ហេតុផលមិនល្អនៃការរៀបការ

មានសេក្ដីស្នេហាៈ ការរៀបការដោយសារតែសេក្ដីស្នេហាឬស្រលាញ់ដោយគ្មានហេតុផលផ្សេង ដទៀតប្រកបផងនោះ ដូចជាជួបភ្លាមស្រលាញ់ភ្លែត ស្រលាញ់ដោយប្រើអារម្មណ៍ជាមូលដ្ឋានអាចខ្វះការទប់ស្កាត់ចិត្ត ដែលជាហេតុធ្វើឲ្យដំណើរជីវិតគ្រួសារថ្មីបរាជ័យ។ ព្រោះការស្រលាញ់ធ្វើឲ្យយើងមើលឃើញ តែង្វីដែលល្អប៉ុណ្ណោះ។ ដូចពាក្យចាស់មួយឃ្លាថា “ឃ្លានឆ្ងាញ់ ស្រលាញ់ល្អ ។”
ខ្លាចនៅលីវៈ មនុស្សដែលត្រូវឃ្លាតឆ្ងាយពីគ្រួសារទៅនៅតែឯង ឬឪពុកម្ដាយស្លាប់ចោលអស់ទៅ បងប្អូន និងមិត្តក៏គេរៀបការជិតអស់ហើយ ជាមូលហេតុដែលធ្វើឲ្យមានអារម្មណ៍ត្រមង់ត្រមោច កណ្ដោចកណ្ដែង បើសិនគេប្រញាប់រៀបការអាចនឹងធ្វើឲ្យខុសបំណង ហើយក៏ខូចចិត្ត និងសោកស្ដាយនៅពេលក្រោយ ។
ដើម្បីគេចពីបញ្ហាៈ មនុស្សដែលរស់នៅក្នុងគ្រួសារខ្វះសេក្ដីសុខ ដោយមានតែបញ្ហា មានតែការឈ្លោះទាស់ទែងជាប្រចាំនោះ ការសម្រេចចិត្តរៀបការ អាចនឹងធ្វើឡើង ដោយមិនបានពិចារណា ឬសំលឹងរកមើលគុណសម្បត្តិ និងគុណវិបត្តិរបស់អ្នកដែលនឹងក្លាយមកជាគូជីវិតសោះឡើយ ។
ចង់បានលុយៈ បើជ្រើសរើសគូគ្រងដោយរំពឹងគិតដល់ត្រព្យសម្បត្តិ លុយកាក់ មាសប្រាក់របស់ភាគីម្ខាងទៀត ដោយមិនបានគិតដល់គុណសម្បត្តិផ្សេងៗទៀតដូចជា ជាមនុស្សល្អ មានចំណេះដឹង មានសមត្ថភាព និងមានគុណធម៌ទេនោះ អាចនឹងធ្វើឲ្យមានការខកបំនងពេលក្រោយបាន។
ហេតុផលមិនល្អនៃការរៀបការ
Reviewed by Sabay KH
on
October 18, 2017
Rating:
Reviewed by Sabay KH
on
October 18, 2017
Rating:

No comments: