ពាក្យពីរម៉ាត់ថាស្នេហា

ស្នេហាជួនកាលជូរចត់ ពេលខ្លះក៏ផ្អែមល្ហែម ស្នេហាជាសុភមង្គល ប៉ុន្តែក៏ជាការឈឺចាប់ដែរ។
ដោយសារតែ ការស្មុគស្មាញនេះហើយទើបមានទស្សនៈរបស់មនុស្ស ស្តីអំពីមុខមាត់ នៃ“អទិទេពស្នេហា”ដែលមានលក្ខណៈផ្សេងៗគ្នា។ មនុស្សជំនាន់ដើមសំគាល់ ស្នេហាជាអ្វីមួយដ៏ពិសិដ្ឋ អាថ៌កំបាំង មិនមែនមនុស្សជា អ្នកសំរេច ហើយគ្មាននរណា អាចកាត់ន័យបានដែរ ដោយមនុស្សគ្រាន់តែអាចទទូលអារម្មណ៍ ស្នេហាប៉ុណ្ណោះ។
នេះជាសេចក្តីស្នេហាជាមួយនឹងអត្ថន័យចង្អៀត គឹជាសេចក្តីស្នេហាបុរស និងនារី។ ជាយូរលង់ណស់មកហើយ វាជាសេចក្តីត្រូវការមួយក្នុងចំណោមសេចក្តីត្រូវការដំបូង នៃជីវិតមនុស្សយើង។ ទោះបីសព្វថ្ងៃហៅថា“សម័យកាល សេដ្ឋកិច្ចទីផ្សារ” ឬកាលពីជំនាន់ បុព្វកាលរបស់មនុស្សជាតិក៏ដោយ ក៏គ្មានក្រៅអំពីគោលបំណំងនៃសំណួរនេះដែរ គឺ ដើម្បីអ្វី?ដើម្បីអ្នកណា? ទៅដល់ទីណា?
សេចក្តីស្នេហាមានតែមួយទេ ប៉ុន្តែ សភាព គោលបំណង កំលាំងជំរុញនៅមនុស្ស ម្នាក់ៗ ជំនាន់នីមួយៗក៏មាន ចំណុចផ្សេងៗគ្នាដែរ ស្រលាញ់ដើម្បីនេះ ស្រលាញ់ដើម្បីនោះ ដូច្នេះបើស្រលាញ់ដើំម្បីអ្វីនឹងទទួលបានបែបនោះ នៅទី បញ្ចប់។
-ស្រលាញ់ដើម្បីស្នេហា បាន ស្នេហា
-ស្រលាញ់ដើម្បីលុយ បាន លុយ
-ស្រលាញ់អ្វីនឹងត្រូវបង់តំលៃសំរាប់វា។
ស្រលាញ់មានច្រើនសណ្ឋានណាស់ ស្រលាញ់ពិត ស្រលាញ់លេងៗ ស្រលាញ់យកបាន ធ្វើឬកជាស្រលាញ់។ យកសេចក្តីស្នេហាដើម្បីគិតគូរប្រយោជន៍ផ្សេងៗ… ពិតជាសំបូរបែប ខ្លាំងណាស់។ អ្នកណាក៏មានសិទ្ធិស្រលាញ់ និង ស្រលាញ់តាម“គំរូ”លក្ខណៈដែលខ្លួនបាន កំណត់សំរាប់ខ្លួន ហើយតំរង់ឆ្ពោះទៅរកវា។
ដូច្នេះ សេចក្តីស្នេហាលុះត្រាតែមានទាំងសងខាង ទើបអាចហៅថា ស្រលាញ់គ្នា ទើបក្លាយជា សេចក្តីស្នេហា របស់គូស្នេហ៍នីមួយៗ។
មួយទៀតគឺស្រលាញ់គ្នា ដើម្បីឈានទៅដល់អាពាហ៍ពិពាហ៍។ ចំណែកអ្នកខ្លះទៀត ស្រលាញ់ដើម្បីតែ ស្រលាញ់ គ្មានទៅដល់ណា ឬគ្រាន់តែដើម្បីជាការកំសាន្ត ដើម្បីលុបបំបាត់ ចន្លោះដែលនៅទំនេរប៉ុណ្ណោះ ហើយម៉្យាង ទៀតប្រភេទដែលហៅថា“ស្នេហាអំពិលអំពែក” គឺស្រលាញ់ហើយបោះចោល…“អស់លុយ អស់ស្នេហ៍”។ លុយឬ? មែន វាពិតជាចាំបាច់ណាស់ ព្រោះវាជាមធ្យោបាយដើម្បីចិញ្ចឹមសេចក្តីស្នេហា ប៉ុន្តែទាល់តែជាទឹកលុយដែលយើង ចំណាយ កំលាំងកាយ ប្រាជ្ញារកបាន នោះទើបមានន័យ។
និយាយឱ្យយុត្តិធម៌ទៅ មានមនុស្ស២នាក់ គ្រប់ផ្នែកទាំងអស់គឺប្រហាក់ប្រហែលគ្នា មនុស្សម្នាក់ក្រ ម្នាក់ទៀតមិនក្រទេ ទោះបីជ្រើសស្រលាញ់អ្នកមានក៏មិនមែនជាកំហុសដែរ បើសិនយើងស្រលាញ់ពិត ហើយបើចោលអ្នក មាន ឬអ្នកក្រក៏មិនមែនជាគំរូដាច់ខាតនៃ សេចក្តីស្នេហាទេ ហើយបើទោះបីជ្រើសស្រលាញ់ អ្នកក្រ ដោយសារខ្លួន ស្រលាញ់ពិតនោះ តើមានទៅបំពានអ្វីឯណា?
ក្នុងសេចក្តីស្នេហាមានការស្រូបទាញគ្នាដោយស្មោះត្រង់និងនិយាយព្រមទាំងសងខាង ប៉ុន្តែបើការព្យាយាមដោយឥតអៀនខ្មាស ដើម្បី“ដណ្តើម”ឱ្យទាល់តែបាន ដោយឧបាយកល ក្រឡិចក្រឡុច ព្រៃផ្សៃ ម្តេចហៅថា ជាស្នេហា? ផ្ទុយទៅ វិញពេល ឃើញមុខសញ្ញាបង្ហាញ អាការៈមិនស្រលាញ់ខ្លួន គេចវេះពីខ្លួន តើ“សសៀរ”ទៅជិតទៀតធ្វើអី?
-ស្នេហាមានន័យថា បើកចំហផ្លូវចិត្ត ផ្លាស់ប្តូរដោយចំហរ រាក់ទាក់ រាល់បំណងប្រាថ្នា រឺទុក្ខព្រួយទាំងអស់ របស់គូរជីវិត ការបិទជិតឈឹង ធ្វើម៉េ្តចអាចបើកចំហសេចក្តីស្នេហា និងរកឃើញសុភមង្គល។
-ស្នេហាបានន័យថា ជាការទទួលស្គាល់ ទាំងចំនុចល្អ ទាំងចំនុចមិនល្អរបស់គូជីវិត។ បើសិនអ្នកចង់កែប្រែ ទាំងអស់ពីអាក្រក់មកល្អគ្រប់យ៉ាងនោះ គឺអ្នកបានបំពានការខុសឆ្គង មួយហើយ។ អ្នកគ្រាន់តែអាចជៈឥទ្ធិពលក្នុង ជីវិតមួយសមស្របប៉ុណ្ណោះចំពោះគូរជីវិត បើសិនអ្នកចេះកែប្រែខ្លួនឯង។
-ស្នេហាគឺជាការអត់ឱន គឺមានអធ្យាស្រ័យ ដើម្បីនាំផ្លូវគូជីវិត កែប្រែកំហុសឆ្គង ឈានទៅរកសុក្រឹតភាព។ អ្នកណាក៏មានពេលឆេវឆាវ ខ្វះការពិចារណា អាចមានទង្វើល្ងង់ខ្លៅ ឆ្កួតៗដែរ។ ចូរព្យាយាមម្តេចកុំឱ្យទាំង២នាក់ វក់ឆ្កួតនឹងទង្វើបែបនេះក្នុងពេលនៅជាមួយគ្នា ឱ្យសោះ។
សុភមង្គលអាចនឹងលែងមានតទៅទៀត តែអ្នកនៅមានជីវិត នៅមានអនាគត និងសេចក្តីសង្ឃឹម…បើសិនអ្នកមិនធ្វើឱ្យបាត់បង់អ្វីដែលជារបស់បុគ្គលខ្លួននោះ។ អ្នកនឹងមានសេចក្តីស្នេហាប្រកបដោយសុភមង្គល នៅ ពេលអ្នកយល់ថា ដូចម្តេចជាស្នេហាមួយពិតប្រាកដ៕
ពាក្យពីរម៉ាត់ថាស្នេហា
Reviewed by Sabay KH
on
October 18, 2017
Rating:
Reviewed by Sabay KH
on
October 18, 2017
Rating:

No comments: