តួនាទី៥យ៉ាងរបស់ស្វាមី

មិនមែនយកគេមកបម្រើខ្លួនទេ គឺយកគេជាភរិយា ស្វាមីត្រូវមានតួនាទីដូចខាងក្រោម៖
១…យកជាភរិយាឲ្យពេញច្បាប់
យកពេញមុខពេញមាត់ ជាភរិយាពេញលក្ខណៈ កុំលាក់លៀម បិទបាំង យកគ្នាធ្វើស្រីកំដរ អារមណ៍ ហើយបោះចោលនោះទេ។

២…កុំប្រមាទមើលងាយភរិយា
ដោយវាយដំ ជេរប្រទេច ត្មះតិះដៀល ធ្វើទុក្ខបុកម្នេញ ធ្វើបាបចិត្តគ្នា។ត្រូវចេះស្រឡាញ់ ថ្នាក់ថ្នម អាណិតអាសូរ ជួយលើកទឹកចិត្ត ជួយណែនាំដោយបំណងល្អ។

៣…ប្រគល់ភាពជាធំឲ្យភរិយា
គឺការចាត់ចែងផ្ទះសម្បែង លុយកាក់ កូនចៅ។ កុំឲ្យគ្នាគ្មានសិទ្ធិ គ្មានអំណាចអ្វីសោះ មិន ល្អទេ ឲ្យគ្នាបានបញ្ចេញគំនិតយោបល់ មានមតិចូលរួមសម្រេចចិត្តផង កុំយកឈ្នះតែម្នាក់ ឯង ប្រពន្ធនិយាយមិនបាន។

៤…កុំក្បត់ចិត្តភរិយា
ប្រុសខ្លះលុះតាមអំណាចតណ្ហា មានប្រពន្ធពីរ បី ធ្វើបាបចិត្តប្រពន្ធដើម ដើរប៉ោឡែ មិនគិត ផ្ទះសម្បែង វក់នឹងល្បែង ផឹកស្រា ផ្គាប់ចិត្តស្រីស្នេហ៍ ស្រីពេស្យាជាដើម។ ធ្វើយ៉ាងនេះ គ្មាន កំណើតទេ កើតទុក្ខក្តៅក្រហាយណាស់។

៥…ឲ្យគ្រឿងអលង្ការ
គ្រឿងប្រដាប់តាក់តែងរាងកាយ សម្លៀកបំពាក់ គ្រឿងសម្អាង ជាតម្រូវការរបស់ស្រ្តីគ្រប់រូប តែងប្រាថ្នាចង់បាន ព្រោះចង់ស្អាត ចង់ល្អ ចូលជំនុំចំណោមគេចុះ។

ភរិយាធ្វើការកំបិកកំប៉ុក ១០០ ជំពូកនៅផ្ទះតាំងពីបាយទឹក ផ្ទះសម្បែង បោកគក់ មើលកូន ចៅតូចតាច ដាំដំណាំក្នុងភូមិ។ល។ ភរិយាមានភារកិច្ចធ្ងន់ធ្ងរណាស់ ដូច្នេះ ប្តីត្រូវយល់ចិត្ត គ្នាផង ឃើញគ្នាខុសឆ្គងម្តងម្កាល គួរអត់ឱនអធ្យាស្រ័យទើបបានសុខយូរអង្វែង។
តួនាទី៥យ៉ាងរបស់ស្វាមី
Reviewed by Sabay KH
on
October 18, 2017
Rating:
Reviewed by Sabay KH
on
October 18, 2017
Rating:

No comments: