=> យើងបែកគ្នាហើយមែនទេ?
ពេលដែលគេចូលមករកអ្នក ហើយនិយាយថា យើងគួររាប់គ្នាត្រឹមជាមិត្តវិញ អ្នកប្រាកដជា ឈឺចាប់។ ដោយអារម្មណ៍ អ្នកយល់ថាអាម៉ាស ដោយគតិអ្នកយល់ថាបរាជ័យ ហើយបន្ទាប់មកគឺបាក់ទឹកចិត្ត។
សំនួរជាច្រើនបានលេចចេញមក ហេតុអ្វីយើងមើលគេខុស? កាលពីមុនម៉េចគេមិនមែនអញ្ចឹង? មកពីស្រីម្នាក់នោះមែនទេដែលតាមតោងគេ? មកពីគេសាវ៉ា? មនុស្សប្រុសគឺជាប្រភេទរវើរវាយមិនស្មោះត្រង់មែន? ខ្ញុំត្រូវគេក្បត់ហើយមែនទេ? ខ្ញុំបរាជ័យជាមនុស្សស្រីគ្មានអ្នកណាអោយតម្លៃទេមែនទេ?
ខុសទាំងអស់។ ស្នេហាមិនមាននិយមន័យ សម្រាប់មួយថ្ងៃទេ។ វាជាពេលវេលាវែងឆ្ងាយណាស់សម្រាប់មនុស្សពីរនាក់ ដើរលើផ្លូវរួមគ្នា។ មានហេតុផលមួយចំនួនដែលធ្វើអោយភាគីម្ខាងសម្រេចចិត្តបញ្ចប់ រឺទទួលយកបរាជ័យដូចជា៖
១ ស្ថានភាពគ្រួសារមិនចុះសម្រុង។
២ ទម្លាប់និងរបៀបរស់នៅរបស់ម្នាក់ៗមិនអាចប្រសព្វគ្នាបាន។
៣ ភាគីណាមួយបានជួបមនុស្សដែលខ្លួនត្រូវចិត្តជាង។
៤ ភាគីណាមួយសាងកំហុសធ្ងន់ធ្ងរពាក់ព័ន្ធដល់កិត្តិយស រឺទំនុកចិត្ត។
៥ ភាគីណាម្នាក់យល់ថា ផ្លូវដើររួមគ្នាមិនអាចស្វែងរកពន្លឺឃើញ។ល។

តើភាគីសុំបែកផ្លូវជាភាគីក្បត់ចិត្ត? អូខេអ្នកអាចគិតថាដូច្នេះ ប្រសិនបើអ្នកចង់អោយសាច់រឿងទៅជាយ៉ាងដូច្នេះ។ តែប្រសិនបើអ្នកគិតដោយសុទិដ្ឋិនិយម ជីវិតគឺខុសពីប្រលោមលោក។ មនុស្សម្នាក់ៗមានសិទ្ធិក្នុងការសម្រេចចិត្តលើអនាគតខ្លួនឯង ហើយមិនមែនថា ម្នាក់ៗអាចមានស្នេហាតែម្ដងក្នុងមួយជីវិតនោះដែរ។
ចូរពិចារណាលើចំនុច៥ទៀត៖
១ ចេញពីរឿងនេះ អ្នកអាចមានឱកាស ថ្មីក្នុងការស្វែងរកមនុស្សផ្សេងដែលអាចនឹងរួមជីវិតជាមួយអ្នក ល្អជាងអ្នកចាស់ដែលបានចាកចេញទៅ។
២ អ្នកអាចស្វែងយល់ថាខ្លួនអ្នកមានអ្វីមួយដែលអាចទាក់ទាញអោយអ្នកផង ចង់រួមជីវិតជាមួយរឺអត់ ហើយទុកឱកាសមួយអោយខ្លួនឯងក្នុងការផ្លាស់ប្ដូរនឹងចាប់ផ្ដើមសារជាថ្មី។
៣ អោយមនុស្សដែលអ្នកស្រលាញ់ទៅកាន់គោលដៅដែលគេចង់បាន។
៤ អ្នកណាក៏មានអតីតកាលដែរ វាមិនបានធ្វើអោយអ្នកដួលទេ គឺកាន់តែធ្វើអោយអ្នករឹងមាំ។
៥ អ្នកមានសិទ្ធិកសាងស្នេហាថ្មីនៅឡើយ បុរស រឺស្ត្រីប្រៀបដូច ត្រីច្រើនប្រភេទក្នុងទន្លេ គឺនៅមានច្រើនណាស់ បើអ្នកនៅរង់ចាំតែត្រីមួយហ្នឹង តើពេលណាអ្នកអាចស្ទូចបានទៅ សម្លឹងត្រីផ្សេងខ្លះអូខេ?

Reviewed by Sabay KH
on
October 18, 2017
Rating:

No comments: