=> ចំណុចគួរជៀសវាងក្នុងវិថីស្នេហ៍
បើចង់អោយស្នេហារបស់អ្នកស្ថិតស្ថេរយូរអង្វែង មានចំណុចខ្លះអ្នកមិនគួរធ្វើនោះទេ។ការចាប់ដៃគ្នាកសាងស្នេហាមួយ វាជៀសមិនផុតពីការសាងកំហុសឆ្គង តែកំហុសនោះគួរតែជាកំហុសដែលអាចអត់អោនបាន។សូមចាំថា បើអ្នកមិនមែនជាចំណែកនៃដំណោះស្រាយទេ សូមកុំធ្វើជាចំណែកនៃបញ្ហាអី។ខាងក្រោមនេះ ជា៥ចំណុចដែលធ្វើអោយស្នេហាប្រះឆាបាន។
1.ក្បត់! ការក្បត់ចិត្តជាឃាតកដ៏សាហាវសម្លាប់ស្នេហាអ្នក ហើយវាមានទម្រង់ច្រើនបែប រួមទាំងការក្បត់ដោយផ្ទាល់និងក្បត់ដោយប្រយោល។ តែមិនថាក្បត់ដោយ វិធីណានោះទេ គឺសុទ្ធតែអាចធ្វើអោយស្នេហ៍របស់អ្នកបែកបាក់បានដូចគ្នា។
2.Care ហួសហេតុ។ មិនត្រូវចាត់ទុកដៃគូរ ជាមនុស្សស្ថិតនៅក្រោមកម្មសិទ្ធិរបស់ខ្លួនដាច់ថ្លៃនោះទេ។អ្នក ត្រូវចេះជំនួស ពេលដែលមាននរណាម្នាក់ ត្រួតត្រាលើរូបអ្នកគ្រប់យ៉ាង តើអ្នកមានអារម្មណ៍បែបណាដែរ?
3.ខ្វះការយល់ចិត្ត ពេលដែលអ្នកធ្វើព្រងើយ មិនខ្វល់ពីតម្រូវការរបស់ដៃគូរ នេះជាផ្នែកសំខាន់មួយដែលធ្វើអោយមានគំលាតរវាងអ្នកទាំងពីរ ព្រមទាំងអាចធ្វើអោយមានការយល់ខុល និងគិតថាខ្លួនគេគ្មានតម្លៃក្នុងចិត្តអ្នក។

4.ប្រកាន់យកត្រូវ ប្រភេទមនុស្ស មានៈ រឹងរូស ប្រកាន់យកត្រូវតែខ្លួនឯង ជាប្រភេទមនុស្សគួរអោយធុញ ពិបាកនឹងរួមផ្លូវជីវិតណាស់។
5.ឈរមើលស្នេហ៍ដល់ផ្លូវបំបែក ស្នេហាតែងតែមានបញ្ហា តែមិនបានសហការរកវិធីដោះស្រាយបញ្ហាអោយអស់ពីលទ្ធភាពទេ បែរជាបណ្ដោយអោយទំនាក់ទំនងខ្សោយទៅៗរហូតដល់ថ្ងៃចែកផ្លូវ។ពេល ស្នេហ៍មានរបួស គួរតែព្យាបាលដោយការសាងនូវអនុស្សាវរីយ៍ល្អជាមួយគ្នា។
5.ឈរមើលស្នេហ៍ដល់ផ្លូវបំបែក ស្នេហាតែងតែមានបញ្ហា តែមិនបានសហការរកវិធីដោះស្រាយបញ្ហាអោយអស់ពីលទ្ធភាពទេ បែរជាបណ្ដោយអោយទំនាក់ទំនងខ្សោយទៅៗរហូតដល់ថ្ងៃចែកផ្លូវ។ពេល ស្នេហ៍មានរបួស គួរតែព្យាបាលដោយការសាងនូវអនុស្សាវរីយ៍ល្អជាមួយគ្នា។
=> ចំណុចគួរជៀសវាងក្នុងវិថីស្នេហ៍
Reviewed by Sabay KH
on
October 18, 2017
Rating:

No comments: