ធ្វើអោយប្តីស្រឡាញ់


ស្រ្តីតែងប្រាថ្នាចង់ ជួបគូស្នេហ៍ យល់ចិត្តថ្លើម ដ៏កក់ក្តៅគ្រាន់ជាទីពឹង ផ្អែកមួយជីវិត ដូច្នេះនៅពេល បាន ចាប់ដៃគ្នា រួមរស់ជាមួយ ស្វាមីភរិយា ហើយ អ្នកត្រូវចេះតិចនិក ធ្វើឲ្យស្វាមីស្រឡាញ់ ដើម្បីចងចិត្ត គេឲ្យជាប់…។
១-ផ្ទះដ៏សែនសុខ
ស្ត្រីគួររៀបចំផ្ទះយ៉ាង ឲ្យបានល្អ ពេលគូស្នេហ៍ឈានជើងចូលមកមានអារម្មណ៍ ថាស្ងប់ ត្រជាក់ចិត្ត មានសេចក្តីសុខ គ្មានអ្នកចាំត្អូញត្អែររអ៊ូរទាំ មាន បរិយាកាសស្រស់ថ្លាជានិច្ច ។
២-ចេះអធ្យាស្រ័យ
ការសម្លឹងឃើញអំពើល្អរបស់ស្វាមី និងអភ័យចំពោះកំហុសឆ្គងទាំងឡាយរបស់ស្វាមី អាចឲ្យគេ រីករាយ ជាមួយអ្នកនិងខ្លួនឯង ប៉ុន្តែអ្វីទាំងនេះត្រូវ ធ្វើដោយចិត្ត ស្មោះពិតគ្មានក្លែងក្លាយ ឬបញ្ចើច បញ្ចើ។ ការចេះអធ្យាស្រ័យ ដល់គូស្នេហ៍ពោរពេញទៅដោយ សេចក្តីសុខ ។
៣-ទាក់ទងគ្នាដោយវិជ្ជមាន
ការប្រើពាក្យសម្តីពិរោះពិសាដាក់គ្នា ជួយឲ្យការរស់នៅពោរពេញដោយ សេចក្តីសុខយល់ចិត្តថ្លើម ទុកចិត្តគ្នាគ្មានមន្ទិលសង្ស័យ ។ ជំនួសឲ្យ សំណូរថា “ហេតុអ្វីបង មកដល់ផ្ទះ យប់ជ្រៅរាល់ តែថ្ងៃ?” គួរលែបខាយថា “បងនឿយហត់ទេ” “ពិសាអីហើយឬនៅ ? ខ្ញុំបារម្ភណាស់” ប៉ុណ្ណឹង បរិកាសល្អៗ នឹងកើតមានឡើងនៅក្នុងផ្ទះ ឬជំនួសឲ្យការប្រាប់គេថា ត្រូវធ្វើយ៉ាងនេះ យ៉ាងនោះ អ្នកគួរនិយាយថា “សាកធ្វើបែបនេះ មើលទៅល្អទេ?” ។
៤- មើលថែឪពុកម្តាយ បងប្អូនស្វាមី ទុកដូចសាច់ញាតិខាងខ្លួន
ត្រូវយកចិត្តទុកដាក់ចំពោះឪពុកម្តាយ ញាតិបងប្អូនស្វាមីផង ព្រោះប្រសិនបើញាតិ បងប្អូន ឪពុកម្តាយ ស្វាមីពេញចិត្ត អ្នកហើយ និងជួយសាង ការយល់ចិត្ត និងទុកចិត្តគ្នាទៅវិញទៅមក ជំនួយឲ្យការពន្យុះបំបែកបំបាក់ឲ្យព្រាត់ប្រាស់គ្នា ។
៥-រួមស្នេហ៍ដោយចិត្តស្មោះ
ការរួមរ័ក ជាការបង្ហាញសេចក្តីស្រឡាញ់ តាមភាសាកាយ ដែលបុរស តែងបង្ហាញ ប្រាប់ពីសេចក្តី ស្រឡាញ់ របស់គេតាមរយៈ ការរួមរ័ក ។ ដូច្នេះ ចូរកុំបដិសេធ ការរួមរ័ក ហើយត្រូវធ្វើដោយ ស្ម័គ្រស្មោះ ។
៦-ធ្វើកិច្ចការដែលរីករាយជាមួយគ្នា
ទោះបីជាកិច្ចការអ្វីក៏ដោយ ឲ្យតែកើតមានសេចក្តីសុខរួមគ្នា ក្រៅពីការរួមរ័ក អាចជាការ ដើរកម្សាន្ត មើលភាពយន្តការទទួលទានអាហារ ។
៧-ជូនកាដូ ក្នុងថ្ងៃសំខាន់
កុំគិតថាបុរសមិនចាប់អារម្មណ៍ថ្ងៃសំខាន់ក្នុងជីវិត ដូចជាខួបកំណើត ថ្ងៃខួបអាពាហ៍ពិពាហ៍… ឱកាស ទាំងនេះសុទ្ធតែ ជាឱកាស ដែលអ្នកអាច ដឹងថា គេចូលចិត្តអ្វី…។
៨-ធ្វើអ្វីឲ្យគេបានរំភើបចិត្ត
ធ្វើអ្វីសប្បាយៗ ឲ្យស្វាមីអ្នករំភើបចិត្តខ្លះ ។ អ្នកក៏អាចធ្វើអ្វីមួយ ឲ្យគេប្លែកចិត្តដូចជា លួចស៊កកាតប៉ូ ស្គាល់ស្នេហា ក្នុងកាបូបលុយគេ ទិញវ៉ែនតា ខោអាវ ស្បែកជើង ឬ ខ្សែក្រវ៉ាត់ថ្មីឲ្យគេ ។
៩-ចិញ្ចឹមកូន យ៉ាងមានសេចក្តីសុខ
ភាពជាម្តាយ ចេះថ្នាក់ថ្នមកូន គឺជាទីមោទនៈខ្លាំងណាស់ សម្រាប់បុរសជាស្វាមី ។ តាមពិតក្នុង យល់ឃើញ របស់បុរស ការធ្វើជាម្តាយ និងជាភរិយា មានភាព ខុសគ្នាឆ្ងាយណាស់ព្រោះថា ភរិយា អាចមាន ថ្មីជំនួសបាន ប៉ុន្តែភាពជាម្តាយពិបាកនឹងមានអ្នកណា ជំនួសបានណាស់ ។
១០-ចាប់ដៃឬឱបស្វាមីហើយនិយាយថា អូនស្រឡាញ់បងចង់រួម រស់ជាមួយបងរហូត” គ្រប់ពេលមុន នឹងចូលគេង
ទាំងនេះ នឹងធ្វើឲ្យស្វាមី មានអារម្មណ៍ថា គេមានតម្លៃសម្រាប់អ្នកហើយគេ នឹងនៅតែជាម្ចាស់ ស្នេហ៍ របស់អ្នករហូត គ្មានចិត្តងាក ទៅរកស្រីផ្សេង។
ប៉ុន្តែទោះបីជា យ៉ាងណា ប្រសិនបើអ្នកជួបស្វាមី ដែលជាមនុស្សប្រភេទគ្មានការអប់រំ មិនចេះ យល់ចិត្ត ភរិយា ចូលចិត្តប្រើអំពើហិង្សា និងមានចិត្ត សាវានោះ ទោះបីប្រើវិធី ខាងលើនេះ ក៏ពុំមានប្រសិទ្ធភាព ១០០ភាគរយដែរ… ៕
ធ្វើអោយប្តីស្រឡាញ់ ធ្វើអោយប្តីស្រឡាញ់ Reviewed by Sabay KH on October 18, 2017 Rating: 5

No comments:

Powered by Blogger.