យល់ទេថាស្នេហាជាអ្វី?


សម្រាប់មិត្តយុវវ័័យដែលចង់លឺចង់ដឹងនូវន័យថាអ្វីទៅជាស្នេហាឥឡូវនេះយើងបាន ​លើកយកនូវដអត្ថន័យក៏ដូចជានិយមន័យនៃពាក្យថាស្នេហាដូចខាងក្រោមនេះ​៖
មិត្តយុវវ័យដល់វ័យពិតជាមានសេចក្តិស្រលាញ់មួយដែលមានការខុសប្លែក​ពីពាក្យ ថាស្នេហាបែប​ភាតរ​ភាព ស្នេហាមាតុភូមិ ស្នេហា​ឱពុកម្តាយ ជាដើម ។
ស្នេហាគឺជាការប្រយុទ្ឋតស៊ូ ការការពារ ការថ្នាក់ថ្នម ការយោគយល់ចិត្តគ្នា ដើម្បី ឈានរកនូវសុភមង្គ​ល សម្រាប់គូរអនាគត់ ។
សុភមង្គលពិតសម្រាប់មិត្តយុវវ័យទៅលើរឿងស្នេហានេះ គឺជាការស្រលាញ់មួយដែល ស្របនឹង​ទំនៀម​ទម្លាប់ប្រពៃណីរបស់សង្គម ។
មានអក្សរសិល្ប៍ជាច្រើនដែលវណ្ណកម្មរបស់ខ្លួនសរសេររៀបរាប់ពីសេចក្តីស្នេហានេះ ជាក់ស្តែងនៅ​ក្នុងរឿង វិធាវី និងប៊ុនធឿន ស្នេហាគេស្គាល់រស់ជាតិស្នេហាបែបមនោសញ្ចេតនារម្មណ៏តែប៉ុណ្ណោះ​ខុសពីរឿង នាយទុំ ដែលស្នេហារបស់គេខុសកន្លងប្រពៃណីជាមួយនឹងនាងទាវឯក នេះគេហៅថា​ស្នេហា បែបកាមារម្មណ៍ ។
មិត្តយុវវ័យសម័យកាលមុនទទួលស្គាល់នូវភាពស្រពិចស្រពិសនូវទំលាប់នេះ សម័យកាល ដើម​យុវវ័​យទទួលបាននូវបែប “កើតពែឆ្កែ”នេះហើយដែលបង្កើតនូវភាពស្រពិចស្រពិល។
មកដល់សម័យកាលនេះមិត្តយុវវ័យបានទទួលស្គាល់យ៉ាងទូលំទូលាយនូវពាក្យថាស្នេហានេះ។

ស្នេហាជាអ្វី?

ស្នេហាជាអ្វី? អ្វីទៅជាស្នេហា? ហេតុអ្វីធ្វើឱ្យមនុស្សប្រុសស្រីសប្បាយ ទុក្ខព្រួយ ឈឺចាប់ សោកសង្រេងម្លេះ ?
ពាក្យថាស្នេហា ពីរម៉ាត់នេះពិតជាពិបាកបកស្រាយណាស់ ។ បើនិយាយរៀបរាប់ ទោះយក ធរណីធ្វើជាក្រដាស មហាសមុទ្រធ្វើជាទឹកប៊ិច ក៏សរសេររៀបរាប់មិនអស់ដែរ។ ស្នេហាអមតៈ ? អ្វីជាស្នេហាអមតៈ? ស្នេហាស្មោះស្មគ្រ័ ស្នេហាប្តូរផ្តាច់ ? ស្នេហានេះគឺកម្រមានណាស់ មួយរយគូគឺរកបាន តែមួយគូប៉ុណ្ណោះ ហើយភាគច្រើនយើងតែងតែប្រទះនៅក្នុងខ្សែភាពយន្ត ។ ស្នេហាមួយទៀតដែលធ្វើឱ្យ មិត្តអ្នកអានខ្លះបានពើបប្រទះជួបនោះ គឺស្នេហាបោកប្រាស ខ្លះសប្បាយ នឹងបោកយកស្នេហាគេ ខ្លះសម្រក់ ទឹកភ្នែក ទួញយំស្រែកជេរបន្ទោសព្រហ្មលិខិត ខ្លះអង្វរសូមឱ្យព្រះអាណិត ជួយយកអាសារ អ្នកខ្លះគំនិតខ្លី ខ្វះក្តីពិចារណា ជ្រើសផ្លូវមរណាជាការដោះស្រាយ ។ ទាំងអស់នេះបណ្តាលមកពីអ្វី? មកតែអំពីស្នេហា? តើស្នេហាគឺជាអ្វី? ហេតុអ្វីក៏មាន ឥទ្ធិពលមកលើមនុស្សយ៉ាងខ្លាំងដូចនេះ? ខ្លះក្បត់ប្រពៃរណី ក្បត់ឪពុម្តាយ រត់តាមសង្សាជាទីស្រលាញ់ ខ្លះស៊ូទុក្ខទោម្នេញចាកចេញពីសង្សា ស្រវាយកអ្នកមានគុណ រែកពនអម្រែក ទឹកភ្នែក បំពេញភាពកត្តញ្ញូ ស៊ូឱ្យគេជេរថាមនុស្សក្បត់ គូខ្លះកំសត់សុខចិត្តក្ស័យសង្ខារ ឱ! ស្នេហា តើស្មេហា គឺជាអ្វីទៅ ? ពាក្យចាស់លោកថា កុលាបតែងមានបន្លា ស្នេហាតែងមានឧបសគ្គ័ បើចង់ឈ្នះ ទាល់តែជំនៈ រាល់បញ្ហា ទើបរកឃើញត្រើយនៃសុភមង្គល ។ ចង់បានស្នេហពិតត្រូវតែហ៊ានលះបង់ លះបង់? តើលះបង់ អ្វីខ្លះ? ទ្រិស្តីនេះតើនរណាជាអ្នកបង្កើត? ប្រហែលជាអ្នកចាញ់ស្នេហ៍ទេដឹង ដែលហ៊ានពោលពាក្យនេះ ដើម្បីលោមចិត្តខ្លួនឯង និងដើម្បីតតាំងជាមួយសត្រូវស្នេហា? ។ ក៏មិនពិតទាំងអស់នោះដែរ ក្នុងនោះក៏មាន អ្នកជោគជ័យនៅក្នុងរឿងនេះដែរ ដែលហ៊ានពោលពាក្យនេះ គេហ៊ានលះបង់គ្រប់បែបយ៉ាង សម្រាប់ មនុស្សដែលខ្លួនស្រលាញ់ សូម្បីតែជីវិតក៏មិនស្តាយ ។ ជាក់ស្តែងនៅក្នុងរឿងកុលាបប៉ៃលិន ស្នារដៃនិពន្ធ របស់លោក ញ៉ុក ថែម ក៏បាន បញ្ជាក់យ៉ាងច្បាស់អំពីតួអង្គចៅចិត្ត យកខ្លួនពាំងគ្រាប់ការពារឃុននារី ជាទីស្នេហារបស់គេ ។ នេះបញ្ជាក់ ឱ្យឃើញថា ស្នេហាគឺជាកាលះបង់។ ចំនុចទាំងនេះគ្រាន់តែជាចំនុច ដ៏តូចមួយប៉ុណ្ណោះក្នុងការបកស្រាយ ។ នៅមាននិយមន័យស្នេហាជាច្រើនទៀត ដូចជា ស្នេហាគឺជាការ បោកបញ្ឆោត ស្នេហាគឺជាអន្ទាក់ទាក់ជីវិត ស្នេហាគឺជាកាំបិតមុខពីរ ស្នេហាគឺជា … -ល-។ ភាគច្រើន ទ្រឹស្តីទាំងនេះ ច្រើនចេញពីម៉ាត់របស់មនុស្ស ដែលមិនផ្តល់តម្លៃឱ្យស្នេហា អ្នកមិនធ្លាប់ស្គាល់រសស្នេហ៍ អ្នកបរាជ័យ អ្នកប្រើអំណាចទឹកប្រាក់ទៅលើស្នេហា …-ល-។
យ៉ាងណាមិញស្នេហាគ្រាន់តែជាពាកពីម៉ាត់យ៉ាងខ្លី មានន័យជ្រៅជ្រះ ធំទូលាយ មហាសាល ដែលមនុស្សគ្រប់គ្នាបានជួបប្រទះ ហើយធ្វើការស្វែងយល់ ចង់ដឹង ចង់ភ្លក់រសជាតិ យកមកបំពេញន័យនៅ ក្នុងជីវិតរស់នៅនាពេលបច្ចុប្បន្ន ដែលគ្មានសត្វលោកមួយណាហែលឆ្លងផុតឡើយ ស្នេហាគឺជាកិលេស កិលេសគឺជាតណ្ហា តណ្ហាគឺជាចំណង់ដែលចង់បានមិនចេះឈប់ វិលវល់ត្រឡប់នៅក្នុងវាលវដ្តសង្សា។
ខ្ញុំដឹងថាអត្ថបទនេះវាគ្មានន័យគ្រប់គ្រាន់សំរាប់ពាក្យថាស្នេហានេះឡើយ តែវាគ្រាន់តែជាការ យល់ឃើញដ៏ស្តួចស្តើងរបស់ខ្ញុំតែប៉ុណ្ណោះ។ គួរមិនគួរសូមមិត្តអ្នកអានមេត្តាខន្តី អភ័យទោស ព្រមទាំង អធ្យាស្រ័យដល់រូបខ្ញុំបាទផង ខ្ញុំបាទរីករាយរងចាំការរិះគន់និងទិះទៀនដល់
អត្ថបទនេះ ។

ស្នេហាជាអ្វី?

ខ្ញុំជឿថាអ្នកគ្រប់គ្នាដឹងថាស្នេហាជាអ្វី ទោះជាបានសួរពិភាក្សាគ្នាអំពីសំណួរនេះជាញយ ដងដដែលៗក៏ដោយ ។ហេតុអី? ព្រោះស្នេហា ស្មុគស្មាញ ជាពិសេសមកពីវាច្រើនកើត មានឡើងពីខួរក្បាលឬកាមតណ្ហា ជាជាងពីបេះដូងស្មោះ។ ស្នេហា តាមន័យត្រង់គឺការ ស្រលាញ់ស្អិត ឫជាប់ស្អិត ដែលគ្មាននរណាងាយនឹងបេះផ្ដាច់ចេញឬបំបែកចេញបានពីអ្វី
ឫអ្នកដែលខ្លួនស្រលាញ់បានឡើយ។ បើបេះចេញបាន នោះក៏នឹងបន្សល់នូវទឹកភ្នែក ឫ ការនឹកគិត ដែលជួនកាលអាចនំាដល់ការធ្វើអត្តឃាតទៀតក៏មានដែរ។ ស្នេហាគឺពិត ណាស់់ជាការស្រលាញ់ដោយប៉ងប្រាថ្នា មិនមែនស្រលាញ់ហើយមិនប៉ង ប្រាថ្នានោះទេ មានន័យថាចង់បាននូវអ្វី ឫ អ្នកណាដែលខ្លួនស្រលាញ់ ។មនុស្សដែលខ្លួនស្រលាញ់ ខ្លួនឯង
គិតថាស្អាត ល្អ លើសគេ ៖ ត្រង់ហ្នឹងគួរដឹងថា បវរកញ្ញា បវរបុរស ឫប្រុសស្រីនានា ដែលស្អាតល្បីនាមពេញពិភពលោកនេះក្ដី ក៏មិនអាចធៀបបានឡើយនឹងអ្វី ឫនរណា ដែលខ្លួនស្រលាញ់ស្អិតជាប់បេះដូងនោះ។ ប៉ុន្តែស្នេហាមិនបានន័យថា ត្រូវតែបានទទួល ការស្រលាញ់តបវិញនោះទេ។ ចឹងហើយ ស្នេហាមានន័យសំខាន់ចំពោះអ្នកស្រលាញ់ ជាងអ្នកដែលត្រូវបានស្រលាញ់។ ប៉ុន្តែគួរអោយអនិច្ចារដែលស្នេហាភាគច្រើនតែងមានវិបត្តិ
ព្រោះថាស្នេហា ដែលពិតជាត្រូវការមនុស្សពីរនាក់ស្រលាញ់គ្នាទៅមក បង្កភាពស្មុគស្មាញ ដោយសង្គម ព្រោះស្នេហាមិនប្រាកដថានឹងបានទទួលនូវការស្រលាញ់ តបវិញនោះទេ។ ត្រង់ហ្នឹងហើយ ដែលចេះតែមានការកើតសេចក្ដី សោកសៅ ហ្មងសៅនៅក្នុងរឿងស្នេហា ជាពិសេសស្នេហាយុវវ័យដែលដែលតែងខកចិត្តនិងបន្សល់នូវទឹកភ្នែក ហើយបណ្ដាល
អោយកវី អ្នកនិពន្ធចំរៀងតែងរឿងរ៉ាវស្នេហា មិនចេះជិនណាយពីជំនាន់មួយទៅជំនាន់មួយ។
ទោះជាស្នេហាមិនបានទទួលនូវការស្រលាញ់តបវិញក៏ដោយ ប៉ុន្តែអ្នកស្រលាញ់នៅតែ ស្រលាញ់ ពីព្រោះស្នេហាផ្ដើមដោយអ្នកស្រលាញ់មិនមែនដោយអ្នកដែលត្រូវបានគេ ស្រលាញ់នោះទេ ។ ដូច្នេះបានមនុស្សទូទៅចូលចិត្តស្រលាញ់គេជាជាងត្រូវបានគេ ស្រលាញ់។
យល់ទេថាស្នេហាជាអ្វី? យល់ទេថាស្នេហាជាអ្វី? Reviewed by Sabay KH on October 18, 2017 Rating: 5

No comments:

Powered by Blogger.