=> អំណាចស្នេហ៍ពិត
មាន យុវវ័យជាច្រើនរៀបការដើម្បីបំពេញចិត្តឪពុកម្ដាយ តែអ្នកខ្លះក្នុងចំណោមពួកគេបែរជាលែងលះគ្នាវិញ ដោយសារតែខ្វះនូវភាពចុះសម្រុង និងខ្វះនូវស្នេហ៍ពិត។ ដូច្នេះហើយទើបមានមតិខ្លះយល់ថា ការរៀបការដោយការបង្ខំចិត្ត នឹងមិនទទួលបាននូវលទ្ធផលល្អនោះទេ អាពាហ៍ពិពាហ៍គួរតែកើតចេញពីឆន្ទៈរបស់សាមីខ្លួនផ្ទាល់។ ស្នេហ៍ពិតជាឫសគល់ដ៏សំខាន់នៃសុភមង្គល ទីណាគ្មានក្ដីស្មោះត្រង់ ទីនោះនឹងមានការបែកបាក់ដោយជៀសមិនផុត។ ខាងក្រោមនឹងបង្ហាញមិត្តយុវវ័យ ថាហេតុអ្វីចាំបាច់ត្រូវមានស្នេហ៍ស្មោះ។
ស្នេហ៍ពិតជាកត្តាចម្បងជំរុញឲ្យ អាពាហ៍ពិពាហ៍ទទួល បានសុភមង្គល។ ទំនាក់ទំនងណាដែលគ្មានភក្ដីភាព វាហាក់បីដូចជាសំរាមអញ្ចឹងដែរ។ ជម្លោះនឹងកើតមានឡើង នៅពេលដែលភាគីទាំងសងខាងខ្វះទំនុកចិត្តលើគ្នា។ ដូច្នេះអ្វីដែលត្រូវធ្វើគឺការបង្កើតនូវទំនាក់ទំនងស្មោះត្រង់មួយ តាមរយៈការចែករំលែកនូវ សេចក្ដីសុខនិងទុក្ខ ព្រមទាំងបទពិសោធន៍ក្នុងជីវិតដើម្បីជួយឲ្យអ្នកទាំងពីកាន់តែយល់ចិត្តគ្នាច្បាស់។
ហើយ ស្នេហ៍ស្មោះនេះ ក៏អាចស្រោចស្រង់សម្ព័ន្ធភាពប្រេះឆាឲ្យប្រសើរឡើងវិញបានដែរ។ ពេលខ្លះស្វាមីភរិយា ឬសង្សារមួយគូបានចែកផ្លូវគ្នា តែដោយសារតែអំណាចនៃក្ដីស្នេហ៍បានជួយឲ្យពួកគេផ្សះផ្សាគ្នាវិញ។ ហើយពេលខ្លះទៀត ស្នេហាបានជួយកែប្រែមនុស្សពីអាក្រក់មកល្អបាន។
ម្យ៉ាងទៀតឥទ្ធិពលនៃស្នេហ៍អាចនឹងឈ្នះរាល់បញ្ហាដែលកើតមាន។ ទោះជាអ្នកប្រឈមមុខឧបសគ្គធំយ៉ាងណាក៏ដោយ ស្នេហ៍ស្មោះនឹងពាំនាំនូវសេចក្ដីក្លាហាននិងការប្ដេជ្ញាចិត្តមកជា មួយអ្នក។ សរុបសេចក្ដីមក ស្នេហ៍ជាកម្លាំងចលករដ៏សំខាន់ដើម្បីរក្សានូវទំនាក់ទំនងជានិរន្ត។
ដើម្បីជាការចូលរួម យើងសូមឲ្យមិត្តយុវវ័យបញ្ចេញនូវគំនិតផ្ទាល់ខ្លួនជួយឆ្លើយ២សំនួរខាងក្រោម ដើម្បីជាការចែករំលែកដល់មិត្តយុវវ័យផ្សេងទៀត៖
១. តាមយោបល់អ្នក តើយុវវ័យគួរតែជ្រើសរើសគូស្រករដោយខ្លួនឯង ឬក៏គោរពតាមការសម្រេចចិត្តរបស់ឪពុកម្ដាយ ?
២. តើអ្នកយល់យ៉ាងណាដែរ ចំពោះពាក្យថា “សុភមង្គលកើតចេញពីស្នេហ៍ពិត” ?

Reviewed by Sabay KH
on
October 18, 2017
Rating:

No comments: