=> រើសដៃគូមិនត្រូវចិត្តគិតធ្វើអ្វីទៀត?

មនោសញ្ចេតនា​ដ៏​ជ្រាលជ្រៅ​រវាង​មនុស្ស​ពីរ​នាក់​​ដែល​មាន​ភេទ​​ផ្ទុយ​គ្នា​​អាច​​កើត​មាន​ឡើង​ដោយ​មិន​ដឹង​ខ្លួនក៏​មាន និង​អាច​កើត​មាន​ដោយ​ការ​គិត​ទុក​ជា​មុន ដោយ​កំណត់​លក្ខខណ្ឌ​ក្នុង​ការ​ជ្រើស​រើស​​ក៏​មាន​ដែរ។​ ​ការ​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​ជា​អារម្មណ៍​ដំបូង​ ឬ​ការ​ចាប់​ផ្ដើម​មួយ​ ដែល​នាំ​ទៅ​រក​ការ​យល់​ចិត្ត​មួយ​ដែល​ហៅ​ថា​ស្នេហា​​ជ្រាល​ជ្រៅ។ ​ពេល​ជួប​មនុស្ស​ដែល​អ្នក​ចាប់​អារម្មណ៍ ​​បេះដូង​អ្នក​ចាប់​ផ្ដើម​លោត​ញាប់​ខុស​ចង្វាក់​ ​កម្ដៅ​ក្នុង​ខ្លួន​កើន​ឡើង​ជាង​មួយ​រយ​អង្សា ​​និង​ពោល​ពាក្យ​វាចា​​ផ្អែម​ល្ហែម​ស្រទន់​ខុស​ធម្មតា​។ ​អ្នក​ពិត​ជា​មិន​​ដឹង​ថា​ហេតុអ្វី​បាន​ជា​ខ្លួន​អ្នក​ផ្លាស់​ប្ដូរ​ ៣៨០​ ដឺក្រេ​បែប​នេះ​ទេ ​តែ​ការ​ពិត​ដែល​មិន​អាច​​គេចវេះ​​បាន​នោះ គឺ​អ្នក​ចង់​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​គេ​វិញ​​។
ទន្ទឹម​នឹង​នេះ ទ្រឹស្ដី​ និង​លក្ខខណ្ឌ​ក្នុង​ការ​ជ្រើសរើស​គូ​ស្នេហ៍​មួយ​ចំនួន​​ ត្រូវ​បាន​សរសេរ​ឡើង​ដើម្បី​ជួយ​ឲ្យ​មាន​​ការ​សម្រេច​ចិត្ត​បាន​ល្អ​ ក្នុង​ការ​ស្វែងរក​មនុស្ស​ម្នាក់​ដ៏​ប្រសើរ​ ឬ​ល្អ​ឥត​ខ្ចោះ។ ​​តើ​មនុស្ស​ដ៏​ល្អ​ក្នុង​ទ្រឹស្ដី​ទាំង​នោះ​ មាន​ន័យ​យ៉ាង​ណា?​ ​តើ​​​ទ្រឹស្ដី​ទាំង​នោះ​ពិត​ជា​អាច​ជួយ​អ្នក​ឲ្យ​រក​បាន​មនុស្ស​ល្អ​សម្រាប់​ខ្លួន​ឯង​មែន​ទេ? ចុះ​​បើ​សិន​ជា​អ្នក​មិន​អាច​រក​មនុស្ស​ដ៏​ល្អ​ ដូច​លក្ខខណ្ឌ​ដែល​បាន​លើក​ឡើង​ទាំងនោះ​ អ្នក​នៅ​តែ​បន្ត​រង់​ចាំ​ឬ​យ៉ាង​ណា?
សំណួរ​ពីរ​ខាង​លើ ​ពិត​ជា​ពិបាក​រក​ចម្លើយ ​មួយ​ឆ្លើយ​ឲ្យ​ត្រូវ​គ្រប់​ជ្រុងជ្រោយ​ណាស់​ មែនទេ? ​ព្រោះ​ស្នេហា ​អាច​កើត​មាន​គ្រប់​ពេល​វេលា។ ​និយាយ​ជា​រួមមក​​ស្នេហា​​ជា​អារម្មណ៍​ជា​ធម្មជាតិ​របស់​មនុស្ស ​​ដែល​ត្រូវ​តែ​មាន​មិន​អាច​គេចវេះ​បាន​ និង​គ្មាន​ដែន​កំណត់​។​​ ​​គ្មាន​នរណា​ម្នាក់​​អាច​ឆ្លើយ​បាន​ចំពោះ​សំណួរ​ទាំង​នោះ​បាន​ច្បាស់​ជាង​​ អ្នក​​ខ្លួនឯង​នោះ​ឡើយ។
សាកល្បង​សួរ​ខ្លួន​ឯង​មើល ​ថា​តើ​អ្នក​អាច​គ្រប់​គ្រង​ខ្លួន​ឯង​បាន​ប៉ុណ្ណា​ នៅ​ពេល​ដែល​ជួប​មនុស្ស​ដែល​អ្នក​ចាប់​អារម្មណ៍​ខ្លាំង​នោះ៕
=> រើសដៃគូមិនត្រូវចិត្តគិតធ្វើអ្វីទៀត? => រើសដៃគូមិនត្រូវចិត្តគិតធ្វើអ្វីទៀត? Reviewed by Sabay KH on October 18, 2017 Rating: 5

No comments:

Powered by Blogger.