ស្វែងរកស្នេហាពិត

ការស្វែងរកស្នេហាពិត មិនមែនជារឿង ងាយស្រួសទេ ប៉ុន្តែវាក៏មិនមែនរឿងហួសសមត្ថភាព នោះដែរ សម្រាប់នារី ទាំងឡាយដែល ចង់បានបុរស ល្អឥតខ្ចោះមកធ្វើជាគូអនាគត ។ ខាងក្រោមនេះ គឺជាចំ ណុចខ្លះៗ ដែលអ្នកគួរពិចារណាដើម្បី ស្វែងរកស្នេហាពិត…។
–កុំដាក់លក្ខខណ្ឌខ្ពស់ពេក
ដូចជាត្រូវកំណត់ថាបុរសម្នាក់នោះត្រូវតែស្រស់សង្ហាដូចតួកុនកូរ៉េ ជាអ្នកមានទ្រព្យបើមិនអីចឹង ទេ ស៊ូនៅព្រៅអស់ មួយជីវិត ព្រោះបុរសឥតខ្ចោះ បែបនេះគ្មានឲ្យអ្នកជ្រើសច្រើននោះទេ ។
–បើកឱកាសឲ្យខ្លួនឯងខ្លះ
បើចង់មានស្នេហាមិនត្រូវបង្ខាំងខ្លួនឯងនៅតែក្នុងផ្ទះ មិនចេញទៅមានទំនាក់ទំនងនឹងសង្គម ខាងក្រៅខ្លះ ឬជួបតែបុរស ដដែលៗ នៅកន្លែងធ្វើការ នោះទេ ។
–ប្រយ័ត្នបុរស មានម្ចាស់រួចហើយ
បុរសដែលមានប្រពន្ធកូនរួចហើយ ចាត់ទុកជាប្រភេទគ្រោះថ្នាក់ លេខ១ដែលស្ត្រីនៅលីវ ទាំងឡាយ មិនគួរចូល ទៅពាក់ព័ន្ធ ព្រោះល្បិចកល របស់ ពួកគេមានច្រើនតាមរយៈបទ បិសោធន៍នៃការមានគ្រួសារ អាចធ្វើឲ្យអ្នកងាយនឹងស្លុងអារម្មណ៍។ សម្តីដែលគេច្រើនតែ លើកយកមកធ្វើជាធ្នាក់គឺ “ភរិយាមិន យល់ចិត្តគេបំផុត” ធ្វើឲ្យស្ត្រីខ្លះលះបង់ចិត្ត និងកាយ រហូតដល់ទ្រព្យសម្បត្តិ ឲ្យទៅបុរសម្នាក់នោះ ទៀតផង ។
–កុំវាយតំលៃមនុស្ស តែសំបកក្រៅ
កុំប៉ាន់ស្មានបុរសនោះផ្តេសផ្តាស បើមិនទាន់ស្គាល់គេច្បាស់ ។ ឃើញគេនៅឆ្ងាយៗពី អ្នកក៏គិតថាគេ អៀនប្រៀន មិនចេះរាក់ទាក់ ឬឃើញគេជិះរថយន្តថ្លៃៗក៏ថា គេជាអ្នកមាន ជួនកាលបើអ្នកបាន ជជែកលេង ជាមួយបុរសដែលអៀនប្រៀនម្នាក់នោះ ប្រហែលជាអ្នក យល់ឃើញថា គេជាមនុស្ស មានវោហារថែមទាំង កំប្លុកកំប្លែងទៀតផង ។ ម្យ៉ាងទៀត តើអ្នកណាទៅដឹងថា នៅពីក្រោយបុរស បើករថយន្តថ្លៃៗ ម្នាក់នោះអាចនឹងមានជាប់បំណុល គេវ័ណ្តក ក៏ថាបាន ។ អ្នកខ្លះចាត់ទុកថា សំបកក្រៅគឺជារឿងសំខាន់ ដោយគិតថាបើបុរស ម្នាក់នោះមិនសង្ហា មិនអស្ចារ្យតាមការចង់បាននោះ ខ្លួនមិនបន្ទាបខ្លួនមក សេពគប់នាំតែខាត ពេលទេ ។ ប៉ុន្តែអ្វីដែលសំខាន់ គួរតែងាកមកពិចារណា ពីអត្តចរិតនិងទស្សនៈ នៃការប្រើ ជីវិតរួមគ្នា វិញប្រសើរជាង ។
–លក្ខខណ្ឌត្រូវឈរលើគោលការណ៍អាចទៅរួច
ពេលដាក់លក្ខខណ្ឌមួយចំនួន ហាក់ដូចជាការសាងឧបសគ្គឲ្យដល់សេចក្តីស្នេហារបស់ខ្លួន មិនអាច ផ្តល់ ឱកាសឲ្យខ្លួនឯងបាន ដូចជាដាក់លក្ខខណ្ឌថា ត្រូវតែជាបារាំងស្បែកស ភ្នែក ពណ៌ទង់ដែង ប៉ុណ្ណោះទើបព្រមទទួលធ្វើជា គូស្នេហ៍ ដែលជាការដាក់រនាំងសម្រាប់ខ្លួនឯង មិនឲ្យរកឃើញស្នេហ៍ពិត ។
–ចេះប្រមាណខ្លួន
គឺជាអង្គប្រកបដ៏សំខាន់ បំផុតក្នុងការកំណត់លក្ខខណ្ឌ ព្រោះវាអាចកំណត់លទ្ធភាពបានឬ មិនបាន របស់លក្ខខណ្ឌដែលអ្នករំពឹងទុក ។ បើអ្នកជាស្ត្រីមានមុខមាត់ធម្មតា ប៉ុន្តែលក្ខខណ្ឌ បុរសក្នុង ក្តីស្រមៃ របស់អ្នកគឺខ្ពស់ជាង វាអាចនឹងទៅរួចហើយ ប៉ុន្តែពិបាកបន្តិច ។
–គិតដល់សម្ព័ន្ធភាពដែលខុសប្លែកគ្នារបស់បុរសស្ត្រី
ស្ត្រីត្រូវការសេចក្តីស្រឡាញ់ ប៉ុន្តែបុរសវិញត្រូវការថ្នាក់ថ្នម បបោសអង្អែលហើយនៅពេល នឹកគិតដល់ សម្ព័ន្ធភាពស៊ីជម្រៅ ដែលហៅថា ភេទសម្ព័ន្ធនោះ ស្ត្រីរមែងនឹកគិតទៅដល់ក្តី ស្រឡាញ់ ជាមុនខណៈ ដែលបុរសនឹកគិតទៅដល់កន្លែងរួមរ័ក្សជាមុន លុះនៅពេលដែល សោយសុខរួចហើយ ក៏នឹងកើតមាន ភាពទន់ភ្លន់ ក្រោយក្តីស្រឡាញ់របសនាង ។ ដូច្នេះហើយទើបបុរសទាំងឡាយរមែងស្លាប់ ក្រោម កន្ទុយក្បិនស្រីស្អាត…៕
ស្វែងរកស្នេហាពិត
Reviewed by Sabay KH
on
October 18, 2017
Rating:
Reviewed by Sabay KH
on
October 18, 2017
Rating:

No comments: