=> ជំហានមុនសារភាព
ដូចដែលបានដឹងហើយថា នារីនិយាយខុសពីចិត្ត ដូច្នេះដើម្បីដឹងថា នាងពេញចិត្តនឹងអ្នកឬក៏អត់នោះមិនមែនជារឿងងាយនោះទេ។ បើមន្ទិលនៅតែមានក្នុងចិត្ត នោះពិបាកនឹងឈានដល់ដំណាក់កាលសារភាពស្នេហ៍ណាស់។ នេះជាមូលហេតុ ដែលអ្នកត្រូវត្រួសត្រាយផ្លូវ ដើម្បីឲ្យច្បាស់ថា តើនាងមានអារម្មណ៍លើអ្នកឬអត់។ ខាងក្រោមនេះ ជាជំនួយក្នុងការវិនិច្ឆ័យថានាងមានអារម្មណ៍បែបណាចំពោះអ្នក៖
ជំហានទីមួយ៖ត្រូវផ្ដោតអារម្មណ៍មើលនាង។ វាជារឿងសំខាន់ដែលអាចដឹងថា នាងបានចំណាយពេលខ្លះមើលអ្នកឬអត់នោះ? ពិនិត្យថា តើនាងមានលួចមើលអ្នករាល់ថ្ងៃទេ? មានបារម្ភពីអ្វីដែលអ្នកធ្វើឬអ្វីដែលអ្នកស្លៀកពាក់ទេ? វាជាសញ្ញាវិជ្ជមាន បើនាងលួចមើលអ្នករាល់ថ្ងៃនោះ។ ស្ដាប់ទៅដូចជាពិបាក តែការពិតមិនពិបាកដូចជាអ្នកគិតនោះទេ។
ជំហានទីពីរ៖ ត្រូវសំគាល់ថា តើនាងមានសួរមិត្តរបស់អ្នកច្រើនទាក់ទងនឹងអ្នកឬទេ? បើនាងចាប់អារម្មណ៍នឹងអ្នក នាងអាចសួរសំណួរដូចជាអ្វីៗ ដែលអ្នកចូលចិត្តនិងមិនចូលចិត្ត សួរពីអាជីពនិងសួរពីគ្រួសារជាដើម។
ជំហានទីបី៖ ត្រូវតាមដានថាតើនាងឧស្សាហ៍ឌឺឬនិយាយញោះអ្នកទេ។ ជាពិសេស បន្ទាប់ពីអ្នកនិយាយជាមួយនារីដទៃ តើនាងមានប្រតិកម្មបែបណា? ហើយវិធីសាស្ត្រកាន់តែល្អនោះ អ្នកគួរតែរកមិត្តភ័ក្ដិឬសមាជិកគ្រួសារឲ្យជួយ នោះនឹងកាន់តែមានប្រសិទ្ធភាព។
បើនាងចំណាយពេលច្រើនជជែកជាមួយអ្នក ហាក់បីដូចជាពេញចិត្តរាល់អ្វីដែលអ្នកបាននិយាយ។ ហើយនាង នឹងរកវិធីសាស្ត្រឲ្យកិច្ចសន្ទនានៅតែបន្ត។ ម្យ៉ាងទៀតមិនថាពាក្យសម្ដីនិងកាយវិការនោះទេ នាងតែងព្រលយចេញខុសពីធម្មតា។
បើសិននាងចាប់អារម្មណ៍ចំពោះអ្នក នាងមិនដែលនិយាយថារវល់ទេ នាងនឹងនិយាយថា OK រហូតទោះនាងជាប់រវល់ជាមួយមិត្តភ័ក្ដិក៏ដោយ៕
=> ជំហានមុនសារភាព
Reviewed by Sabay KH
on
October 18, 2017
Rating:

No comments: