អារម្មណ៍ និង​អាថ៌កំបាំង​ដ៏​ជ្រាល​ជ្រៅ​បំផុត​ជា​មួយ​នាង
ភាព​ស្និទ្ធ​ស្នាល​មិន​មែន​សំដៅ​លើ​តែ​រាង​កាយ​នោះ​ទេ ភាព​ស្និទ្ធ​ស្នាល​ពិត​ប្រាកដ​គឺ​ស្ដែង​ចេញ​ពី​ចិត្ត។ រឿង​អាថ៌កំបាំង​បំផុត បទពិសោធន៍ អនុស្សាវរីយ៍​វ័យ​កុមារ​ទាំង​ល្អ​ទាំង​អាក្រក់​មនុស្ស​គឺ​ប្រាប់​តែ​អ្នក​ ដែល​គេ​ស្រលាញ់​ជា​ទី​បំផុត​ប៉ុណ្ណោះ។
៥-​នាង​មាន​វត្ត​មាន​នៅ​ក្នុង​គម្រោង​អនាគត​របស់​គេ​ទេ?
តើ​គេ​មាន​និយាយ​ពាក្យ​ថា​ “យើង” (​មាន​ន័យ​ថា​គេ​និង​នាង) នៅ​ពេល​គេ​និយាយ​ពី​រឿង​អនាគត​ទេ? តើ​គេ​មាន​លើក​នាង​មក​និយាយ​នៅ​ក្នុង​គម្រោង​អនាគត​របស់​គេ​ទេ?​ គេ​មាន​និយាយ​ពី​ថ្ងៃ​ឈប់​សម្រាក​នាពេល​អនាគត​សម្រាប់​នាង​និង​គេ​ទេ?​ មាន​និយាយ​ពី​ពេល​អ្នក​ដែល​អ្នក​ទាំង​ពីរ​នឹង​នៅ​ជា​មួយ​គ្នា​ជា​គូ​ជី​វិត​ ទេ? ប្រសិន​បើ​គេ​និយាយ​អ្វី​ទាំង​អស់​នេះ មាន​ន័យ​ថា​នាង​កំពុង​នៅ​លើ​វិថី​ត្រឹមត្រូវ​ឆ្ពោះ​ទៅ​រក​ស្នេហា​ពិត​ហើយ។
៦-​ចិត្ត​ស្មោះ
ចិត្ត​ស្មោះ​គឺ​ជា​រឿង​សំខាន់​បំផុត ប្រសិន​បើ​ទំនាក់ទំនង​មួយ​ប្រសូត​ចេញ​ពី​ស្នេហា​ពិត ស្នេហា​នោះ​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ភាព​ជា​អមត។​ ជា​ចុង​ក្រោយ​នាង​អាច​ពឹង​នារី​ណា​ម្នាក់​ដែល​មាន​ភាព​ទាក់​ទាញ​បំផុត​ដែល​ គេ​មិន​ធ្លាប់​ស្គាល់​ អោយ​ចូល​ទៅ​ជិត​គេ​ ហើយ​រង់​ចាំ​មើល​ពី​ប្រតិកម្ម​របស់​គេ។
តាម​ដាន​និង​អនុវត្ត​៦​ចំណុច​ខាង​លើ​អាច​ជា​វិថី​នាំ​នាង​ឆ្ពោះ​ទៅ​រក​ ស្នេហា​ពិត​មួយ​ក្នុង​ជីវិត។ ចុះ​យុវវ័យ​ប្រិយមិត្ត​អ្នក​អាន​មាន​យោបល់​ចំពោះ​បញ្ហា​នេះ​យ៉ាង​ណា​ដែរ?
=> គេស្រឡាញ់ខ្ញុំពិតទេ? => គេស្រឡាញ់ខ្ញុំពិតទេ? Reviewed by Sabay KH on October 18, 2017 Rating: 5

No comments:

Powered by Blogger.