=> ពាក្យពីរម៉ាត់ស្នេហាជាអ្វី?

ស្នេហាជាអ្វី? អ្វីទៅជាស្នេហា? ហេតុអ្វីធ្វើឱ្យមនុស្សប្រុសស្រីសប្បាយទុក្ខព្រួយ ឈឺចាប់ សោកសង្រេងម្លេះ? ពាក្យថាស្នេហា ពីរម៉ាត់នេះពិតជាពិបាកបកស្រាយណាស់ ។ បើនិយាយរៀបរាប់ណាស់ ទោះយក ធរណីធ្វើជាក្រដាស មហាសមុទ្រធ្វើជាទឹកប៊ិច ក៏សរសេររៀបរាប់មិនអស់ដែរ
ស្នេហាអមតៈ? អ្វីជាស្នេហាអមតៈ? ស្នេហាស្មោះស្មគ្រ័ ស្នេហាប្តូរផ្តាច់ ? ស្នេហានេះគឺកម្រមានណាស់ មួយរយគូគឺរកបាន តែមួយគូប៉ុណ្ណោះ ហើយភាគច្រើន យើង តែងតែប្រទះនៅក្នុងខ្សែភាពយន្ត ។ ស្នេហាមួយទៀតដែលធ្វើឱ្យមិត្តអ្នកអានខ្លះបាន ប្រទះ ជួបនោះ គឺស្នេហាបោកប្រាស ខ្លះសប្បាយ នឹងបោកយកស្នេហាគេ ខ្លះសម្រក់ ទឹកភ្នែក ទួញយំស្រែកជេរបន្ទោសព្រហ្មលិខិត ខ្លះអង្វរសូមឱ្យព្រះអាណិត ជួយយកអាសារអ្នកខ្លះ
គំនិតខ្លី ខ្វះក្តីពិចារណា ជ្រើសផ្លូវមរណាជាការដោះស្រាយ។ ទាំងអស់នេះបណ្តាលមកពីអ្វី? មកតែអំពីស្នេហា? តើស្នេហាគឺជាអ្វី? ហេតុអ្វីក៏មាន ឥទ្ធិពលមកលើមនុស្សយ៉ាងខ្លាំងដូចនេះ? ខ្លះក្បត់ប្រពៃរណី ក្បត់ឪពុម្តាយ រត់តាមសង្សាជាទីស្រលាញ់ ខ្លះស៊ូទុក្ខទោម្នេញចាកចេញពី សង្សា ស្រវាយកអ្នកមានគុណ រែកពនអម្រែក ទឹកភ្នែក បំពេញភាពកត្តញ្ញូ ស៊ូឱ្យគេជេរថា មនុស្សក្បត់ គូខ្លះកំសត់សុខចិត្តក្ស័យសង្ខារ ឱ! ស្នេហា តើស្មេហា គឺជាអ្វីទៅ? ពាក្យចាស់ លោកថា កុលាបតែងមានបន្លា ស្នេហាតែងមានឧបសគ្គ័ បើចង់ឈ្នះ ទាល់តែជំនៈ រាល់បញ្ហា ទើបរកឃើញត្រើយនៃសុភមង្គល។ ចង់បានស្នេហពិតត្រូវតែហ៊ានលះបង់ លះបង់? តើលះបង់អ្វីខ្លះ? ទ្រិស្តីនេះតើនរណាជាអ្នកបង្កើត? ប្រហែលជាអ្នកចាញ់ស្នេហ៍ទេដឹង ដែលហ៊ានពោលពាក្យនេះ ដើម្បីលោមចិត្តខ្លួនឯង និងដើម្បីតតាំងជាមួយសត្រូវស្នេហា?  ក៏មិនពិតទាំងអស់នោះដែរ ក្នុងនោះក៏មាន អ្នកជោគជ័យនៅក្នុងរឿងនេះដែរ ដែលហ៊ានពោល ពាក្យនេះ គេហ៊ានលះបង់គ្រប់បែបយ៉ាង សម្រាប់មនុស្សដែលខ្លួនស្រលាញ់ សូម្បីតែជីវិតក៏ មិនស្តាយ ។ ជាក់ស្តែងនៅក្នុងរឿងកុលាបប៉ៃលិន ស្នារដៃនិពន្ធ របស់លោក ញ៉ុក ថែម ក៏បាន បញ្ជាក់យ៉ាងច្បាស់អំពីតួអង្គចៅចិត្ត យកខ្លួនពាំងគ្រាប់ការពារឃុននារី ជាទីស្នេហារបស់គេ ។ នេះបញ្ជាក់ ឱ្យឃើញថា ស្នេហាគឺជាកាលះបង់។ ចំនុចទាំងនេះគ្រាន់តែជាចំនុច ដ៏តូចមួយ ប៉ុណ្ណោះក្នុងការបកស្រាយ ។ នៅមាននិយមន័យស្នេហាជាច្រើនទៀត ដូចជា ស្នេហាគឺជាការ បោកបញ្ឆោត ស្នេហាគឺជាអន្ទាក់ទាក់ជីវិត ស្នេហាគឺជាកាំបិតមុខពីរ ស្នេហាគឺជា … -ល-។ ភាគច្រើនទ្រឹស្តីទាំងនេះ ច្រើនចេញពីម៉ាត់របស់មនុស្ស ដែលមិនផ្តល់តម្លៃឱ្យស្នេហា អ្នកមិន ធ្លាប់ស្គាល់រសស្នេហ៍ អ្នកបរាជ័យ អ្នកប្រើអំណាចទឹកប្រាក់ទៅលើស្នេហា …-ល-។
យ៉ាងណាមិញស្នេហាគ្រាន់តែជាពាកពីម៉ាត់យ៉ាងខ្លី មានន័យជ្រៅជ្រះ ធំទូលាយ មហាសាល ដែលមនុស្សគ្រប់គ្នាបានជួបប្រទះ ហើយធ្វើការស្វែងយល់ ចង់ដឹង ចង់ភ្លក់រសជាតិ យកមក បំពេញន័យនៅ ក្នុងជីវិតរស់នៅនាពេលបច្ចុប្បន្ន ដែលគ្មានសត្វលោកមួយណាហែលឆ្លងផុត ឡើយ ស្នេហាគឺជាកិលេស កិលេសគឺជាតណ្ហា តណ្ហាគឺជាចំណង់ដែលចង់បានមិនចេះឈប់ វិលវល់ត្រឡប់នៅក្នុងវាលវដ្តសង្សា។
ខ្ញុំដឹងថាអត្ថបទនេះវាគ្មានន័យគ្រប់គ្រាន់សំរាប់ពាក្យចាស្នេហានេះឡើយ តែវាគ្រាន់តែជាការ យល់ឃើញដ៏ស្តួចស្តើងរបស់ខ្ញុំតែប៉ុណ្ណោះ។ គួរមិនគួរសូមមិត្តអ្នកអានមេត្តាខន្តី អភ័យទោស ព្រមទាំងអធ្យាស្រ័យដល់រូបខ្ញុំបាទផង ខ្ញុំបាទរីករាយរងចាំការរិះគន់និងទិះទៀនដល់អត្ថបទ
នេះ ។
=> ពាក្យពីរម៉ាត់ស្នេហាជាអ្វី? => ពាក្យពីរម៉ាត់ស្នេហាជាអ្វី? Reviewed by Sabay KH on October 18, 2017 Rating: 5

No comments:

Powered by Blogger.