ស្ត្រីគួរជៀសវាងធ្វើចំពោះគូស្នេហ៍

ចរិតលក្ខណៈមិន សមទំនងមួយចំនួន របស់ស្ត្រី អាចធ្វើឲ្យបុរស ជាគូស្នេហ៍ សង្សារ ស្វាមី រត់ចោល ឬធ្វើឲ្យបែកបាក់ ស្នេហាក្នុងរយៈពេល ដ៏ខ្លីបាន។ ខាងក្រោមនេះជាប្រការដែលនារី ទាំងឡាយគួរយល់ដឹង និងជៀសវាងធ្វើចំពោះ គូស្នេហ៍របស់ខ្លួន ដើម្បីធានាសម្ព័ន្ធស្នេហ៍ ឲ្យរលូនទៅមុខជាយូរអង្វែង … ។
១-និយាយប៉ប៉ាច់ប៉ប៉ោច ដូចសេះ-សារិការ
ការនិយាយច្រើនដូចសត្វសេះ ឬសារិកាកែវវង នៅក្នុងចំណោមក្រុមមិត្តភក្តិ នោះវាគ្មានជា បញ្ហាអ្វីទេ ប៉ុន្តែពេលនៅ ជាមួយគូស្នេហ៍ តែពីរនាក់ នោះ អ្នកគូរតែយល់កាលៈទេសៈ ថាពេល ណាគួរនិយាយ ច្រើន ឬតិចឬក៏ គួរបិតមាត់នៅស្ងៀមខ្លះ បើមិនអីចឹងទេគូស្នេហ៍ របស់អ្នក នឹង ទទួលបាននៅការរំខាន និងអាក់អន់ស្រពន់ចិត្ត រហូតទាល់តែទ្រាំនូវជាមួយអ្នកពុំបាន។
២-តោងស្អិតដូចឈ្លើង
កុំបីមានគំនិតថា គូស្នេហ៍ ស្វាមីទៅណា ក៏ត្រូវទៅជាមួយជានិច្ចនោះ ព្រោះធ្វើដូចនេះ គូស្នេហ៍ របស់អ្នក ប្រាកដជាប្រេះទ្រូងស្លាប់មិនខានឡើយ ។
៣-រំអួយដូចក្មេង
ស្រ្តីមាយារំអួយ ឬចេះតែយកទឹកភ្នែក មកដោះស្រាយបញ្ហាតែម្យ៉ាងនោះ ស័ក្តិសម និង លេងនៅក្នុង ភាពយន្ត ភាគឯណោះទេ ពុំគួរយកឮកពារ បែបនេះ មកប្រឡូកក្នុងរឿង ជីវិតពិតឡើយ ព្រោះទង្វើបែប នេះយូរៗទៅ អាចនឹងធ្វើឲ្យភាគបុរស លែងអើពើនឹងអ្នក ដែលជាហេតុធ្វើឲ្យ អ្នករឹតតែ ទប់ទឹកភ្នែក លែងបានទៅទៀត ។
៤-ធ្វើដូចជាម្តាយ
បើភាគីបុរស ត្រូវទៅជួបនរណា ធ្វើកិច្ចការអ្វីម្យ៉ាង នៅពេលណាមួយយើងជាស្ត្រីកុំបាច់ ព្យាយាមដាក់ ផែនការ ទូរស័ព្ទតាមជួយ ឬកំណត់ពេល វេលា ឲ្យគេគ្រប់សព្វហួសហេតុ ពេកព្រោះ បុរសភាគច្រើន ចង់បានស្វ័យភាព សេរីភាពនិងមុខមាត់ មិនចង់ឲ្យគូស្នេហ៍ ត្រួតពីលើគ្រប់យ៉ាងនោះទេ ។
៥-ស្រីមុខលុយ
ជាការពិតនរណាក៏ចង់បានគូស្នេហ៍ មានទ្រព្យច្រើនដែរ តែបើអ្នកគិតតែរឿងលុយពេក ប្រយ័ត្ន ប្រុសល្អៗ របូតពីដៃរបស់អ្នក ។ អ្នកត្រូវគិតថា មាស ប្រាក់ សំខាន់ក៏ពិតមែន តែវាមិនអាចប្រើ ប្រាស់ បានគ្រប់ យ៉ាងនោះទេ នៅក្នុងជីវិតរបស់យើង ។
៦-ធ្វើដូចជាមនុស្សគ្មានខួរក្បាល
ស្ត្រីដែលចាំតែធ្វើតាមគេ មិនចេះអភិវឌ្ឍន៍ចំណេះដឹង និងសមត្ថភាពខ្លួនឯង នោះគឺហួស សម័យ ទៅហើយ ។ បច្ចុប្បន្ននេះ បើសិនជាបុរស ស្វែង រកគូស្នេហ៍ គេតែងត្រូវការដៃគូមានគំនិត សមត្ថភាពអាចពិភាក្សា ឬផ្តល់យោបល់ល្អៗ ក្នុងការងារ ដើម្បីរួមដៃគ្នាជួយកសាងសង្គម គ្រួសារថ្មី ក្រោយពេល រៀបអាពាហ៍ពិពាហ៍ ។
៧-ធ្វើដូចជាម្ចាស់ក្សត្រី
ការចង់សម្ព័ន្ធស្នេហា ជាមួយគ្នាត្រូវចេះយកចិត្តគ្នាទៅវិញទៅមក ។ បើចង់រង់ចាំឲ្យតែខាងប្រុស មកយកចិត្តយកថ្លើម ដូចម្ចាស់ក្សត្រី ឬចៅហ្វាយ នាយរបស់គេនោះ គឺមិនអាចទៅរួចនោះទេ ។ ទោះបីដំបូងគេបំរើយកចិត្តអ្នក តែលុះយូរៗទៅគេនិងធុញទ្រាន់ និងឈប់យកចិត្តអ្នកតទៅទៀត ។ ដូច្នេះអ្នកត្រូវយកចិត្តគេវិញខ្លះផង ។
៨-ដើរតួជាស្រីសម្បូរស្នេហ៍
សារជាតិស្រីភេទ បើទោះជាមានសម្រស់សស្អាតដាច់គេ ហើយធ្លាប់ប្តូរដៃគូស្នេហាញឹកញាប់ ឬមាន បទពិសោធន៍ ស្នេហ៍ច្រើន រាប់មិនអស់ ក៏ ដោយ ក៏មិនអាចធ្វើឲ្យបុរសល្អៗ ពេញចិត្តនឹង បុគ្គលិក លក្ខណៈបែបនេះ បានឡើយ ។
បុគ្គលិកលក្ខណៈទាំងនេះ អ្នកត្រូវចៀសវាងធ្វើចំពោះគូស្នេហ៍ប្រសិនបើចង់ ថែទាំដើមស្នេហា ឲ្យលូតលាស់ ស្រស់បំព្រងយូរអង្វែង ៕
ស្ត្រីគួរជៀសវាងធ្វើចំពោះគូស្នេហ៍
Reviewed by Sabay KH
on
October 17, 2017
Rating:
Reviewed by Sabay KH
on
October 17, 2017
Rating:

No comments: