=> ប្រុសលង់ស្នេហ៍មនុស្សស្រី


នៅ​ពេល​ដែល​អ្នក​ណាត់​ជួប​គូ​ស្នេហ៍​ថ្ងែ​ដំបូង​មាន​ដែល​ធ្លាប់​ឆ្ងល់​ទេ​ថា ​ បុរសៗ​គេ​គិត​យ៉ាង​ម៉េច​ទា​ក់ទង​នឹង​ខ្លួន​អ្នក?​ នេះ​គឺ​ចំណុច​ទាំង​​ ១០​ប្រការ​ ដែល​មនុស្ស​ប្រុស​​សម្លឹ​ង​មើល​និង​ប្រើ​សំរាប់​វាយ​តម្លៃ​នារី​រយះ​ពេល​១០​វិនាទីដំបូង​ក្នុង​ថ្ងៃ​ណាត់​ជួប​គ្នា​ដំបូង។​
1​​​​​​​​​​​​​​​ ជំនឿចិត្ត
មនុស្ស​ប្រុស​ភាគ​ច្រើន​ តែង​សម្លឹង​មើល​ភាព​ជឿ​ជាក់​នៅ​ក្នុង​ខ្លួន​មនុស្ស​ស្រី​ជា​ចំណុច​ទី​១​ ហើយ​ដែល​គេ​អាច​សង្កេត​បាន​តាម​រយះ​ការ​រាក់​ទាក់​ទឹក​សម្លេង​និង​ការ​ប្រើ​ ក្រសែល​ភ្នែក។​ បើ​សិន​ជា​អ្នក​អាច​និយាយ​បាន​តាម​របៀប​ធម្មជាតិ​ដោយ​គ្មាន​ការ​ខ្មាស់​អៀន​ ឬ​ភ័យ​តក់​ស្លុតនោះ​មាន​ន័យ​ថា​ អ្នក​បាន​ឈ្នះ​ចិត្ត​គេ​ពាក់ក​ណ្តាល​ទៅ​ហើយ​។
ភាព Perfect
មនុស្ស​​ស្រី​​ដែល​​មើល​​ទៅ​​ល្អ​​ស្អា​ត​​គ្រប់​​លក្ខណះ​​មិន​​​ថា​​ជា​​កា ​រ​​តែង​​ខ្លួន​​ តែង​​មុខ​​ តែង​​មាត់​ សម្លៀក​បំពាក់​ស្បែក​ជើង​កាបូប​​ហើយ​​មើល​​ទៅ​​មាន​​ style​ គឺ​​ជា​​នារិ​ដែល​បុរសៗ​តែង​ស្រមៃ​ចង់​បាន។​ តែ​ក៏​កុំ​បណ្តាយ​ខ្លួន​ដោយ​ការ​តែង​ខ្លួន​ឲ្យ​ជ្រុល​ហួស​ហេតុ​ពេក​ដែ​រ​ ព្រោះ​គេ​អាច​នឹង​គិត​ថា​អ្នក​ជា​នារី​ចិត្ត​រាយ​មាយ​បាន។​
ភាពសិចស៊ី
ប្រាកដ​ណាស់​! ​បុរសៗ​តែង​តែ​​សម្លឹង​រក​ភាព​សិច​ស៊ីពី​នារី​ជាប្រ​ចាំ​ តែ​ភាព​សិច​ស៊ី​មិន​មែន​សំដៅ​តែ​នៅលើ​រូប​រាង​មុខ​មាត់​ ឬ​សម្លៀក​បំពាក់​នោះ​ទេ​ តែ​វា​អាច​រួម​ទាំង​ចរិ​ត​កិរិយា​មាយាទ​សំដី​សំដៅ​ស្នាម​ញញឹម​និង​ការ​ប្រើ​ ក្រសែ​ភ្នែក​ផង​ដែរ។​ អ្នក​ធ្លាប់​ឭ​បុរសនិ​យាយ​ដែរ​ ឬ​ទេ​ថា គេ​ស្រលាញ់​អ្នក​នេះ​ត្រង់​ចំណុច​នេះ​ អ្នក​នោះ​ ត្រង់​ចំណុច​នោះ។​ ចំណុច​ដែល​គេនិ​យាយ​នោះ​ហើយ​គឺជា​ភាព​សិច​ស៊ីរ​បស់​អ្នក។​ បើ​ទោះ​ជា​មិន​ស្អាត​ដូច​ Kate Beckinsale​ តួ​ស្រី​ក្នុង​រឿង​ Click​ និង​ Perl​ Harbor​ ក៏​ដោយ​តែ​គ្រាន់​តែ​អ្នក​មាន​ភាព​ក្លាហាន​ក្នុង​ការ​និយាយ​ស្តី​បញ្ចេញ​កាយ ​វិការ​រួស​រាយ​សម្លឹង​មើល​កែរ​ភ្នែក​គេ​ហើយ​ញញឹម​ប្រិមៗ​នោះ​អ្នក​អាច​ ក្លាយ​ជានា​រីដែ​ល​គេកំពុង​ស្វែង​រក​ដោយ​មិន​ដឹង​ខ្លួន​ក៏ថា​បាន។​
នៅទំនេរឬទេ?
មនុស្ស​ប្រុស​ភាគ​ច្រើន​តែង​លួច​សង្កេត​ថា​មនុស្ស​ស្រី​ដែល​ខ្លួន​ស្រលាញ់​ មាន​ម្ចាស់​ចិត្ត​ហើយ​ឬ​នៅ​ហើយ​អាច​ដឹ​ង​បាន​នៅ​ពេល​ដែល​មាន​មនុស្ស​ប្រុស​ ដែល​មាន​មុខ​មាត់​ស្អាត​បាត​ណា​ម្នាក់​​ ដើរ​កាត់​មនុស្ស​ស្រី​ដែល​មាន​សង្សារ​រួច​ហើយ​នឹង​ងាក​មើល​តែ​មួយ​ភ្លែត​នោះ ​ទេ​តែ​សំរាប់​នារី​ដែល​នៅ​ទំនេរ​អាច​នឹង​ងាក​មើល​ចង់​បាក់​ចង្កេះ។​
និស្ស័យហួងហែង
ក្នុង​ករណី​អ្នក​កំពុង​ញុំា​អាហា​រ​ជា​មួយ​បុរស​ស្រាប់​តែ​មាន​នារី​ម្នាក់ ​ដែល​អ្នក​មិន​ស្គាល់​ដើរ​ចូល​មក​រាក់​ទាក់​ជា​មួយ​គេ ​ហើយ​ធ្វើ​ជា​មើល​មិន​ឃើញ​​អ្នក។​ បើសិ​នជា​អ្នក​ធ្វើ​ខ្លួន​ខឹង​សម្បា​រ ហើ​យ​ប្រើ​ក្រសែ​ភ្នែក​សម្លឹង​សម្លក់​គេ​នោះ​ បុរស​គេ​ប្រាកដ​ជាស​ប្បាយ​ចិត្ត​ជាមួយ​ជាក់​ជា​មិន​ខាន។​​​​​​​ តែបើសិនជាអ្នកនៅស្ងៀមធ្វើខ្លួនសុភាពអ្នកអាចនឹងធ្វើឪ្យកគេមានអារម្មណ៍ល្អដែលទាក់ចិត្តគេដោយមិនងាយនឹងភ្លេច។
ខ្សែភ្នែកចាំតែចាក់កំហុស
នៅ​ពេល​ដែល​អ្នក​ត្រូវ​បាន​ណែ​នាំឲ្យ​ស្គាល់​មនុស្ស​ប្រុស​ណាម្នាក់​ ចូលកុំ​ប្រើ​ក្រសែ​ភ្នែក​សម្លឹ​ងមើល​គេ​តាំង​ពី​ក្បាល​ដល់​ចុង​ជើង​ ព្រោះ​បុរស​គេ​មិ​ន​ចូល​ចិត្ត​នោះ​ទេ​ នៅ​ពេ​ល​ត្រួវ​បាន​សម្លឹង​មើល​ដោយ​ក្រសែ​ភ្នែក​បែប​នេះ។
ភាពរាក់ទាក់
បុរស​ភាគ​ច្រើន​តែង​តែ​ស្វែង​រក​ភាព​រួស​រាយ​សប្បាយៗ​ងាយៗ​តែ​មាន​សណ្តាប់​ ធ្នាប់​នៅ​ក្នុង​ខ្លួន​នារី ​ព្រោះ​នេះ​អាច​នឹង​ធ្វើ​ឲ្យ​គេ​មាន​អារម្មណ៍​មិន​តឹង​តែង​នៅ​ពេល​ណាត់​ជួប​ អ្នក​ជាលើ​ក​ដំបូង។​
រូបរាយ
រូប​រាង​ខាង​ក្រៅ​ជា​ចំណុច​មួយ​ដ៏សំ​ខាន់​​ ។​ បើ​ទោះ​ជា​អ្នក​មិន​បាន​សិច​ស៊ី​ដូច Pamela ​Anderson​ ឬ​មាន​មុខ​មាត់​គួរ​ឲ្យ​ស្រលាញ់​ដូច​តូរស្រី​ជប៉ុន​ក៏​ដោយ​ តែ​បើ​មាន​ជំនឿ​ជឿ​ជាក់​លើ​រូប​រា​ងខ្លួន​ឯង​ហើយ​កាយ​វិការ​ ដែល​អ្នក​សំដែង​ចេញ​មក​នឹង​មើល​ទៅ​ល្អ​ស្អាត​ហើយ​អាច​បន្ថែម​ Degree មន្ត​ស្នេហ៍​របស់​អ្នក​បាន​មួយ​កំរិត​ទៀត។​
ពូកែរអ៊ូរទាំ
មនុស្ស​ប្រុស​ចូល​ចិត្ត​សង្កេត​មើល​ថា​ តើ​អ្ន​កជា​មនុស្ស​ពូកែរ​អ៊ូ​រទាំ​ដែរ​ ឬក៏​អត់​តាម​រយះកា​យ​វិការ​ និង​សំដី​សំដៅ​ដូច​ជា​ ចូល​ចិត្ត​ប្តូរ​កៅអី​អង្គុយ​ញឹក​ញាប់​ ដែរ​ ឬទេ ឬ​និយាយ​ត្អូញ​ត្អែរ​ថា ថ្ងៃ​នេះជួ​ប​បញ្ហា​ច្រើ​ន​ជាដើម។​ ចូរ​ចង​ចាំ​ថា​ នេះ​ជា​ថ្ងៃ​ណា​ត់​ជួប​ដំបូង​របស់​អ្នក​ និង​គេ។​
10 កុំរំភើបខ្លាំងពេក
នៅ​ពេល​ដែល​អ្នក​បាន​ជួប​បុរស​ ដែល​ត្រូវ​ចិត្ត​ ទាំង​ស្អាត  សង្ហា​ហើយ​មាន​ ទៀត​នោះ​ ចូរ​អ្នក​កុំ​រំភើប​រហូត​ដល់​បង្ហាញ​ចេញ​ម​ក​ក្រៅ ​ព្រោះ​វា​អាច​ធ្វើ​ឲ្យ​គេ​មាន​អារម្មណ៍​ថា​អ្នក​ប្រហែល​ជា​ទើប​នឹង​ឆ្លង​ កាត់​ការ​ខូច​ចិត្ត​មក​ថ្មីៗ​ ហើយ​កំពុង​ស្វែង​រក​សង្សារ​ដើម្បី​ធ្វើ​ជា​បង្គោល​ថ្មី​ជាក់​ជា​ប្រាកដ​។​

=> ប្រុសលង់ស្នេហ៍មនុស្សស្រី => ប្រុសលង់ស្នេហ៍មនុស្សស្រី Reviewed by Sabay KH on October 18, 2017 Rating: 5

No comments:

Powered by Blogger.