ប្រភពពិតនៃសេចក្តីស្នេហា


បើ​យើង​ជំរុញ​ការ​ពិចារណា​លើ​ពាក្យ “ស្នេហា”ឲ្យកាន់តែវែងឆ្ងាយនោះយើងរឹតតែមាន ការឆ្ងល់កាន់តែខ្លាំងឡើងៗថែមទៀត។ បាន​ជា​យើង​កាន់​​តែ​ឆ្ងល់ ពីព្រោះ​យើង​ពុំអា​ច​ដឹង​បាន​ថា ​តើ​ប្រភព​ពិត​នៃ​សេច​ក្តី​”ស្នេហា”​ វា​នៅ​កន្លែង​ណា។
យើងចេះតែទន្ទេញពាក្យ”ស្នេហា” ជាប់នឹងមាត់ជានិច្ច ហើយម្នាក់ៗចេះតែខំប្រឹង ពន្យល់ថា ស្នេហាមានន័យដូចច្នេះ មានន័យដូចច្នោះ អ្នកនេះជាអ្នកបង្កើត អ្នកនោះ ជាអ្នកបង្កើតជាហូរហែរ។ ឯទីបញ្ចប់ស្នេហានៅតែជាស្នេហាដដែល។
បើយើងកុំយកបញ្ហាព្រះអាទិទេពមកដោះស្រាយ កុំយកបញ្ហាកម្មផលអវិជ្ជាមកឆ្លើយ ឆ្លង ហើយយើងយកតែបញ្ហាដែលយើងឃើញផ្ទាល់ នឹងភ្នែកក្នុងរយៈពេលដែលយើង កំពុងមានជីវិតមកពិចារណ នោះយើងរឹត​តែមានកាឆ្ងល់កាន់តែខ្លាំងថែមទៀត។ តាម​ការ​សង្កេត​យើង​ឃើញ​ថា ទារកដែលទើបនឹងកើត វាមិនចេះ វាមិនយល់ វាមិនស្គាល់ អ្វីទៅដែលហៅថា«ស្នេហា»នោះទេ តែដល់ពេលធំឡើង វាក៏ចេះ ស្នេហានេះដែរ។
ក្នុងការសង្កេតរបៀបនេះ យើងអាចយកទ្រឹស្តីចិត្តវិភាគ មកបកស្រាយបានថា ទារកវា មានស្នេហា តាំងពីកើតមកម្លេះ។ ការ​បក​ស្រាយ​តាម​បែបវិទ្យាសាស្រ្តនេះ ធ្វើឲ្យយើង យល់បានខ្លះដែរ ប៉ុន្តែចម្ងល់របស់​យើង​នៅ​តែមានជីវិតដដែល ពីព្រោះយើងឆ្ងល់ថា ហេតុ​ដូច​ម្តេច​ក៏​មនុស្ស​យើង​កើត​មក​មាន «ស្នេហា» មកជាមួយ?៕
ប្រភពពិតនៃសេចក្តីស្នេហា ប្រភពពិតនៃសេចក្តីស្នេហា Reviewed by Sabay KH on October 18, 2017 Rating: 5

No comments:

Powered by Blogger.