=> រក្សាស្នេហាឲ្យគង់វង្ស!
ទម្រាំតែការអភិវឌ្ឍន៏សម្ព័ន្ឋភាពឲ្យទៅជាស្នេហាបាន គូខ្លះប្រើពេលតែបន្តិច រីឯគូមួយចំនួន វាអាស្រ័យពេលវេលា និងការអត់ធ្មត់ខ្ពស់ ដើម្បីឲ្យអ្នកទាំងពីរមានចិត្តដូចគា្ន ប៉ុន្តែបញ្ហាត្រង់ថា ធ្វើយ៉ាងដូចម្តេចទើបអាចរក្សាស្នេហានោះឲ្យបានយូរអង្វែង?
៨ វិធីខាងក្រោម គូស្នេហ៏ទាំងឡាយគួរយកទៅប្រតិបត្តិ ដើម្បីថែរក្សាស្នេហាឲ្យគង់វង្សយូរ អង្វែង……។
១. នឹកគិតដល់ចំណុចល្អៗដែលមានចំពោះគ្នា ពេលដែលខឹងគ្នា ទោះបីអ្នកដែលស្រលាញ់ គ្នាខ្លាំង ក៏អាចមានរឿងទាស់ទែងខ្វែងគំនិតគ្នាបានដែរ ហើយអ្នកដែលអាចរម្ងាប់ភាពក្រេវ ក្រោធបាន គឺមានតែអ្នកខ្លួនឯង។ ដូចេ្នះបើគេធ្វើខុស ដែលធ្វើឲ្យអ្នកខឹងសម្បាខ្លាំង ចូរព្យាយាមនឹកគិតដល់ចំណុចល្អៗ ដែលអ្នកទាំងពីរធ្លាប់មានជាមួយគ្នា ដើម្បីគារពារកុំឲ្យរឿង រាលដាលធ្ងន់ជាងនេះ។
២.ឧស្សាហ៏ផ្តល់ពេលវេលាដល់គ្នា ពេលវេលាសំខាន់ចំពោះការមានស្នេហា សូម្បីតែការ ទូរស័ព្ទទៅគូស្នេហ៏រយៈពេលខ្លី និងផ្តាំផ្ញើពាក្យនឹករលឹកចំពោះគ្នា ក៏អាចជួយបង្កើនសេចក្តី ស្នេហារបស់អ្នក ឲ្យស្រស់ថ្លាមួយកម្រិតថែមទៀតបានដែរ ។
៣. បើកចំហខ្លួន រឿងនេះអ្នកគួរធ្វើតាំងពីរាប់អានគ្នាដំបូង រហូតដល់ថ្ងៃអនាគត ដើម្បីឲ្យអ្នក ទាំងពីរបានស្វែងយល់ និងកែទម្លាប់ដែលខុសគ្នាឲ្យស៊ីសង្វាក់គ្នាវិញ ។ បើអ្នករវល់តែខ្លាចគេ ស្គាល់ពីធាតុពិតរបស់ខ្លួន ហើយចាំបើកចំហនាពេលក្រោយ ដែលយល់ចិត្តគ្នាហើយវា ប្រហែលជាមិនបានល្អឡើយ ព្រោះអ្នកនឹងមានរឿងដែលមិនគួរកើតសោះកើតឡើងបាន ព្រោះតែអ្នកបានលាក់បាំងវា ។
៤.ពេលជជែកគ្នាគួរសម្លឹងភ្នែកគ្នាខ្លះ កែវភ្នែក គឺជាទ្វារបេះដូង បើជជែកជាមួយគូរស្នេហ៏ ប៉ុន្តែ ភ្នែកបែរជាសម្លឹងទៅឯណាផ្សេងនោះ ពាក្យពេចន៏ដែលអ្នកនិយាយប្រហែលជាមិនមានន័យ ជ្រៅប៉ុន្មានឡើយ ។ ដូច្នេះ គួរប្តូរទម្លាប់អាក្រក់នេះចោល ។
៥. ជាភាគីលួងលោមខ្លះ មិនថាអ្នកជាបុរស ឬស្ត្រី បើគួរស្នេហ៏របស់អ្នកមានអាការងរង៉ក់ឡើង មកចូរប្រញាប់លួងលោមគេ។ អ្នកខ្លះពិបាកលួងលោម អ្នកខ្លះទៀតងាយស្រួល ដូច្នេះបើអ្នក លួងលោមដោយពាក្យពេចន៏យ៉ាងណាក៏មិនបានផល ត្រូវតែរកជំនួយដូចជាផ្កា ឬកាដូ ដែល ត្រូវចិត្តគេធានាថា នឹងបាត់ងរង៉ក់មួយរំពេច ។
៦.កុំស្ងៀមខ្លាំងពេក កុំបណ្តោយឲ្យភាពស្ងប់ស្ងៀមកើតឡើង លើស ៥ នាទី ព្រោះវាអាចជា សញ្ញាតូចតាចបង្ហាញពីស្នេហាដែលកំពុងគ្មានរសជាតិរបស់អ្នក ។ ដូច្នេះព្យាយាមបបួលគ្នា លេងខ្លះ មិនថារឿងផ្ទះសម្បែង, រឿងរៀន ឬរឿងមិត្តភក្តិ យ៉ាងហោចណាស់ក៏អ្នករំសាយ អារម្មណ៏ចំគ្នា ថែមទាំងអាចស្វែងយល់ពីទស្សនគតិរបស់ភាគីម្ខាងទៀតបាន ។
៧. ចូលចិត្តដៃគូឲ្យបានច្រើន អ្នកត្រូវចងចាំថា សេចក្តីស្នេហាជាអារម្មណ៏ម្យ៉ាងដែលអាចមាន ទៅមានមក ។ ដូច្នេះបើស្រលាញ់គ្នាពិតប្រាកដ ត្រូវចេះសម្របសម្រួលតាមគ្នា ស្រលាញ់ ចូលចិត្តគ្នាឲ្យបានច្រើនដោយកាត់បន្ថយចំណុចមិនពេញចិត្តឲ្យបានច្រើន ។
៨.ប៉ះពាល់គ្នា ការប៉ះពាល់បបោសអង្អែលគ្នា ជួយបន្ថយសម្ពាធឈាម និងធ្វើឲ្យរាងកាយ បញ្ចេញសារធាតុគីមី ដែលធ្វើឲ្យមានសេចក្តីសុខ បង្កើតនូវអារម្មណ៏សប្បាយ កក់ក្តៅ ធូរ ស្បើយ និងជាពិសេស គឺជំរុញចំណង់ផ្លូវភេទឲ្យកើតឡើងផងដែរ ៕
=> រក្សាស្នេហាឲ្យគង់វង្ស!
Reviewed by Sabay KH
on
October 18, 2017
Rating:


No comments: