=> ចំណុចធ្វើឲ្យបុរសគិតដល់អ្នក
តើអ្នកដឹងថាធ្វើបែបណាទើបមានភាពទាក់ទាញបំផុតទេ? តើអ្នកចង់ឲ្យបុរសម្នាក់មានអារម្មណ៍ល្អជាមួយអ្នកនិងចំណាយពេល ធ្វើអ្វីល្អៗជាមួយអ្នកតាមដែរគាត់អាចធ្វើបានទេ? ចង់មានភាពទាក់ទាញមិនមែនទាល់តែមានសម្រស់ស្អាតដាច់គេនោះទេគឺ អ្នកគ្រាន់តែប្រើធនធានដែលខ្លួនមានប្រកបដោយប្រសិទ្ធភាពទៅគឺ គ្រប់គ្រាន់ហើយ។ ធនធានទាំងនោះអាចមានដូចជា ស្នាមញញឹម ភាពរួសរាយរាក់ទាក់ និងភាពស្មោះត្រង់ជាដើម។
១. សាងអនុស្សាវរីយ៍ដែលគួរឲ្យចង់ចាំ
ពេលដែលអ្នកនៅជាមួយគ្នាគួរតែយកឱកាសនោះបង្កើតអនុស្សារដែលមិន អាចបំភ្លេចបាន។ មនុស្សម្នាក់ៗមានចំណាប់អារម្មណ៍ផ្សេងគ្នាតែអ្វីដែលដូចគ្នានោះ គឺមនុស្សគ្រប់រូបចង់បានភាពរីករាយ។ ដូច្នេះអ្វីដែលអ្នកត្រូវធ្វើគឺត្រូវធ្វើខ្លួនជានារីដែលគិតបែប សុទិដ្ឋិនិយមនិងពោរពេញដោយស្នាមញញឹម។ បែបនេះច្បាស់ហើយថាអ្នកនឹងជាផ្នែកមួយ គ្រប់ពេលដែលគាត់គិតពីរឿងរីករាយ។ តែទោះជាយ៉ាងណាអ្នកក៏ត្រូវសិក្សាផងដែរថាអ្វីដែលធ្វើឲ្យគាត់ ធុញទ្រាន់នោះ។

២. ធ្វើសកម្មភាពដ៏កម្រ
ផ្ដល់ឲ្យគាត់នូវភាពភ្ញាក់ផ្អើលដែលមិនបានរំពឹងទុក នោះអ្នកនឹងក្លាយជាមនុស្សម្នាក់ដែលពិសេសជាងគេក្នុងចិត្តរបស់ គាត់។ នៅក្បែរគាត់ សិក្សាពីគាត់ អ្វីដែលប្លែកចំពោះគាត់និងធ្វើឲ្យគាត់រីករាយនោះ។ នៅពេលដែលគាត់ស្វែងយល់ច្បាស់ហើយ ចាប់ផ្ដើមអនុវត្តទៅ លទ្ធផលវិជ្ជមាននឹងទទួលបានឆាប់ៗ។ នៅពេលដែលអ្នកបានធ្វើរឿងដែលគួរឲ្យរំភើបជាច្រើនសម្រាប់គាត់ នោះនៅពេលដែលគាត់មានបញ្ហាឬអារម្មណ៍មិនល្អ គាត់នឹងនឹកឃើញអ្នកមុនគេបំផុត។

៣. ជជែកនិងកំប្លែងលេងជាមួយគាត់
ទោះជាអ្នកគិតយ៉ាងណាចំពោះគាត់ក៏ដោយ តែត្រង់ចំណុចនេះអ្នកត្រូវធ្វើខ្លួនដូចជាមិត្តរបស់គាត់។ ចាប់ផ្ដើមស្ដាប់គាត់ និងចែករំលែកជីវិតផ្ទាល់ខ្លួនជាមួយគាត់ទៅវិញទៅមក។ ការចែករំលែកគ្នាគួរតែធ្វើឲ្យក្លាយទៅជាទម្លាប់ នោះនៅពេលដែលគាត់មានអ្វីដែលថ្មី គាត់នឹងនឹកឃើញដល់អ្នកមុនគេជាមនុស្សដែលអាចពិភាក្សាបាន។

បន្ទាប់ពីអ្នកបានអនុវត្តនូវគន្លឹះអាថ៌កំបាំងទាំង៣នេះហើយ នោះអ្នកនឹងជាផ្នែកដ៏សំខាន់នៃជីវិតរបស់គាត់។ តែទោះជាយ៉ាងណា គ្រប់សកម្មភាពដែលអ្នកបានធ្វើត្រូវកំណត់ឲ្យបានច្បាស់ថាធ្វើ ដើម្បីមិត្តភាពឬស្នេហា នោះទើបមានផ្លែផ្កាល្អ។
=> ចំណុចធ្វើឲ្យបុរសគិតដល់អ្នក
Reviewed by Sabay KH
on
October 18, 2017
Rating:

No comments: