សេចក្តីស្នេហា

សេចក្តីស្នេហាមានច្រើនប្រភេទណាស់ ដូចជា
សេចក្តីស្នេហារវាងឪពុកម្តាយ បងប្អូន កូនក្មួយ
សេចក្តីស្នេហារវាងអ្នក និង មនុស្សជាតិទូទៅ
សេចក្តីស្នេហាជាតិ មាតុភូមិប្រទេស ឬ ទីកន្លែងកំណើត
សេចក្តីស្នេហាព្រៃព្រឹក្សា ភ្នំ ទឹក និង ធម្មជាតិ
សេចក្តីស្នេហារវាងបុរសនារី ជាសេចក្តីសេ្នហាបែបកាមារម្មណ៍ ។ សេចក្តីស្នេហាបែបកាមារម្មណ៍អាចកើតមានឡើងចំពោះ បុរសនិងនារី ឪពុកនិងកូនស្រី ម្តាយនិងកូនប្រុស បងប្អូនបង្កើត សាច់ញាតិដែលមានភេទផ្ទុយគ្នា បងប្អូនប្រុស បងប្អូនស្រី ពូនិងក្មួយស្រី មីងនិងក្មួយប្រុស តានិងចៅស្រី។ ជាសរុបមកវិញ សំដៅទៅលើមនុស្សដែលមានភេទផ្ទុយគ្នា។
ដូច្នោះសូមកុំទុកឱកាសអោយមនុស្សមានភេទផ្ទុយគ្នា នៅជិតគ្នាជារឿយៗយូខែឆ្នាំឲ្យសោះ ទោះជាឪពុក និង កូនក៏ដោយ។
សេចក្តីស្រឡាញ់ និង ការអាណិត
សូមកុំយល់ច្រឡំថា ការអាណិតធំជាងការស្រឡាញ់អោយសោះ ព្រោះយើងមិនអាចរស់នៅជាមួយមនុស្សដែលយើងអាណិតនោះទេ ប៉ុន្តែយើងអាចរស់នៅជាមួយមនុស្សដែលយើងស្រឡាញ់បាន។
គុណវិបត្តនៃសេចក្តីស្នេហា
– ស្នេហាមានការសោកស្តាយ ឈឺចាប់ស្អិតទ្រូង រងទុក្ខវេទនា
– ទឹកឃ្មុំផ្អែម យ៉ាងណាមិញស្នេហាវិញផ្អែមជារាប់ពាន់ដង់ តែការយកអណ្តាតទៅលិទទឹកឃ្មុំ មិនមែនជារឿងងាយស្រួល និង សុវត្ថិភាពនោះទេ អាចត្រូវឃ្មុំទិច អាចត្រូវមុតបង្គង់ អាចផឹកទឹកឃ្មុំច្រើនពេកទៅជាក្តៅខ្លួន។ល។
– កូលាបតែងមានបន្លែ ស្នេហាតែងមានឧបសគ្គ
– មានស្នេហាដូចយកជ័រព្នៅមកបិទក្លៀក
– រឿងស្នេហាគឺជាចំណង មានស្នេហាគឺមានទុក្ខ
– មានស្នេហាមានអារម្ភណ៍រវើរវាយ គ្មានកោះគ្មានត្រើយ
– មនុស្សមួយចំនួនសំលាប់ខ្លួនដោយសាររឿងស្នេហា
– ស្នេហាអាចធ្វើអោយយើងមានគំនិតអាក្រក់ធ្វើខុសពីច្បាប់សង្គម
– យកពេលវេលាផ្សេងៗមកចំណាយជាមួយរឿងស្នេហា(ខាតពេលវេលា)
គុណសម្បតិ្តនៃសេចក្តីស្នេហា
– ធ្វើអោយអារម្ភណ៍សប្បាយរីករាយជ្រះស្រឡះល្អ
– អ្នកមានស្នេហាគិតថាជីិវិតមានន័យ ព្រោះទទួលបានភាពកក់ក្តៅ
– ទឹកមុខប្រកបដោយភាពញញឹមស្រស់ស្រាយ
– មានទំនួលខុសត្រូវខ្ពស់ជាងមុន
– មានជំនួយការ និង ទីប្រឹក្សាសម្រាប់ជជែកគ្នាក្នុងគ្រាប្រើគំនិត
– ធ្វើកិច្ចការងារ មានការសង្ឈឹមជានិច្ច ព្រោះមានអ្នកចាំជួយលើកទឹកចិត្ត
– ធ្វើកិច្ចការងារមិនដែលនឿយហត់
អាចប្តូរឥរិយាបទមករំទុំជាងមុន។
សេចក្តីស្នេហា
Reviewed by Sabay KH
on
October 18, 2017
Rating:
Reviewed by Sabay KH
on
October 18, 2017
Rating:

No comments: