តួនាទី៥យ៉ាងរបស់ភរិយា


ប្រពន្ធ ប្រែថា ចំណង។
ភរិយា ឈ្មោះថា ស្រីដែលប្តីចិញ្ចឹម។
ខ្លួនជាស្រីមានប្តីហើយ ត្រូវចេះគិតគូរឲ្យបានវែងឆ្ងាយ កុំឆេវឆាវ ង​ង៉ក់ ដូចក្មេង ក្រែងនៅ មិនបានសុខ។ ភរិយាមានតួនាទីដូចខាងក្រោម ៖
១…ចាត់ចែងការងារផ្ទះឲ្យបានល្អ
រៀបចំទុកដាក់សម្លៀកបំពាក់ ចានឆ្នាំងរបស់របរប្រើប្រាស់ បោសច្រាស តុបតែងលំអឲ្យ បានស្អាតបាតសមរម្យ។ កុំទុកឲ្យនៅរាត់រាយ ខ្ចាត់ខ្ចាយ ពីសពាសពេញផ្ទះ នាំឲ្យកើត អពមង្គល។សរុបមកត្រូវមានមាយាទល្អ។
២…ជួយសង្រ្គោះញាតិទាំងសងខាង
លកលៃឲ្យបានសមរម្យ កុំស្គាល់តែម៉ែឪឯង ញាតិឯង កុំលបលាក់លុយកាក់ កិបកេង ក្រោយខ្នងប្តីឡើយ ពេលគេដឹង មិនបានសុខនឹងគ្នាទេ។
៣…កុំក្បត់ចិត្តប្តី
មិនត្រូវលបលួចលាក់ មានសាហាយស្មន់តាមតម្រេកតណ្ហារបស់ខ្លួនឡើយ ព្រោះវាធ្វើឲ្យ ខូចពូជពង្សវង្សត្រកូល ខូចអនាគតកូនចៅ ឈ្លោះទាស់ទែងគ្នា រកសុខគ្មានទេ។
៤…រក្សាទ្រព្យឲ្យគង់វង់
លុយកាក់ដែលប្តីរកមក ត្រូវចេះចាត់ចែងទុកដាក់ សម្រាប់ហូបចុក ប្រើប្រាស់ ឈឺថ្កាត់ ឬ មានហេតុការណ៍ណាមួយ។ ចាយវាយ ឲ្យចេះប្រមាណ មិនត្រូវខ្ជះខ្ជាយពេកទេ ស្រីខ្លះ កញ្ជើធ្លុះ យកលុយលេងល្បែង ចាក់កន្ទុយលេខ ផឹកស្រាធ្វើមារយាទថោកទាប បាត់បង់ តម្លៃជាស្រី្ត។
៥…ឆ្លាតវាងវៃ មិនខ្ជិលច្រអូស
កុំដេកចាំសំណាងប្តី​ ចេះលៃលកឆ្លៀតរករបរនេះ​ របបនោះ កុំឲ្យទំនេរអត់ប្រយោជន៍។ កុំ ខ្ជិលងើបគូទមិនរួច ស្ងាបហាមាត់មួយ​ចំអាម អង្គុយរកចៃមាត់ជណ្តើរុ បាយមិននឹក ទឹក មិនផឹកផង។ត្រូវរវាសរវាងប្រើបញ្ញាចាត់ចែងការឲ្យបានសព្វគ្រប់។
ខាងលើនេះ ជាកាតព្វកិច្ចរបស់ស្រ្តីជាភរិយាខានមិនបាន។ បើស្រីណាធ្វើបានហៅថាស្រី គ្រប់លក្ខណ៍ បើស្រីណាធ្វើមិនបាន ហៅថា ស្រីខាតលក្ខណ៍។
តួនាទី៥យ៉ាងរបស់ភរិយា តួនាទី៥យ៉ាងរបស់ភរិយា Reviewed by Sabay KH on October 18, 2017 Rating: 5

No comments:

Powered by Blogger.