បញ្ចប់ទំនាក់ទំនងដោយវិធីណា

១. ការកាត់ផ្តាច់ចំណងគ្រប់យ៉ាងជាមួយមនុស្សគ្នាគឺជារឿងដ៏ពិបាកនឹង ធ្វើណាស់។ ប៉ុន្តែវាគឺជារឿងចាំបាច់ដែលត្រូវធ្វើក្នុងការបញ្ចប់ទំនាក់ទំនង។ ដូច្នេះហើយអ្នកគួរបន្តទៅមុខទៀតហើយត្រូវស្វែងរកថាអ្វីខ្លះដែល មានជាប់ទាក់ទងនឹងមនុស្សម្នាក់នោះ។ មិនថាវាគឺជារបស់ មិត្តភក្តិ ឬអារម្មណ៍ដែលមានរួមគ្នានោះទេ អ្នកត្រូវចែកឱ្យដាច់ថាអ្វីជារបស់អ្នកនិងអ្វីជារបស់គេ។
២. នៅពេលដែលអ្នករកឃើញនូវរបស់ដែលមានរួមគ្នាក្នុងទំនាក់ទំនងហើយ វាគឺជាពេលដែលត្រូវចែកវាឱ្យដាច់ស្រលះ។ មិនថាវានៅក្នុងខួរក្បាលរបស់អ្នកឬសរសេរនៅលើក្រដាសនោះទេ ប្រសិនបើវានឹងកើតឡើង វាត្រូវតែកើតឡើងឱ្យបានឆាប់។ វាគឺជាគំនិតល្អមួយក្នុងការពិភាក្សាវាជាមួយនឹងមនុស្សដែលអ្នកនឹង បញ្ចប់ទំនាក់ទំនងជាមួយ។
៣. បើទោះបីជាវាពិបាកក្នុងការបញ្ចប់ទំនាក់ទំនងដោយសារមូលហេតុណាក៏ដោយ ប៉ុន្តែវាត្រូវតែកើតឡើង។ វានឹងក្លាយទៅជាកាន់តែពិបាកនៅពេលដែលអ្នកចាំកាន់តែយូរ។ ដូច្នេះ អ្នកត្រូវស្វែងយល់ថាតើអ្នកនឹងត្រូវបញ្ចប់វាដោយរបៀបណា បន្ទាប់មកត្រូវបញ្ចប់វា។ មិនថាការសន្ទនារបស់អ្នកនឹងត្រូវធ្វើឡើងតាមរយៈការនិយាយទូរស័ព្ទឬ ការជួបផ្ទាល់នោះទេ អ្នកត្រូវតែត្រៀមលក្ខណៈឱ្យបានរួចរាល់។ វាគឺជាមតិដ៏ល្អក្នុងការលើកឡើងពីគំនិតរបស់អ្នក។ ការត្រៀមលក្ខណៈក្នុងការបញ្ចប់ទំនាក់ទំនងគឺជាចំណុចសំខាន់។
៤. ក្នុងករណីភាគច្រើន ភាគីម្ខាងទៀតមិនចង់ឱ្យទំនាក់ទំនងបញ្ចប់នោះទេ ដូច្នេះអ្នកត្រូវត្រៀមលក្ខណៈសម្រាប់ករណីនេះ។ នៅពេលដែលអ្នកបានសម្រេចចិត្តហើយ អ្នកមិនអាចត្រលប់ក្រោយនោះទេ។ ដូច្នេះ អ្នកត្រូវចងចាំវាក្នុងពេលដែលអ្នកធ្វើការសន្ទនាជាលើកចុងក្រោយ។ មិនថាភាគីម្ខាងទៀតនិយាយអ្វីនោះទេ អ្នកមិនអាចត្រលប់ថយក្រោយឡើយ។ បន្ទាប់ពីការសន្ទនាត្រូវបានបញ្ចប់ ហើយទំនាក់ទំនងក៏ត្រូវបានបញ្ចប់ដែរ។ មិនត្រូវបន្តការទាក់ទងគ្នាទៀតនោះទេ។
បញ្ចប់ទំនាក់ទំនងដោយវិធីណា
Reviewed by Sabay KH
on
October 18, 2017
Rating:
Reviewed by Sabay KH
on
October 18, 2017
Rating:

No comments: