ដោះស្រាយជំលោះស្នេហា

ជម្លោះកើតមានពេលដែលគំនិតរបស់មនុស្សពីរនាក់មិនចុះសម្រុង ឬបញ្ច្រាសទិសគ្នាដែលឲ្យភាគីម្ខាងៗមិនអាចទទួលយកបាន។ មិនចំពោះថា ជម្លោះនេះកើតឡើងដោយមូលហេតុអ្វីនោះទេ វាអាចផ្ដល់ដល់អ្នកទាំងផលវិជ្ជមាន និងអវិជ្ជមាន។ ជម្លោះអាចផ្ដល់ការយល់ចិត្តកាន់តែជ្រាលជ្រៅ ភាពជិតស្និទ្ធ និងការគោរពរវាងគូស្នេហ៍ តែក៏អាចផ្ដល់នូវភាពហ្មងសៅ និងការបែកបាក់ផងដែរ។ វាអាស្រ័យលើការដោះស្រាយបញ្ហានោះប៉ុណ្ណោះ។
វិធីដោះស្រាយជម្លោះ មានការខុសប្លែកគ្នាពីមនុស្សម្នាក់ទៅមនុស្សម្នាក់។ មនុស្សមួយចំនួនយកការបំភ្លេចជា ដំណោះស្រាយដោយ គិតថារឿងកន្លងហួសឲ្យវាកន្លងហួសទៅចុះ ខណៈដែលមនុស្សមួយចំនួនទៀតតែងចងចាំទុកក្នុងចិត្តដែលជា ហេតុអាចនាំឲ្យឈានដល់ការចែកផ្លូវនាពេលអនាគត។ ជាការចាំបាច់ណាស់ក្នុងការរិះរកដំណោះស្រាយមុនពេលដែលបញ្ហា រាលដាលកាន់តែធំ។ អីចឹង ត្រូវដោះស្រាយដោយរបៀបណាទៅ?
អ្នកអាចដោះស្រាយជម្លោះដោយការនិយាយគ្នា។ និយាយប្រាប់ ដៃគូអ្នកពីអារម្មណ៍របស់អ្នកចំពោះបញ្ហានោះ។
កុំបន្ទោសគ្នា ទៅវិញទៅមក។ រៀនទទួលកំហុសបើអ្នកជាអ្នកខុស។ កុំអាងអីចង់ចែកផ្លូវ! បើឈ្លោះត្រូវឈ្លោះត្រឹមពាក្យសម្ដីបានហើយ កុំឲ្យឈានដល់ការប្រើអំពើហិង្សាដែលអាចនឹងបញ្ចប់សម្ពន្ធភាពរវាង អ្នកទាំងពីរ។
កុំបន្ទោសគ្នា ទៅវិញទៅមក។ រៀនទទួលកំហុសបើអ្នកជាអ្នកខុស។ កុំអាងអីចង់ចែកផ្លូវ! បើឈ្លោះត្រូវឈ្លោះត្រឹមពាក្យសម្ដីបានហើយ កុំឲ្យឈានដល់ការប្រើអំពើហិង្សាដែលអាចនឹងបញ្ចប់សម្ពន្ធភាពរវាង អ្នកទាំងពីរ។
ដូចបានរៀបរាប់ខាងលើ ហើយថាការដោះស្រាយជម្លោះអាស្រ័យទៅលើមនុស្សផ្សេងៗគ្នា។ ដូច្នេះ អ្វីដែលអ្នកយល់ថាល្អ អាចមិនល្អចំពោះដៃគូរបស់អ្នក។ ដូច្នេះត្រូវនិយាយគ្នាពីដំណោះស្រាយដែលទទួលយកបានទាំងពីរនាក់។
ត្រូវដោះស្រាយជម្លោះភ្លាមៗ មិនត្រូវគុំទុកក្នុងចិត្តទុកប្រើនៅពេលក្រោយនោះទេ។ បន្ទាប់ពីដំណោះស្រាយ ស្នេហា និងការយល់ចិត្តគ្នានឹងកើនឡើង។ ក្រោយជម្លោះអ្នកនឹងបានដឹងពីអ្វីដែលដៃគូអ្នកចូលចិត្ត និងមិនចូលចិត្ត និងបញ្ហាដែលនាំឲ្យមានជម្លោះរវាងគ្នានិងគ្នា។

ប្រសិនបើដៃគូអ្នកជាមនុស្សចិតស្រាល គេប្រហែលជាឆាប់ខឹងឆេវឆាវនៅពេលមួយចំនួន។ ប្រសិនបើ អ្នកគិតថាពេលវេលាអាចជាដំណោះស្រាយ អ្នកអាចឲ្យពេលវេលាគ្នាទៅវិញទៅមក។ អ្នកដឹងទេថា ក្រោយជម្លោះ អ្នកនឹងយល់ចិត្តគ្នាកាន់តែជ្រាលជ្រៅ ប៉ុន្តែត្រូវជៀសវាងការប្រើហិង្សាឲ្យខានតែបាន! ចុះមិត្តយុវវ័យវិញមានជួបបញ្ហាអ្វីខ្លះ បន្ទាប់ពីជម្លោះ? មិនហ៊ានផ្សះផ្សា ឬពិបាកផ្សះផ្សារ?
ដោះស្រាយជំលោះស្នេហា
Reviewed by Sabay KH
on
October 18, 2017
Rating:
Reviewed by Sabay KH
on
October 18, 2017
Rating:

No comments: