=> វាចាស្នេហា

តើវាមានន័យដូចម្តេច ពេលពួកប្រុសៗនិយាយពាក្យទាំងនេះ?
បងរស់មិនបានបើគ្មានអូន = ព្រោះបងជំពាក់លុយគេច្រើនពេក
យើងគួរបែកគ្នាទៅ = ព្រោះបងអស់លុយចាយហើយ
បងកើតទុក្ខព្រោះតែអូន = បងក្រក៏ព្រោះតែអូន
បងលះបង់ច្រើនណាស់ដើម្បីអូន = បូករួមទាំងទឹកមាត់របស់បង
គ្មានអ្វីអាចអោយបងបំភ្លេចអូនបានទេ = តែបងភ្លេចមករកអូនហើយ
បងស្រលាញ់តែអូនម្នាក់ = បងបោកអូនបានសំរេចហើយ
អូនគឺជានារីដែលស្អាតជាងគេនៅលើលោកនេះ = អូនគឺជានារីដែលល្អង់ជាងគេនៅលើលោកនេះ
តើវាមានន័យដូចម្តេច ពេលពួកស្រីៗនិយាយពាក្យទាំងនេះ
បងសង្ហាណាស់ = កាបូបលុយបងក្រាស់ណាស់
សំដីផ្អែមល្អែមរបស់បងលែងមានន័យសំរាប់ = មាត់បងស្អុយណាស់អូនហើយ
អូនរងាណាស់ = ល្មមទិញខោអាវអោយអូនហើយ
អូនស្មោះតែបងម្នាក់គត់ = តែម៉ែអូនស្អប់មុខបងណាស់
អូនគ្រាន់តែមិនចង់អោយបងឈឺចាប់ = លុយជំពាក់មិនបាច់សងបងវិញទេ
ជឿអូនចុះ = បងភ្លើណាស់
សំរាប់អូនបងជាវីបុរសជិះសេះស = សំរាប់អូនបងជាសាច់ជ្រូកបីជាន់
=> វាចាស្នេហា => វាចាស្នេហា Reviewed by Sabay KH on October 18, 2017 Rating: 5

No comments:

Powered by Blogger.