=> ធ្វើជាមេផ្ទះដ៏ល្អ
ស្រី្តទាំងអស់នៅលើពិភពលោកគេតែងតែចង់ក្លាយទៅជាមេផ្ទះដ៏ល្អមួយរូបសម្រាប់ ផ្គត់ផ្គង់គ្រួសារអោយបានល្អដូចជាបុរសដែលជាំមេគ្រួសារដែរ។ នៅក្នុងគ្រួសារមួយ បើមានមេផ្ទះដ៏ល្អមួយរូបនៅរស់នៅជាមួយ នោះគ្រួសារនោះប្រាកដជាទទួលបាននូវ សុភមង្គលជាក់ជាពុំខាន។
មេផ្ទះមកពីពាក្យថា មេ + ផ្ទះ។ មេមានន័យថា ភាពធំ ភាពសំខាន់ ភាពល្អ ជាងគេ។ ផ្ទះគឺជាកន្លែងដែលយើងសម្រាប់រស់នៅ។ ម្យ៉ាងវិញទៀត បើយើងប្រៀបធៀបពាក្យ ថាមេទៅក្នុងការរដ្ធមន្រ្តីរាជការ និងតាមអង្គការក្រុមហ៊ុននានាវិញ គឺគេសំដៅពាក្យមេ នេះថាជាអ្នកធំបំផុត ជាអ្នកដឹកនាំអោយគេគោតពតាមនិងធ្វើតាម។ អាស្រ័យហេតុ ខាងលើនេះយើងជាស្រ្តីមួយរូបដែលរស់នៅក្នុងសង្គមត្រូវតែធ្វើខ្លួនអោយក្លាយជាទៅជាមេផ្ទះដ៏ល្អមួយរូប។ ដើម្បីធ្វើជាមេផ្ទះដ៏ល្អមួយរូបសម្រាប់គ្រួសារគឺមានដូចខាងក្រោម៖
១ ធ្វើខ្លួនជាស្រ្តីគ្រប់លក្ខិណា
២ មិនចេះចាក់ចុចគេ
៣ មិននិយាយដើមគេ
៤ មិនយករឿងដាក់ខ្លួន
៥ ធ្វើជាមនុស្សដែលចេះគិតពិចារណាខ្ពស់
៦ មិនចេះជឿពាក្យចចាមរាម
៧ ត្រូវជាមនុស្សធ្វើអត្តចរិតសុភាពរាបសារ (មិនកាចពេក)
៨ ជាមនុស្សចេះដឹងខុសត្រូវ
៩ ជាពិសេសជាមនុស្សដែលចេះយកចិត្តទុកដាក់គ្រប់កិច្ចការទាំងអស់
១០ ជាមនុស្សដែលមានទំនួលខុសត្រួវ
១១ជាមនុស្សឧស្សាព្យាយាម
១២ ជាមនុស្សអត់ធ្មត់
១៣ លើសពីនេះទៅទៀតជាមនុស្សដែលចេះយល់ពីចិត្តអ្នកដទៃ និងអ្នកនៅរស់នៅជា មួយ (ស្វាមី)
១៤ ចេះធ្វើម្ហូបគ្រប់ប្រភេទ
១៥ ចេះមើលថែរទាំកូន និងអ្នកដែលរស់នៅជាមួយ
១៦ ចេះដឹងពីពេលវេលា ( កំនត់ពេលបានច្បាស់លាស់)
១៧ ចេះយកចិត្តស្វាមី
១៨ ចេះរៀបចំទុកដាក់
១៩ នៅពេលស្វាមីមកពីធ្វើការចេះញញឹមដាក់រួសរាយមានសម្តីពិរោះ
២០ ចេះបង្កើតការប្រជុំនៅក្នុងគ្រួសារម្តង ឬពីរដងនៅក្នុងមួយសប្តាហ៏
២១ ចេះពិភាក្សា
២២ មិនដែលបរាជ័យ
២៣ ចេះណែនាំប្រាប់ពីអ្វីដែលនិងកូនធ្វើខុសដោយមិនប្រើពាក្យសម្តីមិនល្អ ដូច្នេះ ហើយ ក្នុងនាមជាស្រ្តីមេផ្ទះមួយរូបត្រូវតែខំហ្វឹកហាត់បន្ថែមអោយល្អ ដើម្បីកុំអោយ មានការរិះគន់ពីបុរសជាស្វាមី ខិតខំធ្វើខ្លួនអោយល្អ ជាពិសេសជាងនេះទៅទៀត មេផ្ទះសំខាន់បំផុតនោះគឺ ចេះវិជ្ជាធ្វើម្ហូបគ្រប់ប្រភេទ។ បើកាលណាគ្រួសារមួយមានស្ត្រីដែលជាមេផ្ទះដ៏ល្អគ្រួសារនោះនឹងទទួលបាន សុភមង្គល ភាពរីកចម្រើន មិនមានការនឿយណាយសុខសប្បាយជារៀងនិរន្ត។
=> ធ្វើជាមេផ្ទះដ៏ល្អ
Reviewed by Sabay KH
on
October 18, 2017
Rating:

No comments: