វិថីឆ្ពោះទៅរកសុភមង្គល

សួរស្តី មិត្តយុវវ័យជាទីនឹករលឹក! យើងជួបគ្នាម្តងទៀតហើយនៅក្នុងទំព័រនេះខ្ញុំសូមលើកយក
ជ្រុងមួយនៃការដឹកនាំជីវិតរស់នៅរបស់មនុស្សគ្រប់រូបមកចុះផ្សាយ។ ជាការពិតណាស់ពេលវេលាមួយថ្ងៃៗចេះតែកន្លងទៅ យើងទាំងអស់គ្នាឈរកំដរនិងមើលឃើញផ្ទាល់ភ្នែកពីបែបបទជីវិតរបស់យើងដែលរស់នៅដោយមិនពេញលេញតាមអ្វីដែលយើងប្រាថ្នាចង់បាន។ មិត្តយុវវ័យដឹងទេមានមនុស្សច្រើនណាស់នៅក្នុងលោកនេះដែលប្រើពេលវេលាភាគច្រើនបំផុតនៅក្នុងឆាកជីវិតខ្វល់ខ្វាយ បារម្ភ និងភិតភ័យមិនឈប់ពីកិច្ចការដែលត្រូវធ្វើសំរាប់អនាគតរបស់ពួកគេ ការចិញ្ចឹមកូន កែតម្រូវការងារ ការរៀនសូត្រ និងមានកិច្ចការជាច្រើនទៀត។ តើមិត្តស្តាប់ទៅហាក់ដូចជាមានរឿងប្រហាក់ប្រហែលគ្នាទេ? ត្រូវហើយប្រសិនបើមានពិតមែន នោះគឺព្រោះតែមនុស្សជាច្រើនរស់នៅជាមួយបែបបទនិងការរៀបចំជីវិតបែបនេះ។
ជ្រុងមួយនៃការដឹកនាំជីវិតរស់នៅរបស់មនុស្សគ្រប់រូបមកចុះផ្សាយ។ ជាការពិតណាស់ពេលវេលាមួយថ្ងៃៗចេះតែកន្លងទៅ យើងទាំងអស់គ្នាឈរកំដរនិងមើលឃើញផ្ទាល់ភ្នែកពីបែបបទជីវិតរបស់យើងដែលរស់នៅដោយមិនពេញលេញតាមអ្វីដែលយើងប្រាថ្នាចង់បាន។ មិត្តយុវវ័យដឹងទេមានមនុស្សច្រើនណាស់នៅក្នុងលោកនេះដែលប្រើពេលវេលាភាគច្រើនបំផុតនៅក្នុងឆាកជីវិតខ្វល់ខ្វាយ បារម្ភ និងភិតភ័យមិនឈប់ពីកិច្ចការដែលត្រូវធ្វើសំរាប់អនាគតរបស់ពួកគេ ការចិញ្ចឹមកូន កែតម្រូវការងារ ការរៀនសូត្រ និងមានកិច្ចការជាច្រើនទៀត។ តើមិត្តស្តាប់ទៅហាក់ដូចជាមានរឿងប្រហាក់ប្រហែលគ្នាទេ? ត្រូវហើយប្រសិនបើមានពិតមែន នោះគឺព្រោះតែមនុស្សជាច្រើនរស់នៅជាមួយបែបបទនិងការរៀបចំជីវិតបែបនេះ។
តើពេលណាទើបមនុស្សអាចចាប់ផ្តើមរស់នៅដោយជីវិតដែលពោរពេញដោយសុភមង្គលនិងសេចក្តីគ្រប់គ្រាន់ទៅ?
មិត្តចង់ដឹងចំលើយនេះទេ? តោះអានទំព័រនេះជាមួយខ្ញុំទៅមើលតើមានអ្វីខ្លះចង់ប្រាប់យើងពីការរស់នៅដែលប្រកបដោយសុភមង្គលនិងការគ្រប់គ្រាន់!
មធ្យោបាយតែមួយគត់ដែលយើងអាច រស់នៅដោយមានសុភមង្គលនិងគ្រប់គ្រាន់គឺ នៅពេលដែលយើងចាប់ផ្តើមធ្វើការងារដែលធ្វើអោយយើងរីករាយនិងគ្រប់ គ្រាន់។ ជាការពិតណាស់ថាពាក្យនេះស្តាប់ទៅហាក់ដូចជាងាយស្រួល តែពាក្យនេះពិតជាអាចងាយស្រួលមែនប្រសិនបើមិត្តយុវវ័យយើងចងចាំ ថាត្រូវធ្វើខ្លួនឯងអោយជាអត្តភាពកំពូលរបស់ខ្លួនឯង។ មានមនុស្សជាច្រើនដែលព្រងើយកន្តើយចំពោះខ្លួនឯង ដោយមានអារម្មណ៍ថាវានឹងក្លាយជារឿងអាត្មានិយមប្រសិនបើពួកគេប្រើ ពេលផ្តោតលើតម្រូវការរបស់ខ្លួនឯង។ ខណៈដែលការយកចិត្តទុកដាក់ចំពោះអ្នកផ្សេងនិងរឿងសំខាន់ផ្សេងទៀត បន្តមាននៅក្នុងជីវិតរបស់យើង នោះអ្វីដែលចាំបាច់គឺយើងមិនត្រូវភ្លេចពីខ្លួនឯងទេ។ ស្វែងរកអោយឃើញច្បាស់ថាខ្លួនឯងជាអ្នកណាអោយពិតប្រាកដ ហើយអ្វីដែលសំខាន់ចំពោះអ្នកបំផុត។ ការរស់នៅប្រកបដោយសុភមង្គលមិនមែនចេះតែកើតឡើងនោះទេ គែទាមទារអោយមានគំរោង ហើយនឹងត្រូវធ្វើតាមគំរោងទាំងនោះឆ្ពោះទៅរកជីវិតដែលឆ្លោះ បញ្ចាំងថាខ្លួនឯងគឺជាអ្នកណាអោយពិតប្រាកដ។
មិត្តយុវវ័យដឹងទេសប្បាយមិនចង់ អោយមិត្តក្លាយទៅជាជនរងគ្រោះម្នាក់ក្នុងចំណោមជនរងគ្រោះជាច្រើន ដែលមិនរៀបចំគំរោងនិងសុបិន្តនៅក្នុងជីវិតរបស់ខ្លួននោះទេ អ្នកដែលមិនរៀបចំគំរោងនិងមិនហ៊ានសុបិន្តចង់បានអ្វីមួយក្នុង ឆាកជីវិតគឺព្រោះតែពួកគេភ័យខ្លាចក្នុងធ្វើរឿងនោះ ឬ ដោយសារខ្លាចបរាជ័យ។ ជំហ៊ាននេះគឺយើងត្រូវកត់សំគាល់ភាពសំខាន់នៃបេសកកម្មនៃជីវិតរបស់ យើង។ តើអ្វីទៅសំខាន់បំផុតចំពោះមិត្ត? សំរកទំងន់មែនទេ? យកបរិញ្ញាបត្រ? ចង់មានពេលវេលាច្រើននៅជាមួយគូស្វាមីភរិយានិងកូនៗ? សំរេចគោលដៅជាមួយនឹងគូស្នេហ៍? មិនថាហេតុផលមួយឬច្រើនយ៉ាងណានោះទេមិត្តត្រូវតែសរសេរទុកទាំង អស់។ យើងអាចនឹងគិតថាការកត់សំគាល់ផ្នែកផ្លូវចិត្តនៃគោលបំណងនិង សុបិន្តគឺគ្រប់គ្រាន់ ប៉ុន្តែមិត្តអាចនឹងរៀបចំអោយខ្លួនឯងខកចិត្តនិងបរាជ័យទៅវិញទេ ។ តាមរយៈការសរសេររឿងរ៉ាវទាំងនោះទុក យើងនឹងក្លាយជាសាក្សីពិតចំពោះគោលបំណងទាំងនោះ។ សូមព្យាយាមសរសេរគោលបំណងទាំងនោះទុកជាមួយនឹងការសរសេររំលឹកនៅ ក្នុងថ្ងៃនីមួយៗ។
ការកំណត់ពេលវេលាចំពោះបំណង ប្រាថ្នាទាំងនោះនឹងជារបៀបមួយដ៏អស្ចារ្យដើម្បីធានាថាបំណង ប្រាថ្នាទាំងនោះនឹងត្រូវបានបំពេញ។ ចៀសវាងការខកចិត្តគឺត្រូវកំណត់ពេលវេលាអោយពិតប្រាកដ។
ឧទាហរណ៍ ប្រសិនបើអ្នកចង់ស្រកទំងន់ប្រាំគីឡូក្រាម កំទុករយៈពេលតែមួយសប្តាហ៍អោយខ្លួនឯងដើម្បីសំរក។ ធ្វើយ៉ាងនេះមិត្តមានតែធ្វើទារុណកម្មចំពោះខ្លួនឯងនិងខកចិត្ត នៅពេលដែលមួយសប្តាហ៍កន្លងហួសទៅហើយមិត្តមិនអាចស្រកបានប្រាំ គីឡូក្រាម។ ជាការពិតហេតុការណ៍យ៉ាងនេះអាចនឹងធ្វើអោយមិត្តលះបង់ការចង់ សម្រកទំងន់ដោយសារការបរាជ័យដែលមិត្តធ្លាប់ទទួល នោះគឺព្រោះតែការកំណត់ពេលវេលារបស់មិត្តមិនមានភាពប្រាកដប្រជា។ សូមយុវវ័យចំណាយពេលខ្លះជារៀងរាល់ថ្ងៃពិនិត្យចំពោះគោលបំណងរបស់ ខ្លួនឯងហើយរំលឹកខ្លួនឯងថាគោលបំណងទាំងនោះសំខាន់យ៉ាងណាចំពោះ អ្នក។ ហើយសួរខ្លួនឯងផងថាហេតុអ្វីគោលបំណងទាំងនោះសំខាន់ចំពោះមិត្ត។ ការដឹងថារឿងមួយសំខាន់មិនទាន់គ្រប់គ្រាន់ទេ។ យុវវ័យត្រូវតែដឹងពីហេតុផលដែលនៅពីក្រោយភាពសំខាន់នៃសុបិន្ត និងគោលបំណងទាំងនោះ ដូច្នេះចិត្តរបស់យើងអាចយល់ពីក្តីប្រាថ្នាទាំងនោះកាន់តែច្បាស់ ហើយយល់ច្បាស់ពីហេតុផលដែលនេះជាកិច្ចការចាំបាច់ដែលយើងត្រូវតែ ឆ្លងកាត់។
ឡេះគឺជាបិសាចដែលយើងត្រូវតែ ប្រយុទ្ធប្រឆាំងប្រសិនបើយើងប្រាថ្នាចាប់ផ្តើមការរស់នៅដែលប្រកប ដោយសុភមង្គលនិងគ្រប់គ្រាន់។ មនុស្សភាគច្រើនអះអាងថាខ្លួនមានគោលបំណងច្រើនណាស់ ប៉ុន្តែនិយាយថាពួកគេគ្រាន់តែគ្មានពេលចូលទៅជិតប្រាថ្នាទាំង នោះ។
សូមយុវវ័យឈប់រកឡេះទៀតទៅ! មានតែអ្នកខ្លួនឯងទេដែលមានឥទ្ធិពលអាចធ្វើអោយមានភាពខុសប្លែកនៅក្នុង ជីវិតរបស់ខ្លួន។ ប្រាកដហើយយើងទាំងអស់គ្នាមានជីវិតដែលមមាញឹកនឹងការងារ ការរៀនសូត្រ និងគ្រួសារ ប៉ុន្តែគ្មានអ្វីដែលឆក់យកពេលវេលាយើងទាំង២៤ម៉ោងក្នុងមួយថ្ងៃនោះទេ។ ដូច្នេះប្រសិនបើមានអ្វីដែលពិតជាសំខាន់ចំពោះយើងមែននោះ មិត្តនឹងច្បាស់ជាប្រើពេលទៅលើរឿងនោះ។ យុវវ័យអាចធ្វើរឿងនេះជំនួសអ្វីដែលមិនសូវជាសំខាន់។
ឧទាហរណ៍ ប្រសិនបើអ្នកអះអាងថាខ្លួនគ្មានពេលសំរាប់គោលបំណងសំខាន់ ក្នុងជីវិតរបស់ខ្លួនឯង អ៊ីចឹងនេះប្រហែលជាពេលវេលាដែលមិត្តត្រូវធ្វើការតាមដានអោយ ប្រកិតនឹងការប្រើពេលវេលារបស់ខ្លួនឯងហើយ។ ប្រសិនបើមិត្តប្រើពេលច្រើននៅក្នុងការងារ ការរៀនសូត្រ និង ម៉ោងជាច្រើនទៀតទៅលើកិច្ចការផ្ទះនិងគ្រួសារ តើអ្វីទៀតដែលមិត្តធ្វើក្នុងរយៈពេលដែលនៅសេះសល់សំរាប់មួយថ្ងៃ? ប្រសិនបើមិត្តចំណាយពេលដែលសេះសល់មើលទូរទស្សន៍ អ៊ីចឹងមិត្តត្រូវកាត់ពេលវេលានោះត្រឡប់មកវិញដើម្បីចាប់ផ្តើម អនុវត្តន៍គំរោងដែលមិត្តបានគិតជាយូរមកនោះហើយ។
ការយកខ្លួនឯងធ្វើជាអត្តភាព ទីមួយមិនមែនជារឿងអាត្មានិយមទេ។ នេះគឺពិតជាកាតព្វកិច្ចដែលត្រូវធ្វើដើម្បីឈានទៅរកជោគជ័យនៅ ក្នុងប្រធានបទផ្សេងទៀតនៅក្នុងជីវិតរបស់យើង។ ដោយគ្មានភាពរីករាយនិងការគ្រប់គ្រាន់ ជីវិតដែលគាប់អធ្យាស្រ័យមិនអាចកើតមានទេ ព្រោះយើងនឹងស្មុគស្មាញហើយមិនសប្បាយចិត្ត។ យុវវ័យអាចនឹងមិនរវល់ពីបំណងប្រាថ្នារបស់ខ្លួនឯងដោយចេតនា ប៉ុន្តែចិត្តដែលកួចជាប់នឹងប្រាថ្នានោះមិនបំភ្លេចមិត្តទេ ហើយចិត្តនោះនឹងបន្តរំលឹកយើងតាមរយៈការធុញថប់ កំហឹង ក្រៀមក្រំ មិនស្រណុកចិត្ត និង អារម្មណ៍នៃការបរាជ័យ។
សប្បាយសូមលើកទឹកចិត្តអោយមិត្ត យុវវ័យទាំងអស់ចាប់ផ្តើមស្តាប់ខ្លួនឯងនិងក្លាយខ្លួនជាមិត្តនិង អ្នកគាំទ្រដ៏ល្អបំផុតដែលខ្លួនឯងត្រូវការ។ គ្មានអ្នកណានឹងធ្វើកិច្ចការដើម្បីសុភមង្គលដល់យើងនោះទេ ដូច្នេះចូរស្វែងរកឥទ្ធិពលនិងកំលាំងចិត្តនៅក្នុងខ្លួនឯង ហើយប្រើវាតម្រង់ទិសខ្លួនយើងឆ្ពោះទៅកាន់វិថីនៃសុភមង្គលនិងភាព គ្រប់គ្រាន់ពិតប្រាកដ។ យុវវ័យអាចធ្វើអ្វីដែលចិត្តរៀបចំអោយធ្វើបាន ហើយនៅពេលដែលមិត្តមានទំនាក់ទំនងជាមួយខ្លួនឯងហើយ មិត្តនឹងចាប់ផ្តើមដឹងថាខ្លួនឯងមានសមត្ថភាពអស្ចារ្យយ៉ាងណា។ យើងមិនត្រឹមតែនឹងដឹងរឿង ទាំងនេះទេ ប៉ុន្តែយុវវ័យយើងក៏នឹងចាប់ផ្តើមស្រលាញ់ខ្លួនឯងកាន់តែខ្លាំង ឡើងៗ ដែលមិនគ្រាន់តែនាំយើងអោយឈានទៅដល់ការសំរេចបាននូវរឿងដែលធ្វើ អោយខ្លួនឯងសប្បាយចិត្តបំផុតនោះទេ តែនឹងនាំយុវវ័យយើងទៅរកពិភពលោកថ្មីមួយដែលមានសុបិន្តថ្មីជាច្រើនក្លាយមកជាការពិត។
កុំទាន់អាលជឿដោយគ្រាន់តែអាន សូមសាកល្បងកត់ត្រាពីគោលបំណងមួយហើយកំណត់ពេលវេលាដែលត្រូវ សំរេចបំណងនោះជាមួយយើង ចាំមើលយុវវ័យសម្រេចបំណងនោះហើយនឹងសប្បាយដូចយើងរៀបរាប់មកខាងលើនេះទេ!
វិថីឆ្ពោះទៅរកសុភមង្គល
Reviewed by Sabay KH
on
October 18, 2017
Rating:
Reviewed by Sabay KH
on
October 18, 2017
Rating:

No comments: