=> ចំនុចដែលសុភាពនារីមិនសូវចូលចិត្ត
ដើម្បីជាចំណងដៃសម្រាប់ថ្ងៃទិវាសិទ្ធនារី ៨ មិនា ឆ្នាំ ២០១២ នេះ នាងខ្ញុំសូមជូន៨ចំនុចដែលនារីមិនសូវចូលចិត្ត ជូនសុភាពនារី និងបុរសទាំងឡាយទុកជាការអានកំសាន្តចា៎
មនុស្សគ្រប់គ្នាសុទ្ធតែដឹងថា ខួរក្បាលរបស់ស្ត្រី និងខួរក្បាលរបស់បុរសមិនដូចគ្នាទេ ។ មានន័យថា ការគិតរបស់មនុស្សស្រី និងការគិតរបស់មនុស្សប្រុសមានលក្ខណៈខុសគ្នា ជាពិសេសនៅពេលដែលទំនាក់ទំនងរវាងអ្នកទាំងពីរឈានដល់ទំនាក់ ទំនងនៃសេចក្តីស្នេហា។
“មនុស្សប្រុសសុទ្ធតែដូចគ្នា” នារីភាគច្រើនដែលចូលចិត្តនិយាយពាក្យនេះ ដោយសារតែពួកគេធ្លាប់មានបទពិសោធន៍កាលពីអតីតកាលជាមួយនិងមនុស្សប្រុសដែលផ្អែមតែក្រៅ ក្នុងរលួយស្អុយ ក្បត់ចិត្ត ឬបោកប្រាស់ ហើយនេះក៏ជាមូលហេតុដែលបណ្តាលឱ្យពួកគេលែងទុកចិត្តមនុស្សប្រុស ហើយគិតថា មនុស្សប្រុសទាំងអស់គឺសុទ្ធតែដូចគ្នា ។
តើមនុស្សប្រុសទាំងអស់គឺពិតជាដូចគ្នាមែនឬ? (ដូចខ្លះអត់ខ្លះណ៎? ) ចុះតើចំណុចណាខ្លះដែលបណ្តាលឱ្យសុភាពនារីស្អប់ និងគិតបែបនេះ ?
អារម្មណ៍ ៖ ជាទូទៅ សុភាពនារីចូលចិត្តនិយាយដោយបើកចំហរពីអារម្មណ៍របស់ខ្លួន (លាក់ចង់រកក្រៅក៏មិនដឹង )ជាមួយនឹងមិត្តភក្តិ និងអ្នកដទៃខណៈពេលដែលសុភាពបុរសមិនចូលចិត្តបង្ហាញពីអារម្មណ៍ របស់ពួកគេឱ្យអ្នកដទៃដឹង ជាពិសេសជាមួយនឹងសុភាពនារី ។ ដោយហេតុនេះបណ្តាលឱ្យសុភាពនារីមានការងឿងឆ្ងល់មិនយល់ចិត្តរបស់ សុភាពបុរស ហើយនេះក៏ជាហេតុដែលបណ្តាលឱ្យសុភាពនារីស្អប់មិនសូវពេញចិត្តសុភាពបុរសផងដែរ ។
បដិសេធន៍ ៖ សុភាពនារីស្អប់នៅពេលដែលសុភាពបុរសបដិសេធ មិនយកចិត្តទុកដាក់ ឬគ្មានពេលទំនេរសំរាប់កំដរពួកគេ (ចិត្តអាក្រក់ដល់ហើយប្រុសៗនៀក)។ ជាទូទៅ សុភាពនារីត្រូវការអារម្មណ៍ពិសេសដែលមានលក្ខណៈកក់ក្តៅ ដូចនេះហើយពួកគេចង់ឱ្យសុភាពបុរសចាត់ទុកពួកគេគឺជាមនុស្សដែល សំខាន់បំផុត ។
