=> ផ្តល់ឱកាសអោយបេះដូង

តើបេះដូងអ្នកសាងពីអ្វី?សាងពីដែកថែបឬក៏ផ្ទាំងសិលាដ៏រឹងមាំសល់តាំងពីរាប់ពាន់លានឆ្នាំមុន?
ចម្លើយគឺទេវាប្រាកដជាអញ្ជឹងហើយបេះដូងមនុស្សម្នាក់ៗដែលនៅក្នុងទ្រូងរបស់យើង គឺវាត្រូវបានសាងឡើងមកដោយសាច់ និងឈាមខ្លួនរបស់យើងហេតុវាងាយនិងប៉ះទង្គិច ខ្លាំងណាស់នូវរាល់បញ្ហាដែលបង្កឱ្យមាននូវស្នាមរបួសជាពិសេសមិត្តយុវវ័យទាំងអស់ ដែលបានបង្កនូវស្នាមរបួសឱ្យដល់បេះដូងខ្លួនឯងនោះគឺបញ្ហាស្នេហា។
ពិតមែនហើយស្នេហាគឺមានច្រើន បែបច្រើនយ៉ាងណាស មានទាំងស្នេហាមាតាបិតា ស្នេហាបងប្អូន ស្នេហាមិត្តភក្តិ ស្នេហាជាតិមាតុភូមិ និងស្នេហាជាច្រើនទៀតរាប់មិនអស់ ជាពិសេសស្នេហាយុវវ័យរវាងបុរសនិងនារីគឺជាស្នេហាដែលពិបាកនិងប៉ាន់ស្មានណាស់ថា
តើលទ្ធផលចុងក្រោយដែលពួកគេ និងទទួលបានយ៉ាងណា? មិត្តយុវវ័យទាំងអស់សូមកុំសួរ ថាស្នេហាជាអ្វី?ចូរយើងនាំគ្នាគិតរាក់ៗបានហើយថាស្នេហាប្រៀបបាននឹងឱសថបើយើង លេបម្នាក់ឯងវាពិតជាល្វីងណាស់ បើយើងលេបពីរនាក់វាពិតជាផ្អែមណាស់ ហើយប្រសិន បើយើងលេបបីនាក់វា ពិតជាជូរចត់ណាស់នេះហើយគឺជាស្នេហា។ ចូរយើងស្រលាញ់ខ្លួនឯង និងអាណិតដល់បេះដូងខ្លួនយើងផងកុំយក បន្ទុកដ៏ធ្ងន់មកទម្លាក់ឱ្យគ្នាវាពិតជាមិនអាចទ្រាំទ្រ បានទេ នៅពេលវាមិនអាចទ្រាំទ្របាននោះនាក់ដែលលំបាកគឺខ្លួនយើង ដែលបង្កអន្តរាយ ដល់ខ្លួនឯង។ សេចក្តីស្រលាញ់គឺតែងតែផ្តើមឡើងដោយមនុស្សម្នាក់ ឬក៏ចាប់ផ្តើមឡើងដោយ មនុស្សពីរនាក់ព្រមគ្នា ដូច្នេះមិត្តយុវវ័យអស់សង្ឃឹមប្រសិនបើស្រលាញ់នរណាម្នាក់ ឬពេញ ចិត្តនារី ឬបុរសណាម្នាក់ ទាំងមិត្តបុរស មិត្តនារីទាំងឡាយចូរយើងក្លាហានឡើងសារភាព ប្រាប់ដល់មនុស្សដែលយើង ស្រលាញ់ ទោះជាចម្លើយ ទទួលបានមកវិញ ជោគជ័យក៏ដោយ មិនជោគជ័យក៏ដោយយើយគួរតែសប្បាយចិត្ត ដែលបានផ្តល់ឱកាសឱ្យខ្លួនឯង ធ្វើអ្វីមួយ ដែលយើងពេញចិត្ត។ តែប្រសិនបើយើងលាក់ទុកក្នុងចិត្តសម្ងំកើតទុកម្នាក់នោះយើងនិងក្លាយជាមនុស្សម្នាក់ ដែល បរាជ័យ គឺមិនត្រឹមតែបរាជ័យរឿងស្នេហាទេ គឺគ្រប់ស្ថានភាពទាំង អស់មានទាំងការសិក្សា ការងារ ទំនាក់ ទនង និងបរាជ័យចំពោះខ្លួនឯង។ ចូរចងចាំថាតែងតែនិយាយនូវអ្វីៗ ដែល អ្នកចង់មានន័យពិតប្រាកដ! បើអ្នកស្រលាញ់នរណាម្នាក់ប្រាប់គេ ឱ្យត្រង់!កុំភ័យខ្លាចក្នុង ការបង្ហាញនូវអ្វីដែលជាអារម្មណ៍របស់អ្នក។ ឆាប់បំពេញនូវបំណងរបស់អ្នកដោយប្រាប់គេ
តើគេ មានន័យយ៉ាងណាចំពោះអ្នក! ពីព្រោះថាប្រសិនបើអ្នកពន្យាពេលគិតថាចាំដល់ពេល ណាមួយនោះវេលានោះគឺវានិង អាចហួសពេល! ត្រូវតែឆ្លៀតពេលត្រូវតែចាប់យកឱកាស នៅក្នុងថ្ងៃនេះ នោះជីវិតអ្នកនិងមិនមានអ្វី ដែលហៅថា ស្តាយក្រោយនោះឡើយ!
=> ផ្តល់ឱកាសអោយបេះដូង => ផ្តល់ឱកាសអោយបេះដូង Reviewed by Sabay KH on October 18, 2017 Rating: 5

No comments:

Powered by Blogger.