ច្នៃរៀបចំបរិវេណផ្ទះដែលទំនេរជាកន្លែងកម្សាន្តដើម្បីសិរីមង្គល

ផ្ទះសម្បែងជាទីជម្រកដ៏សែនមនោរម្យដូចនេះក្រៅពីស្នាក់អាស្រ័យរស់នៅហើយយើងក៏ត្រូវរកកន្លែងទំនេរនៅជ្រុងណាមួយសម្រាប់រៀបចំឱ្យក្លាយជាកន្លែងកម្សាន្តលំហែកាយរបស់ក្រុមគ្រួសារ។ដូច្នេះឃើញថាមិនត្រូវឱ្យបរិវេណណាមួយក្លាយជាកន្លែងទំនេរឬដាក់របស់របរឥតប្រយោជន៍នោះឡើយ។របស់ដែលយើងប្រើត្រឹមតែតុកៅអីឬអង្រឹង...ជាការគ្រប់គ្រាន់។
ការបង្កើតកន្លែងកម្សាន្តទាំងនេះមិនត្រឹមស្រស់ស្អាតដល់គេហដ្ឋានទេតែនៅនាំជោគសិរីដល់សមាជិកក្នុងគ្រួសារផង។ត្រូវចងចាំថាទីកន្លែងដែលរៀបចំត្រូវប្រែក្លាយជាទីកន្លែងសម្រាប់ដេកកម្សាន្ត
ស្តាប់ចម្រៀងអានសៀវភៅគយគន់ទេសភាពឬស្រស់ស្រូបអាហារជាដើម។
សម្រាប់វិធីកែច្នៃទាំងនេះអ្នកអាចធ្វើការស្វែងយល់ដូចជា៖
**ច្នៃកន្លែងទំនេរឱ្យក្លាយជាកន្លែងកម្សាន្ត
សម្រាប់វិធីកែច្នៃទាំងនេះអ្នកអាចធ្វើការស្វែងយល់ដូចជា៖
**ច្នៃកន្លែងទំនេរឱ្យក្លាយជាកន្លែងកម្សាន្ត
ជាដំបូងឱ្យអ្នកក្រឡេករកមើលថានៅបរិវេណផ្ទះមានកន្លែងណាទំនេរហើយអាចដាក់អ្វីបានខ្លះសម្រាប់ទុកអង្គុយកម្សាន្តឬដេកលំហែកាយ។ទីកន្លែងទាំងនោះមានដូចជាមុខផ្ទះ របៀងផ្ទះ សំយាបផ្ទះ ក្បែរជណ្តើរ នៅផ្នែកខាងក្រោយផ្ទះក្បែរបង្អួចឬសូម្បីកៀនផ្ទះ។ត្រូវរិះរកមធ្យោបាយកែច្នៃទីកន្លែងទាំងនេះសម្រាប់កម្សាន្តឯកជនខ្លួនវិញ។
ក្នុងការរៀបចំអ្នកអាចត្រូវដាក់បន្ថែមដើមផ្កាឬបើក្នុងផ្ទះអាចដាក់ដើមផ្កាជ័រក៏ប្រសើរដែរ។ប៉ុន្តែបើនៅសំយាបផ្ទះឱ្យដាក់ដើមផ្កា ដើមរុក្ខជាតិស្រស់ឱ្យមានរបៀបរៀបរយល្អ។ត្រូវទុកកន្លែងសម្រាប់ចូលកម្សាន្តល្មមស្រួលខ្លួន។ ចំណែកន្លែងប្រសព្វគ្នារវាងបន្ទប់ដេកក៏តែងតែមានកន្លែងទំនេរដែរ ចុះហេតុអ្វីអ្នកមិនលៃលកដាក់សាឡុងមួយនៅទីនោះគ្រាន់ទុកទម្រេតខ្នងសម្រាប់អានសៀវភៅឬដេកសម្រាកម្តងម្កាលគ្រាន់ប្លែកអារម្មណ៍។
សម្រាប់កន្លែងដែលយើងរាល់គ្នាតែងទុកចោលមិនសូវនឹកនាដល់នោះគឺទីទំនេរនៅជុំវិញផ្ទះ។នៅទីនេះក្រៅពីដាក់ផើងដើមរុក្ខជាតិលម្អឬដាំដើមឈើដើម្បីបានម្លប់អ្នកក៏ចាំបាច់ត្រូវរៀបចំសម្ភារះដែលប្រើប្រាស់ឱ្យមានរបៀបរៀបរយល្អដែរ។
ក្នុងនេះអ្នកត្រូវរកតុកៅអីសម្រាប់អង្គុយលេងដាក់ចូលជំនួសវិញដើម្បី ពេលខ្លះបានសម្រាកលំហែកាយយ៉ាងសប្បាយអារម្មណ៍ជាមួយក្រុមគ្រួសារ។ទីកន្លែងក្បែរបង្អួចវិញបើអ្នកយល់ឃើញថាមិនអាចដាក់អ្វីបានដោយចង់ឱ្យពន្លឺព្រះអាទិត្យឬខ្យល់អាកាសចេញចូលបានល្អប៉ុន្តែយើងក៏អាចប្រើកូនតុឬកូនកៅអីប្រភេទតូចៗសម្រាប់ប្រើទីកន្លែងឱ្យកូនតូចៗស្រស់ស្រូបអាហារឬអានសៀវភៅរឹតតែប្រសើរ។
អ្នកត្រូវចងចាំថាកន្លែងណាទំនេរហើយបើមើលឃើញថាអាចកែច្នៃសម្រាប់ជួយលើកសោភ័ណ្ឌភាពផ្ទះសម្បែងគប្បីចាត់ចែងភ្លាម។
**របស់របរដែលត្រូវប្រើរៀបចំ
របស់ទាំងអស់ប្រើសម្រាប់ទីកន្លែងកម្សាន្តតូចៗទាំងនោះត្រូវឱ្យសមសួន។កៅអីត្រូវតែមាននៅកន្លែងទាំងនេះហើយបើចង់ទម្រេតខ្លួនត្រូវប្រើសាឡុងវែង ។ក្រៅពីនេះអ្នកក៏ត្រូវការតុតូចមួយផងដែរសម្រាប់ដាក់ភេសជ្ជះចានកែវក្នុងការប្រើស្រស់ស្រូបអាហារហើយកុំភ្លេចរកថូផ្កាតូចដោយដោតផ្កាទុកលើតុនោះផងរឹតតែប្រសើរ។ធ្វើបានបែបនេះពិតជាប្រសើរណាស់ព្រោះរៀងរាល់ពេលដែលហត់នឿយអ្នកអាចប្រើប្រាស់កន្លែងទាំងនេះបានតាមចិត្តត្រូវការ។
ក្នុងករណីទីតាំងចង្អៀត ការដាក់កៅអីមួយសម្រាប់អង្គុយលេងក៏ជាការគ្រប់គ្រាន់ដែរ។សម្រាប់នៅខាងមុខផ្ទះឬខាងក្រោយផ្ទះដែលមានម្លប់ឈើល្អបំផុតនោះគួរដាក់តុធំមួយព្រមជាមួយកៅអីបួនប្រាំគ្រាន់សម្រាប់លំហែកាយឬជួបជុំគ្រួសារម្តងម្កាលក្នុងការប្រើស្រស់ស្រូបអាហាររួមគ្នា។
បើផ្ទះរបស់អ្នកគ្មានសួននោះការប្រើប្រាស់ត្រង់ម្តុំបង្អួចគឺជាកន្លែងសំខាន់បំផុត។ចូរព្យួរផើងផ្កាឬដាក់ថូផ្កា(ស្រស់ឬជ័រ)ឱ្យបានច្រើនល្មមនៅផ្នែកខាងក្រៅដើម្បីទប់ស្កាត់កម្តៅព្រះអាទិត្យចែងចាំងចូលតាមបង្អួចនិងការដាក់តុនៅក្បែរនោះអ្នកនឹងមានទីកន្លែងសម្រាកកម្សាន្តផ្ទាល់ខ្លួនបានយ៉ាងស្រួលខ្លួន។បើករណីគ្មានកៅអីឬតុទេអ្នកអាចប្រើគ្រែតូចស្អាតល្មមសមសួនក៏អាចប្រើជាកន្លែងទាំងដេកសម្រាកឬអង្គុយកម្សាន្តបានភ្លាម។ត្រូវចងចាំថាភាពស្អាតបាតភាពសុខស្រួលមានសណ្តាប់ធ្នាប់គឺជារឿងមួយដែលអ្នកមិនអាចមើលរំលងបានសោះឡើយ។
បើចង់ឱ្យមានភាពរ៉ូម៉ាទិចជាងនេះគួរព្យួររូបគំនូរ តាំងរូបចម្លាក់ដុំថ្មលម្អឬបរិភោគអាហារពេលយប់ក្រោមពន្លឺទៀនក៏កាន់តែជំរុញឱ្យមានអារម្មណ៍ស្រស់ស្រាយថែមទៀតដោយមិនបាច់ចេញទៅណាឆ្ងាយពីព្រោះក្នុងផ្ទះរបស់យើងក៏មានទីកន្លែងកម្សាន្តច្រើនកន្លែងស្រាប់ទៅហើយ។
** ខ្យល់អាកាសចេញចូលល្អ
ព្រោះថាជាទីកន្លែងកម្សាន្តផ្ទាល់ខ្លួនដូចនេះបើជាកន្លែងសំខាន់អ្នកត្រូវតែជ្រើសរើសកន្លែងដែលមានខ្យល់អាការចេញចូលបានល្អ។តោងតែដឹងថាទីកន្លែងដែលមានកម្តៅព្រះអាទិត្យតិចហើយមានខ្យល់អាកាសខ្លាំងនោះផ្តល់ផលល្អបំផុតព្រោះថាអាចជួយឱ្យយើងត្រូវការសម្រាកកម្សាន្តបានគ្រប់ពេលទាំងអស់។
ក្នុងករណីបើអ្នកប្រើតុកៅអីនៅផ្នែកខាងក្រៅផ្ទះចាំបាច់ត្រូវជ្រើសរើសយកប្រភេទដែលអាចធន់នឹងកម្តៅថ្ងៃភ្លៀងខ្យល់ដោយមិនប្រេះហើរពណ៌ឬកោងវៀច ។
សំខាន់ជាងនេះបើវានៅខាងក្រៅផ្ទះចាំបាច់ត្រូវតែជាទីកន្លែងដែលមិនអ៊ូអរឬមនុស្សដើរឆ្លងកាត់ច្រើនចៀសវាងត្រូវសម្លេងរំខានឬមនុស្សសម្លឹងមើលដែលនាំឱ្យខូចផ្លូវអារម្មណ៍។ចេះច្នៃបានបែបនេះជីវិតការរស់នៅក្នុងផ្ទះសម្បែងរបស់អ្នកពិតជាអស្ចារ្យណាស់៕
ច្នៃរៀបចំបរិវេណផ្ទះដែលទំនេរជាកន្លែងកម្សាន្តដើម្បីសិរីមង្គល
Reviewed by Sabay KH
on
October 18, 2017
Rating:
Reviewed by Sabay KH
on
October 18, 2017
Rating:

Casinos Near Harrisburg, MD | Mapyro
ReplyDelete› 안양 출장샵 city › harrahs-burg › 포천 출장샵 maps › city › harrahs-burg › maps Find the best casino, 부천 출장샵 hotel & RV Park in Harrisburg, MD. Get 광주 출장마사지 directions, reviews and 목포 출장안마 information for casinos in Harrisburg.