បុរសចាប់ផ្តើមក្បត់ចិត្ត


តើធ្វើដូចម្តេចដើម្បីឲ្យដឹងថាបុរសចាប់ផ្តើមក្បត់ចិត្តនាង?
សេចក្តីស្នេហាមិនមែនជារបស់ឋិតថេរ ឬ យកមកធ្វើជាកម្មសិទ្ធ ផ្តាច់មុខតែម្នាក់ឯងបានទេ។
បុរសដែលធ្លាប់តែ ស្រឡាញ់អ្នកងប់ងុល ប៉ុន្តែក្រោយមកទៀតរបស់គេតទៅទៀតហើយ។ ក្នុងដំណាក់កាលនេះ គេយកលេសគ្រប់បែបយ៉ាងដើម្បីដក ខ្លួនចេញពីអ្នក។ គេពុំហ៊ានសារភាពដោយត្រង់ទេ អាចនាំឲ្យប៉ះទង្គិចអ្វីមួយកើតឡើងដូច្នេះ ហើយទើបបុរសភាគច្រើនប្រើវិធីកាត់ផ្តាច់ ដោយការដកឃ្លាសន្សឹមៗមិនឲ្យអ្នកដឹងខ្លួន។
ដើម្បីទប់ទល់ជាមួយបញ្ហានេះ ឬ ត្រៀមចិត្តទុកបានជាមុន អ្នកអាចធ្វើការសង្កេត ពីនិស្ស័យ បុរសនៃការឈានទៅរកការក្បត់ចិត្ត ដោយបង្ហាញសញ្ញាប្រាប់មួយចំនួន ដូចខាងក្រោម៖ គេអាចមានស្ត្រីថ្មី គេលែងទុកអ្នកក្នុងបេះដូង
      ១- ពេលដែលសេចក្តីស្នេហាចាប់ផ្តើមប្រេះឆា
កាលពីមុនមក នៅពេលទំនេរពេលណា គេក៏តែងជិះកង់ ម៉ូតូ ឬ រថយន្តទៅរក អ្នកជានិច្ច ប៉ុន្តែឥឡូវសកម្មភាពបែបនេះលែងសូវមានទៀតហើយ ព្រោះគេច្រើនតែប្រើ ពាក្យជាប់រវល់កិច្ចការងារជានិច្ច។
ជាការពិត សញ្ញានេះអ្នកត្រូវតែដឹងថា បុរសគេលែងទុកអ្នកជាមនុស្សសំខាន់ ទៀតហើយ។ គេអាចយកពេលទំនេរប្រឡូកនៅក្នុងក្រុមគ្រួសារ ឬ រវល់ខ្វាយខ្វល់ទៅរក ស្រីផ្សេងទៀតវិញ។
      ២- ការយកចិត្តទុកដាក់ចាប់ផ្តើមថយចុះ
ទោះបីជាមិនមានឧបករណ៍សម្រាប់វាស់ស្ទង់ពីការយកចិត្តទុកដាក់នេះឲ្យបាន ច្បាស់លាស់ ប៉ុន្តែអ្នកក៏អាចដឹងដោយខ្លួនឯងពីសកម្មភាពរបស់គេដែលធ្លាប់ធ្វើនាពេល កន្លងមកដែរ។
បើសិនធ្វើការប្រៀបធៀបនៅពេលនេះ និង កាលពីមុនមក មានការធ្លាក់ថយ ចុះអ្នក ក៏ល្មមដឹងខ្លួនថា សេចក្តីស្នេហាក៏ត្រូវជួបការបាត់បង់បណ្តើរៗហើយ។ អ្នកត្រូវ ប្រញាប់ស្តារ ឬ សង្គ្រោះសេចក្តីស្នេហាអ្នកឡើងវិញ បើមិនដូច្នេះការបែកបាក់នឹងកើតមាន នៅថ្ងៃ ខាងមុខ។
      ៣- ប្រែប្រួលត្រង់ការឆ្លើយតបសំណួរផ្សេងៗរបស់អ្នក
បើសិនកើតការសង្ស័យ បញ្ហាមួយដែលអាចជួយអ្នកបាន គឺការសួរសំណួរ។ ការដាក់ សំណួរត្រង់ចំណុចរសើបណាមួយ បើបុរសឆ្លើយតាមត្រង់ វាមិនជាបញ្ហាទេ ប៉ុន្តែ បើគេ ឆ្លើយលាក់លៀម ឬ កុហកបោកប្រាស់នោះ ក៏មានន័យពីការចាប់ផ្តើមបង្ហាញពីការ ងាករេ ពីសេចក្តីស្នេហារបស់គេ។
ចូរអ្នកចាំថា បុរសដែលស្មោះត្រង់ចំពោះសេចក្តីសេ្នហាមួយជាក់លាក់ គេពុំ ចាំបាច់ មានការបិទបាំង ឬ លាក់លៀមចំពោះស្ត្រីម្នាក់ដែលគេស្រឡាញ់បំផុតនោះឡើយ។ ទោះបី យ៉ាងណាក្តី នេះមិនមែនជាទ្រឹស្តីទូទៅដែរ។
      ៤- បញ្ហាលើគ្រែ
បើកាលពីមុនមកគេពុំសូវនឹងនាពីបញ្ហាលើគ្រែ ឬ គេពុំធ្លាប់ប្រព្រឹត្តបែបនេះឲ្យ ជ្រុលជ្រួសម្តងណាសោះតែឥឡូវបែរជាចង់បានវាយ៉ាងខ្វាយខ្វល់ពុំគិតដល់ថ្ងៃ អាពាហ៍ពិពាហ៍។ នេះគឺជាសញ្ហាបញ្ជាក់ច្បាស់ថាគេជាបុរសព្រាននារី។ អ្នកគួរប្រុងប្រយ័ត្ន ព្រោះវាជាសញ្ញាបោកប្រាស់ខ្លួនអ្នកយ៉ាងច្បាស់ក្រឡែត។
ម្យ៉ាងវិញទៀត បើអ្នកធ្លាប់មានភេទសម្ព័ន្ធជាមួយគេ ហើយពេលនេះគេហាក់បី ដូចជានឿយណាយ ឬ ទន់ខ្សោយផ្នែកកម្លាំងខុសប្លែកពីធម្មតា ក៏គួរយកចិត្តទុកដាក់ សង្កេត ព្រោះគេអាចមានស្រីថ្មី ហើយកំពុងតែអនុវត្តបញ្ហាលើគ្រែដូចគ្នាជាមួយអ្នក។ នេះ មានន័យថា គេអាចចែករំលែកកម្លាំងថាមពលដល់អ្នកផ្សេង ហើយខ្សត់ខ្សោយកម្លាំង។ ទាំងអស់នេះ ប្រសិនបើមិនរាប់បញ្ចូល គឺគ្មានបញ្ហាសុខភាពរាងកាយទេ។
      ៥- បិទបាំងពីចំណូល និង ចំណាយ
បន្ទាប់ពិការអួតក្តែងៗ និង ការចាយវាយមិនសូវចេះប្រណីដៃជាមួយអ្នកកាល ពីមុនមក ឥឡូវនេះគេប្តូរធ្វើជាពុំសូវមានប្រាក់កាសដូចមុនៗ ហើយពេលខ្លះទុកឲ្យអ្នក ចេញជំនួស វិញ។ គេអាចលែងគិតគូរពីអំណួត និង ការសម្បូរប្រាក់កាសប្រាប់ដល់អ្នក ទៀត។
ជាវិធានការរបស់គេ គឺធ្វើឲ្យអ្នកយល់ថា គេជាបុរសលែងខ្លាំងដូចកាលពីមុន ធ្វើឲ្យអ្នក មិនផ្តល់តម្លៃសំខាន់ដល់គេ បន្តបន្ទាប់មកទៀត គេធ្វើឲ្យអ្នកក្រពុលមុខ។ ចុងក្រោយ ការដក ខ្លួនរបស់គេមិនមែនជាការលំបាកខ្លាំងឡើយ។
      ៦- ការនិយាយស្តីបែបសាកល្បងផ្លូវចិត្ត
បើសិនសេចក្តីស្នេហាមួយស្អិតល្មួត ហើយមិនមានល្បិចកលបង្កប់នៅក្នុងចិត្ត គូស្នេហ៍ តែងតែមិននិយាយស្តីព្រលយពាក្យចេញមក ដូចជាពាក្យថា <<ឧទារហ៍បើអ្នក លួចចាប់ បានថា ខ្ញុំក្បត់ចិត្តហើយតើអ្នកនឹងដាក់ទោសខ្ញុំយ៉ាងដូចម្តេច?>>។
ការសាកសួរបែបនេះ វាស្មើនឹងការធ្វើតេស្តិ៍ផ្លូវចិត្តអ្នកឲ្យដឹងជាក់ជាមុន។ ការស្ទាប់ស្ទង់ របស់គេតាមរបៀបនេះ ទោះតិច ឬ ច្រើន គេអាចត្រៀមចិត្តក្បត់ ឬមានគូស្នេហ៍ថ្មីម្នាក់ទៀត រួចជាស្រេច។
ក្នុងឱកាសបែបនេះ បើអ្នកប្រើវិធីគំរាម ឬ ដាក់ទោសធ្ងន់ធ្ងរដល់គេ ប្រហែលជា បានផលច្រើនជាង។
      ៧- បដិសេធដោយប្រើសំឡេងកំបុតៗ
កាលពីមុន ទោះមានអ្វីក៏គេតែងយល់ព្រមធ្វើតាមរហូត ឬ បើមិនព្រម ក៏ឆ្លើយតប ត្រឹមតែថា <<អូនសម្លាញ់ ! បងរវល់ បងសុំទោសផង>>។ ចម្លើយទាំងអស់នេះនៅពេល ដល់បច្ចុប្បន្នបែរត្រឡប់ក្លាយជាពាក្យកំបុតម៉ាត់ៗ ដូចជាថា <<គ្មានពេល>> ឬ មាន អារម្មណ៍ តប់ប្រម៉ល់ និង ខឹងសម្បាមករកអ្នកថែមទៀត។
កាយវិការបែបនេះបញ្ជាក់ច្បាស់ថា គេត្រូវការចង់ចែកផ្លូវ ដូច្នេះគួរដឹងខ្លួនជាបណ្តើរៗ ឲ្យហើយទៅ។
      ៨- ភ្លេចរឿងសំខាន់
ធម្មតាកិច្ចការសំខាន់របស់អ្នក គេតែងតែចាំបានជាប់លាប់ជានិច្ច ប៉ុន្តែឥឡូវនេះគ្រាន់តែ ជាថ្ងៃខួបកំណើតរបស់អ្នក គេក៏ធ្វើភ្លេចភ្លាំង ឬ ធ្វើយល់ច្រឡំថ្ងៃដែរ។ មិនត្រឹមតែកិច្ចការ សំខាន់ៗ សូម្បីតែកិច្ចការងាររាយរង ពេលខ្លះ គេធ្វើមិនដឹង ឬ មិនចាប់អារម្មណ៍ ជួយដែល ខុសពីនិស្ស័យរបស់គេពីមុនមកយ៉ាងស្រឡះ។
បើសង្កេតឃើញស្ថានការណ៍ស្នេហារបស់អ្នកឈានដល់ដំណាក់កាលនេះ គួរប្រញាប់ សង្គ្រោះជាបន្ទាន់ បើមិនដូច្នេះទេ នឹងបាត់បង់រូបគេជាក់ជាពុំខាន។
      ៩- មិនថែទាំខ្លួន
លក្ខណៈស្រដៀងគ្នានឹងកំលោះក្រមុំដែលចាប់ផ្តើមមានសេចក្តីស្នេហា ក៏តែង ចេញ ចូលនៅពីមុខកញ្ចក់ ត្រួតពិនិត្យខ្លួនប្រាណញឹកញាប់ថាស្អាត ឬ សង្ហាទេ។ មិនថា ទាំងគេ និង រូបអ្នក តែងថែទាំខ្លួនប្រាណយ៉ាងល្អពិសេសមុននឹងមកជួបគ្នា ប៉ុន្តែឥឡូវនេះភាគី ខាងគេបែរជាបណ្តែតបណ្តោយខ្លួនប្រាណឲ្យទ្រុឌទ្រោម ពេលខ្លះក្លិនអាក្រក់មកក្បែរ អ្នក ហើយបើគេដើរទៅណាមកណាម្នាក់ឯងវិញហាក់បីដូចជាប្លែក ព្រោះសម្លៀកបំពាក់ រៀបរយល្អ និង ក្លិនខ្លួនក្រអូបឆួលថែមទៀត។
ការប្រព្រឹត្តខ្លួនប្លែកបែបនេះ អ្នកមិនបាច់សង្ស័យទេ គេច្បាស់ជាកំពុងមាន បញ្ហាអ្វីមួយ កើតឡើងក្នុងខ្លួនហើយ។
      ១០- អាងមិត្តភក្តិ
ព្រោះតែការចេញទៅដើរកម្សាន្តសប្បាយ និង ការញៀនជាប់នឹងស្ត្រីផ្សេង ធ្វើ ឲ្យគេ តែងតែមានលេសមកដាក់ខ្លួនជានិច្ច។ ក្នុងចំណោមនេះ របស់ដែលគេតែងយកមក បិទបាំងមុខ គឺមិត្តភក្តិ។
ការមានរវល់ គឺគេតែងតែមានជាប់ជាប្រចាំហើយការផ្តល់ឱកាសនៅជាមួយ អ្នក កាន់តែមានតិចទៅៗ ពេលខ្លះគេសម្តែងការនឿយណាយនៅពេលអ្នកចង់នៅកៀក ក្បែរខ្លួន គេមិនដូចកាលពីមុនៗទៀត។
ទូរស័ព្ទរបស់គេតែងបិទចោល ពេលអ្នកសួរ គេយកលេសខូចនេះខូចនោះ ឬ អ្នក នៅត្រង់តំបន់អត់សេវាជាដើម។
បើឃើញសភាពការណ៍បែបនេះកំពុងលុកលុយលើគូស្នេហ៍របស់អ្នកហើយ ប្រញាប់ដោះស្រាយវាជាបន្ទាន់។
ស្តី្រគ្រប់រូប បើដឹងថាគូស្នេហ៍របស់អ្នកមានសកម្មភាពគួរឲ្យសង្ស័យពីការឈានទៅរក ការក្បត់ចិត្តទាំងនេះហើយ សូមកុំនៅស្ងៀម គឺត្រូវប្រញាប់រកមធ្យោបាយទប់ស្កាត់គេឲ្យ ជាប់ បើមិនដូច្នេះទេ សេចក្តីស្នេហារបស់អ្នកនឹងឈានដល់ចំណុចរលំរលាយ៕
បុរសចាប់ផ្តើមក្បត់ចិត្ត បុរសចាប់ផ្តើមក្បត់ចិត្ត Reviewed by Sabay KH on October 18, 2017 Rating: 5

No comments:

Powered by Blogger.