=> ចំណុចគួយល់ពីសម្ដីដៃគូ

ស្រី​ គឺ​ពិបាក​វាស់​ស្ទង់​ខ្លាំង​ណាស់​ ដែល​ពេល​ខ្លះ​ ធ្វើ​ឲ្យ​អ្នក​ពិបាក​រហូត​ដល់​ចង់​សុំ​ចែក​ផ្លូវ​ពី​នាង។ មាន​ពេល​ខ្លះ​ទៀត ​អ្នក​និយាយ​ទៅ​កាន់​ខ្លួន​ឯង​ថា​​ “តើនាង​ចង់​បាន​អ្វី​ឲ្យ​ប្រាកដ​ទៅ?”​ នេះ​ជា​ធម្មជាតិ​របស់​មនុស្ស​ស្រី​ទៅ​ហើយ​ ព្រោះ​ពេល​ខ្លះ​នាង​មាន​ការ​ខ្មាស​អៀន​ មិន​អាច​​និយាយ​អ្វី​ដែល​ខ្លួន​ចង់​និយាយ​មក​​​ត្រង់​ៗ​ពេក​នោះ​ទេ​ ទើប​​ព្យាយាម​និយាយ​បង្វែង​ទៅ​អ្វី​ផ្សេង​ដែល​មាន​ន័យ​ស្រដៀង​ៗ​នោះ​។​ ប្រសិន​បើ​អ្នកស្វែង​យល់​ពី​ពាក្យ​សម្ដី​របស់​នាង​ឲ្យ​បាន​ច្បាស់ នោះ ​អ្នក​នឹង​ដឹង​ថា​នាង​ពិត​ជា​ចង់​មាន​ន័យ​យ៉ាង​ដូច​ម្ដេច​ឲ្យ​ពិត​ប្រាកដ។ ខាង​ក្រោម​នេះ​ ជា​ពាក្យ​សម្ដី​មួយ​ចំនួន​ដែល​មនុស្ស​ស្រី​និយាយ​ និង​មាន​ន័យ​ខុស​ពី​ការ​គិត​របស់​គេ។
១. នាង​ត្រូវ​ការ​ថ្នាក់ថ្នម លួងលោម​ពី​អ្នក
“​អូន​ពិត​ជា​រវល់​ខ្លាំង​ណាស់​ថ្ងៃ​នេះ” = “អូន​ត្រូវ​ការ​ភាព​កក់​ក្ដៅ​ខ្លះ​ពី​បង
ចំពោះ​នារី​សម័យ​ថ្មី​ការ​សុំ​ជំនួយ​ពី​បុរស​ត្រង់​ៗ​ វា​ជា​​រឿង​​ពិបាក​ខ្លាំង​ណាស់។​ ​យើង​គ្រប់​គ្នា​ដឹង​ច្បាស់​ថា​ ជា​មនុស្ស​ម្នាក់​ត្រូវ​ចេះ​មើល​ថែ​ខ្លួន​ឯង​ឲ្យ​បាន​ល្អ​ តែ​ពេល​ខ្លះ​ក៏​ត្រូវ​ការ​ថ្នាក់​ថ្នម​ដែរ។ ក្នុង​នាម​ជា​មិត្ត​ប្រុស​ដ៏​យល់​ចិត្ត​ អ្នក​មិន​ត្រូវ​ព្រងើយ​កន្តើយ​ពេក​ទេ។ អ្នក​អាច​និយាយ​លួង​លោម​ នាង​ដោយ​ពាក្យ​សម្ដី​ផ្អែម​ល្ហែម​​ដូច​ជា​ “អូន​មាន​រឿង​អី​មែន​ទេ? តើ​បង​អាច​ជួយ​អូន​បាន​អី​ខ្លះ​ទៅ? កុំ​បារម្ភ​អ្វីៗ​នឹង​ប្រសើរ​ជាង​នេះ។”​ ការ​និយាយ​បែប​នេះ​ អាច​ឲ្យ​នាង​មាន​ការ​ធូរ​ស្បើយ​ចិត្ត​ និង​យល់​ថា​មាន​អ្នក​យល់​ចិត្ត​ នាង​ដឹង​ពី​ទុក្ខ​លំបាក​នាង​គ្រប់​ពេល​។​ ហើយ​បើ​សិន​ជា​ អ្នក​មាន​ពេល​អ្នក​ទៅ​ជួប​នាង​និយាយ​លួងលោម​នាង​ នោះ​នាង​រឹត​តែ​មាន​ភាព​កក់​ក្ដៅ​ថែម​មួយ​កម្រិត​ទៀត។
២.​ នាង​ចង់​និយាយ​នឹង​អ្នក
“​ខ្ញុំ​មិន​ចង់​និយាយ​អ្វី​ទាំង​អស់​” =​ “ខ្ញុំ​ចង់​ឲ្យ​បង​ស្ដាប់​ខ្ញុំ​និយាយ
មាន​ពេល​ខ្លះ​ពេល​ដែល​អ្នក​សួរ​មិត្ត​ស្រី​របស់​អ្នក​ថា ​មាន​រឿង​អី​កើត​ឡើង​ នាង​តែ​ង​និយាយ​តប​វិញ​ថា​អត់​មាន​រឿង​អី​ទេ។ តាម​ពិត​នាង​ចង់​ឲ្យ​អ្នក​ជជីក​សួរ​ពី​រឿង​រ៉ាវ​របស់​នាង​ ដែល​ធ្វើ​ឲ្យ​​នាង​អាច​បក​ស្រាយ​រឿង​ពិបាក​ចិត្ត​ប្រាប់​ដល់​អ្នក។​ អ្នក​ត្រូវ​បង្ហាញ​ចំណាប់អារម្មណ៍​​ទៅ​លើ​រឿង​របស់​នាង​ និង​ចាត់​ទុក​ថា​រឿង​របស់​នាង​ក៏ដូចជា​រឿង​របស់​អ្នក​ដែរ។ ប៉ុន្តែ​ប្រសិន​បើ​នាង​កំពុង​ខឹង​នឹង​អ្នក​ ត្រូវ​ឲ្យ​ពេល​វេលា​ណា​មួយ​ដ៏​សមរម្យ​សម្រាប់​នាង​ធ្វើ​ចិត្ត។
៣. នាង​មាន​អារម្មណ៍​មិន​មាន​សុវត្ថិភាព
អូន​មាន​ច្រណែន​ណា៎!” = “អូន​ចង់​ដឹង​ច្បាស់​ថា​បង​ពិត​ជា​មិន​ទាក់ទង​នឹង​គេ​មែន
នៅ​ពេល​ដែល​អ្នក​បណ្ដើរ​មិត្ត​ស្រី​ចេញ​ក្រៅ​ហើយ​ជួប​នឹង​មិត្ត​ស្រី​ចាស់​ របស់​អ្នក​ដោយ​ចៃដន្យ​ ឬ​ជួប​នារី​ស្រស់​ស្អាត​ណា​មួយ​ដែល​អាច​ឲ្យ​អ្នក​ដៀង​ភ្នែក​តាម​នោះ​ តិច ឬ​ច្រើន​នឹង​ធ្វើ​ឲ្យ​នាង​មាន​អារម្មណ៍​រសាប់រសល់​ចង់​ដឹង​ពី​ចិត្ត​របស់​ អ្នក។​ ប៉ុន្តែ​នៅ​ពេល​ដែល​អ្នក​សួរ​នាង​ថា​មាន​រឿង​អី ឬ​មិន​ទុក​ចិត្ត​បង​ទេ​ឬ?​ នាង​តែង​ឆ្លើយ​ថា​ មាន​ណា! ក្នុង​ករណី​នេះ​អ្នក​មិន​ត្រូវ​បន្ទោស​ថា​នាង​មិន​ទុក​ចិត្ត​ ឬ​និយាយ​លេង​ពី​ស្រី​ដទៃ​ថា​គេ​ស្អាត​គូ​ឲ្យ​ស្រលាញ់​នោះ​ទេ។​ អ្នក​ត្រូវ​បង្ហាញ​ដៃ​គូ​របស់​អ្នក​ថា នាង​ជា​មនុស្ស​តែ​មួយ​គត់​ដែល​អ្នក​ស្រលាញ់ និង​នារី​ដទៃ​គ្មាន​អ្វី​អស្ចារ្យ​ទេ​សម្រាប់​អ្នក ​បើ​ធៀប​នឹង​នាង​នោះ។
៤. នាង​ចង់​ដឹង​ពី​អ្នក​កាន់​តែ​ច្បាស់
ធ្វើ​ចឹង​ដូចជា​មនុស្ស​ស្រលាញ់​គ្នា​អត់?” = “​អូន​ចង់​ឲ្យ​បង​​បង្ហាញ​ជំនឿ​ចិត្ត​ខ្លះ​
ធ្វើ​បែប​នេះ​មិន​មែន​មាន​ន័យ​ថា​ឲ្យ​អ្នក​ត្រូវ​លុត​ជង្គង់​សុំ​ស្នេហ៍​គេ​នោះ​ទេ។​​ នាង​មិន​ត្រូវ​​ការ​អ្វី​ ដែល​ប្រញាប់​ពេក​នោះ​ដែរ ​ព្រោះ​វា​ជា​រឿង​មិន​ល្អ។​ អ្នក​អាច​ពន្យល់​ដល់​នាង​ពី​អារម្មណ៍​ និង​គោល​បំណង​របស់​អ្នក។ ឧទាហរណ៍​ដូចជា​ បង​មិន​ទាន់​សុំ​អូន​ រៀបការ​មិន​មែន​បង​មិន​ចង់​នោះ​ទេ ​តែ​វា​ជា​រឿង​ដ៏​ធំ​ដែល​ត្រូវ​គិត​ល្អិតល្អន់ ​មិន​មែន​និយាយ​ត្រឹម​តែ​មាត់​នោះ​ទេ។​ នៅ​ពេល​ដែល​ពេល​វេលា​សក្ដិសម​ជាង​នេះ​បង​នឹង​គិត​គូរ​ពី​រឿង​នេះ។ ត្រូវ​ហ៊ាន​បញ្ចេញ​អារម្មណ៍​ពិត​របស់​អ្នក​ប្រាប់​នាង។​ កុំ​សន្យា​ នឹង​នាង​នូវ​អ្វី​ដែល​អ្នក​មិន​អាច​ធ្វើ​​បាន​ឲ្យ​សោះ ព្រោះ​វា​អាច​ឈាន​ទៅ​ដល់​ការ​ដើរ​ផ្លូវ​ពីរ​។
=> ចំណុចគួយល់ពីសម្ដីដៃគូ => ចំណុចគួយល់ពីសម្ដីដៃគូ Reviewed by Sabay KH on October 18, 2017 Rating: 5

No comments:

Powered by Blogger.