មិត្តភាព ៖ សុភាពនារីមួយចំនួនមិនចូលចិត្តនៅពេលដែលមិត្តប្រុសរបស់ខ្លួន មានទំនាក់ទំនងជាមួយនិងនារីដទៃដូចជានិយាយគ្នាតាមទូរស័ព្ទ ឬក៏ដើរលេងជាមួយនារីដទៃជាដើម (ស្រីណាមិនប្រចណ្ឌ បើស្រីមិនប្រចណ្ឌ ម្ទេសក៏មិនហិលដែរ ) ។ ពេលខ្លះ សូម្បីតែមិត្តភក្តិជាមនុស្សប្រុសក៏សុភាពនារីមួយចំនួនប្រកាន់ ខឹងដែរប្រសិនបើមិត្តប្រុសរបស់ខ្លួនចំនាយពេលវេលានៅជាមួយមិត្ត ភក្តិច្រើនជាងខ្លួន ។ ( មានចង់បានច្រើនជាងឯណា៎?? គ្រាន់តែមិនចង់តិចជាងអ្នកដទៃតែប៉ុណ្ណោះឯង អាគិគិ :D )
ការកុហក ៖ ជាទូទៅ នរណាក៏ស្អប់ការកុហក់ដែរ ជាពិសេសសុភាពនារីពិតជាស្អប់ខ្លាំងណាស់នៅពេលដែលបុរសនិយាយ កុហកខ្លួន ហើយនេះជាចំនុចដែលធ្វើឱ្យសុភាពនារីគិតថា “បុរសទាំងអស់គឺសុទ្ធតែដូចគ្នា” ។
កខ្វក់ ៖ សុភាពនារីស្អប់ណាស់ នៅពេលដែលបុរសមិនគិតពីអនាម័យខ្លួនប្រាណ ។ ជាធម្មតា សុភាពនារីចូលចិត្តបុរសដែលចេះរៀបចំខ្លួនប្រាណស្អាតបាត និងសមរម្យ ។ (ត្រូវ! ត្រូវ! )
អតីតមិត្តស្រី ៖ សុភាពនារីស្អប់មិត្តប្រុសរបស់ពួកគេនៅពេលដែលមិត្តប្រុសខ្លួន និយាយអំពីអតីតមិត្តស្រី ឬក៏ប្រាប់ពួកគេថា ធ្លាប់មានមិត្តស្រីប៉ុន្មាននាក់ ។ ការនិយាយរំលឹកពីអតីតមិត្តស្រីគឺជាចំនុចដែលសុភាពនារីស្អប់ (មិនបានស្អប់ហេ គ្រាន់តែអន់ចិត្តជាទម្ងន់តែប៉ុណ្ណឹងឯង )ជាងគេបំផុត។
គោលដៅ ៖ បុរសដែលសុភាពនារីចូលចិត្ត និងត្រូវការក្នុងឆាកជីវិតនោះគឺបុរសដែលមានគោលដៅច្បាស់លាស់ ក្នុងឆាកជីវិត ។ ផ្ទុយទៅវិញ បុរសដែលសុភាពនារីស្អប់ជាងគេនោះគឺបុរសដែលគ្មានគំរោងសំរាប់ អនាគត ជាពិសេសបុរសដែលគ្មានទិសដៅច្បាស់លាស់ ។ (បើមិនច្បាស់លាស់មិនដឹងពេលណាបានរៀបការទេ )
ការសង្ស័យ ៖ សុភាពនារីមិនចូលចិត្តបុរសដែលចូលចិត្តសង្ស័យច្រើន ហើយនិងតាមដាននាងគ្រប់ពេលវេលានោះទេពីព្រោះវាអាចបង្ហាញថា នាងគឺជាមនុស្សដែលមិនគួរឱ្យទុកចិត្ត ៕
=> ចំនុចដែលសុភាពនារីមិនសូវចូលចិត្ត
Reviewed by Sabay KH
on
October 18, 2017
Rating:

No comments: