ទាយឆុតណាស់ ថ្ងៃកំណើតប្រាប់ពីនិស្ស័យ និងពណ៌ដែលអ្នកត្រូវប្រើ

ថ្ងៃអាទិត្យ
+ មនុស្សប្រុស-ស្រីណាកើតថ្ងៃអាទិត្យ ទំនាយទាយថា ជាមនុស្សមានភ័ព្វសំណាល្អ មិនសូវលោភលន់នឹងទ្រព្យសម្បត្ដិ ចេះមានគំនិតសន្សំសំចៃ ចេះមានចិត្ដស្រឡាញ់រាប់អានបងប្អូន មានប្រាជ្ញាឈ្លាសវៃ និងមានចិត្ដមោះមុតក្លាហាន ពុះពារគ្រប់ឧបសគ្គ អ្នកនោះជាអ្នកមានវេហាចរចាពីរោះ វាសនាបុណ្យស័ក្ដិកើតឡើង ដោយសារការប្រឹងប្រែងរបស់ខ្លួន ជាមនុស្សសម្បូរទៅដោយមិត្ដភក្ដិ។ បុគ្គលពួកនេះគួរប្រើសម្លៀកបំពាក់ពណ៌ក្រហម ទើបសមគួរ។

ថ្ងៃចន្ទ
+ មនុស្សប្រុស-ស្រីណាកើតថ្ងៃចន្ទ ទំនាយទាយថា ជាមនុស្សអភ័ព្វញាតិការ ចិត្ដច្រើនងាករេ បើសេពគប់មិត្ដភក្ដិ ល្អតែមុនដំបូង លុះចុងក្រោយទៅច្រើនសោះអង្គើយដាក់គ្នា ជាមនុស្សជួយយកអាសាគេ មិនបាននាំឱ្យមានទុក្ខទោសដល់ខ្លួន លាភសក្ការៈបានមកទុកដាក់មិនសូវគង់វង្ស តែជាមនុស្សមានថ្វីមាត់ និយាយស្ដីអ្វីច្រើនមានគេយកចិត្ដទុកដាក់ស្ដាប់។ បុគ្គលពួកនេះគួរប្រើសម្លៀកបំពាក់ពណ៌លឿង ទើបសមគួរ។

ថ្ងៃអង្គារ
+ មនុស្សប្រុស-ស្រីណាកើតថ្ងៃអង្គារ ទំនាយទាយថា ជាមនុស្សមានចិត្ដស្លូតបូតនឹងន លាភសក្ការៈច្រើនរកបានដោយការប្រឹងប្រែងរបស់ខ្លួន អាចរក្សាទ្រព្យសម្បត្ដិគង់វង្ស ជាមនុស្សមានសម្តីចរចាពីរោះ គួរជាទីស្រឡាញ់នៃអ្នកផងទាំងពួង តែពឹងពាក់អ្នកដទៃមិនបាន។ បុគ្គលពួកនេះគួរប្រើសម្លៀកបំពាក់ពណ៌ក្រហមជាំ ទើបសមគួរ។

ថ្ងៃពុធ
+ មនុស្សប្រុស-ស្រីណាកើតថ្ងៃពុធ ទំនាយទាយថា ជាមនុស្សមានភ័ព្វសំណាង សល់ទ្រព្យសម្បត្ដិច្រើន ជាមនុស្សមានគំនិតសន្សំសំចៃ សេពគប់មិត្ដភក្ដិ ច្រើនមិនសូវសមប្រកប មានគេច្រណែននិន្ទាឈ្នានីស ជាមនុស្សមើលស្រាលចំពោះការងារ ធ្វើគុណដល់គេ ច្រើនបានទោសមកវិញ។ បុគ្គលពួកនេះគួរប្រើសម្លៀកបំពាក់ពណ៌ស្លឹកឈើចាស់ ទើបសមគួរ។

ថ្ងៃព្រហស្បតិ៍
+ មនុស្សប្រុស-ស្រីណាកើតថ្ងៃព្រហស្បតិ៍ ទំនាយទាយថា ជាមនុស្សប្រកបដោយចំណេះវិជ្ជាខ្ពង់ខ្ពស់ មានប្រាជ្ញាឈ្លាសវៃ ជាមនុស្សសម្តីតិច មិនសូវចូលចិត្ដចរចាច្រើនឥតប្រយោជន៍ ញាតិផងទាំងពួងចោមស្រឡាញ់រាប់អាន ជាមនុស្សដែលមានចិត្ដអង់អាចក្លាហាន ហ៊ានពុះពារគ្រប់ឧបសគ្គ តែជាមនុស្សចូលចិត្ដលេងល្បែងភ្នាល់ផ្សេងៗ។ បុគ្គលពួកនេះគួរប្រើសម្លៀកបំពាក់ពណ៌ស្លាទុំ ទើបសមគួរ។

ថ្ងៃសុក្រ
+ មនុស្សប្រុស-ស្រីកើតថ្ងៃសុក្រ ទំនាយទាយថា ជាមនុស្សដែលមានគូច្រើន បើប្រុសវិញច្រើនធ្វើឱ្យស្រីៗចូលចិត្ដ និងមានគេនាំលាភយកមកឱ្យជារឿយៗ ជាមនុស្សប្រកាន់នូវពាក្យសម្ដីរបស់ខ្លួន កាលនៅពីតូចអភ័ព្វញាតិការ លុះធំឡើងកាលណាទើបសម្បូរទៅដោយទ្រព្យសម្បត្ដិថ្កុំថ្កើងរុងរឿង ឡើងវិញ។ បុគ្គលពួកនេះគួរប្រើសម្លៀកបំពាក់ពណ៌ត្រាវ ឬពណ៌ស ទើបសមគួរ។

ថ្ងៃសៅរ៍
+មនុស្សប្រុស-ស្រីណាកើត ថ្ងៃសៅរ៍ ទំនាយទាយថា ជាមនុស្សដែលមានចិត្ដកំណាញ់ តែចេះយកចិត្ដគាប់គួរចំពោះអ្នកដទៃ ធ្វើការអ្វីៗខ្ជីខ្ជា ច្រើនតែទាស់មាត់ទាស់កជាមួយ បងប្អូនឯង ចង់សេពគប់មិត្ដភឿននឹងនាំទុក្ខភ័យដល់ខ្លួន និយាយស្ដីអ្វីច្រើនជឿទុកចិត្ដលើគេ។ បុគ្គលពួកនេះគួរប្រើសំសម្លៀកបំពាក់ពណ៌ស្វាយ ទើបសមគួរ៕ ប្រភព៖ an2day.co
+មនុស្សប្រុស-ស្រីណាកើត ថ្ងៃសៅរ៍ ទំនាយទាយថា ជាមនុស្សដែលមានចិត្ដកំណាញ់ តែចេះយកចិត្ដគាប់គួរចំពោះអ្នកដទៃ ធ្វើការអ្វីៗខ្ជីខ្ជា ច្រើនតែទាស់មាត់ទាស់កជាមួយ បងប្អូនឯង ចង់សេពគប់មិត្ដភឿននឹងនាំទុក្ខភ័យដល់ខ្លួន និយាយស្ដីអ្វីច្រើនជឿទុកចិត្ដលើគេ។ បុគ្គលពួកនេះគួរប្រើសំសម្លៀកបំពាក់ពណ៌ស្វាយ ទើបសមគួរ៕ ប្រភព៖ an2day.co
ទាយឆុតណាស់ ថ្ងៃកំណើតប្រាប់ពីនិស្ស័យ និងពណ៌ដែលអ្នកត្រូវប្រើ
Reviewed by Sabay KH
on
October 19, 2017
Rating:
Reviewed by Sabay KH
on
October 19, 2017
Rating:

No comments: