សុភមង្គលអាពាហ៍ពិពាហ៍


រូបមន្តសំរាប់សុភមង្គលក្នុងអាពាហ៍ពិពាហ៍ មិនមែន​ជារឿង​សំងាត់ដ៏​អាថ​កំបាំងអ្វីនោះទេ ​តាម
​ការ​ពិត​វា​ជារឿងចំៗនៅនឹងមុខយើងតែម្តង​ ប្តី​ប្រពន្ធ​​ដែលចង់​បាន​អាពា​ហ៍​ពិពាហ៍ដ៏ពេញ​​ចិត្ត​ពេញ​ថ្លើម​មួយ តែង​សែ្វង​រក​វិធី​​នានាដើម្បីរក្សាសេចក្តីសេ្នហារបស់គេអោយមាន​​ភាព​រឹងមាំ។
ចំណុច7​យ៉ាង​ខាងក្រោមនេះនឹង ក្លាយជា ផ្លូវតំរង់ទិស ដល់​អ្នកដើម្បី បង្កើត​ឱកាស​របស់អ្នក​នូវ
អ្វី​ដែល​អាច​ធ្វើបាន ដើម្បីអោយ​អាពាហ៍ពិពាហ៍​មួយមានសេក្តីសុខសុភមង្គល៖
1-គិតគូបញ្ហា​ផ្ទាល់ខ្លួនដោយខ្លួនឯងពេលអ្នកស្ថិតក្នុងជីវិតអាពាហ៍ពិពាហ៍៖ ប្រតិកម្មភាគច្រើន​ដែល​អ្នកបង្ហាញចំពោះការប្រព្រឹត្តរបស់ដៃគូអ្នកនោះ ត្រូវបានបង្ករឡើងដោយ​ព្រឹត្តិការណ៍​ពី​អតីតកាល​នៃជីវិតកុមារភាពរបស់អ្នក។ ប្រសិនបើដំបៅក្នុងដួងចិត្តរបស់អ្នកត្រូវ​បានគេធ្វើអោយ​ឈឺ​​ផ្សា​ឡើងវិញ ហើយពេលដែលដៃគូអ្នកធ្វើអ្វីមួយ ដោយគ្មានចេតនាប៉ះពាល់ដល់អារម្មណ៍ ទាំង​នោះ អ្នក​នឹងជួបនូវ​ប្រតិកម្ម​​ដ៏តានតឹងមួយការប្រឹក្សា​ជាលក្ខណៈបុគ្គល អាចជួយ​អោយ​អ្នក​ដឹង​ខ្លួនជានិច្ចនូវ​អ្វីដែល​នៅពីក្រោយ​ប្រតិកម្ម​តានតឹង​ ទាំងនោះ ហើយ​បញ្ចៀស​​បាន​កំហឹង​ហួស​ហេតុ​ដែល​ដាក់​បញ្ហា​ផេ្សងៗ​ក្នុង​អាពាហ៍ពិពាហ៍ ។
2-ចៀសវាងការស្តីបន្ទោសដៃគូរបស់ខ្លួនចំពោះបញ្ហា​នានា​ក្នុង​អាពាហ៍ពិពាហ៍៖ ការស្តី​បន្ទោស​មាន​តែ​បណ្តាលអោយ​ដៃគូ​ខ្លួនមាន​ការខឹង​ច្រឡោត និងធ្វើការការពារខ្លួន​ប៉ុណ្ណោះ​ចំពោះបញ្ហា​របស់​អ្នក។ ពេលអ្នកផ្តោតលើការស្តីបន្ទោសដាក់ដៃគូរបស់អ្នក​នូវអ្វីដែល​បានកើត​ឡើងនោះ​អ្នក​កំពុងបណ្តុះគ្រាប់ពូជនៃភាពជូចត់​ដែលអាច​ធ្វើអោយទំនាក់ទំនង​សេ្នហារបស់​ អ្នកឈឺចាប់​ឡើង។​ អាពាហ៍ពិពាហ៍​មួយផ្សំ​ផ្គុំ​ដោយមនុស្សពីរនាក់ ដូចនេះមនុស្ស​និមួយៗ​មានការរួម​ចំណែក​​ដល់​គុណភាព​នៃទំនាក់ទំនងនោះ ហើយ​ចែករំលែក​ទំនួលខុស​ត្រូវស្មើៗ​គ្នាចំពោះបញ្ហា។
3-យល់ពីអារម្មណ៍អ្នកដទៃ ហើយ​ប្រដូច​ខ្លួនឯង​ទៅក្នុង​ស្ថានការណ៍​របស់ដៃ​គូ​ខ្លួន៖ ចូរ​ព្យាយាម​យល់​អោយ​ពិតប្រាកដ​ចំពោះអារម្មណ៍​របស់ដៃ​គូអ្នក ពេល​ដែល​អ្នកមិន​ចុះសំរុង​នឹងគ្នា ឬ​ពេល​ដែល​ដៃ​គូអ្នកធ្វើអ្វីមួយ​ដែលអ្នកមិនអាចយល់​ពីអារម្មណ៍គេបាន។ ចូរអោយ​ដៃគូអ្នក​និយាយ​
ប្រាប់​អ្នក​អំពី​អារម្មណ៍​របស់​ពួកគេ ស្តាប់​ដោយ​ការ​គោរព និងសួរបញ្ជាក់​អោយ​ច្បាស់​នូវ​ចំណុច​និមួយៗ​​ដែល​​អ្នក​មិន​យល់។ អ្នកត្រូវចេះរៀនអភិវឌ្ឍខ្លួនឯង នូវអារម្មណ៍​ចង់ដឹង​ពីអ្នកដទៃហើយ​បង្កើត​បរិយាកាស​សុវតិ្ថភាព​ផែ្នកផ្លូវចិត្តមួយ​សំរាប់​ការ​ពិភាក្សា​ ជាមួយ​ប្តី ឬប្រពន្ធរបស់អ្នក ។
4-សែ្វងរកវិធីដើម្បីធ្វើអោយជីវិតដៃគូរបស់អ្នកមានភាពងាយស្រួល និងបង្អាញពីសេចក្តី​សេ្នហា​របស់​អ្នក​ចំពោះគេ៖ ពេលដែល​អ្នកឃើញ​កិច្ចការដ៏​សមញ្ញមួយចំនួន ដែលអ្នក​អាចធ្វើ​បាន​ដើម្បី​សន្សំ​សំចៃ​ពេលវេលា​ដល់ដៃគូរបស់អ្នកនោះ ចូរធ្វើវាទៅសែ្វងរក​ឱកាសនានា​ដើម្បី​អោយ​ប្តី ឬ​ប្រពន្ធ​អ្នកមានការ​សំរាកបន្ធូរអារម្មណ៍ប៉ុន្មាននាទីផង។ ជា​ញឹកញាប់​វាជារឿង​តូចតាច​ដែល​ធ្វើ​អោយ​​មានការ​ផ្លាស់ប្តូរដ៏ធំ​មួយក្នុង​ សុភមង្គល​និងភាពពេញចិត្តរបស់អាពាហ៍ពិពាហ៍ ។
5-សំដែងនូវការពេញចិត្តអោយបានញឹកញាប់ ហើយនិយាយពាក្យថា “អរគុណ”អោយក្លាយ ជាទម្លាប់​​មួយ៖ ពេល​ដែលរៀបការ​អស់រយៈពេល​ជាច្រើន​ឆ្នាំមកប្តីប្រពន្ធភាគច្រើនតែងមើល រំលង​គ្នាទៅវិញ​ទៅមក ហើយ​​ព្រងើយ​កន្តើយ​នូវ​ការសំដែងភាពពេញចិត្តឬនិយាយពាក្យថា “អរគុណ” ដាក់គ្នាទៅវិញទៅមក។ ចូរអោយប្តី ឬប្រពន្ធអ្នកដឹងថា ពួកគេ​មានន័យ​ច្រើន​ប៉ុណ្ណា​ចំពោះ​អ្នក​ ដោយផ្តល់ការបំពេញបនែ្ថម និង​ការ​កោត​​សរសើរ​​ជាចំហរ​ ហើយ​សំដែង​នូវការដឹង គុណ​សំរាប់​អ្វីៗ​ទាំង​អស់​ដែល​ដៃគូ​អ្នក​បាន​ធ្វើ​ដល់​ ជីវិត​របស់​អ្នក និង​អាពាហ៍ពិពាហ៍ទាំងមូល។
6-ធ្វើការអភ័យទោសភ្លាមៗ និងចេញពីដួងចិត្ត​ដោយទទួលខុស​ត្រូវនូវ​កំហុស​របស់អ្នក ទៅ
លើ​អ្វី​​ដែលកើតឡើង៖​ ការពិតនោះ​គឺថា​ពេល​ខ្លះវា​ពិបាកណាស់ ដែលត្រូវនិយាយពាក្យថា “ខ្ញុំសុំទោស”។ ចូរ​ទទួល​ស្គាល់​ថារឿងរ៉ាវខ្លះ មិនមែនសុទ្ធតែត្រឹមត្រូវទាំងអស់​នោះទេក្នុង​
ទំនាក់​ទំនង​សេ្នហាមួយ ហើយការច្របូកច្របល់ និងការយល់ខុសអាចកើត​ឡើង​បានយ៉ាង
ងាយស្រួល វាជាសញ្ញាមួយនៃភាពចាស់ទុំ​របស់អ្នក ពេល​ដែល​អ្នកអាចនិយាយពាក្យថា “ខ្ញុំសុំទោសចំពោះ កំហុសរបស់ខ្ញុំ​ ដែល​បានកើតឡើងរវាងយើងទាំងពីរ” ។
7, មានចំណង់ចំណូលចិត្ត ទម្លាប់ និងសកម្មភាពផេ្សងៗក្នុងជីវិត ដែល​ជួយដល់អ្នកប្រសិនបើ
មាន​ទំនាស់​​ជាមួយដៃគូរបស់អ្នក៖ វា​ជា​ការ​សំខាន់​ណាស់ដែលអ្នកគួរតែមានសកម្មភាពកម្សាន្ត​ជា​ចំណង់​​​​ចំណូល​ ចិត្តផ្ទាល់ខ្លួនរបស់អ្នក ដែល​វាអាច​ជួយ​អោយ​អ្នកមាន​តុល្យភាព និង​លើក​ស្ទួយអ្នក ប្រសិន​បើមាន​រឿងរ៉ាវមិន​សប្បាយចិត្ត​មួយចំនួនកើត​ឡើង​ក្នុងជីវិតអ្នកនោះ។ ឧទាហរណ៍ ប្រសិនបើអ្នកនិងប្តី ឬប្រពន្ធ​អ្នក​កំពុង​ជួបឧបសគ្គមួយ​ចំនួន​ក្នុងដំណើរជិវិត​អាពាហ៍ពិពាហ៍​នោះ អ្នក​អាច​មាន​ទម្លាប់ជិះកង់កម្សាន្តទៅស្ទូចត្រី ជាមួយមិត្តរបស់អ្នក​ទៅ​ទស្សនា ​សារមន្ទីរ ឬក៏អានសៀវភៅ ដែលគួរអោយចាប់អារម្មណ៍​មួយ​សកម្មភាព​និង​​ចំណង់​ចំណូលចិត្តទាំងនេះ អាច​បនែ្ថម​នូវការសប្បាយ​ដល់ជីវិត​របស់​​អ្នក និងជួយលើកស្ទួយ​អ្នក​អោយ​ចេញ​ផុត​ពីបញ្ហា​ពិបាក​ផេ្សងៗ​ក្នុងជីវិត​ អាពាហ៍ពិពាហ៍របស់អ្នក។ ជាងនេះទៅទៀតចូរសែ្វងរក សកម្មភាព​កម្សាន្ត​នានា ដែលជាការសប្បាយសំរាប់អ្នក និង​ដៃគូ​របស់​អ្នកដែល​អ្នក​ត្រូវ​ធ្វើ​ជាមួយ​គ្នា ការសើចសប្បាយ​ជាមួយគ្នា​គឺជាការ​អភិវឌ្ឍន៍​ទំនាក់ទំនង​ដ៏ស្និទ្ធស្នាល៕
សុភមង្គលអាពាហ៍ពិពាហ៍ សុភមង្គលអាពាហ៍ពិពាហ៍ Reviewed by Sabay KH on October 18, 2017 Rating: 5

No comments:

Powered by Blogger.